ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កែ​ច្នៃ​(​ដឹកឈើ​) ៥​គ្រឿង​ទៀត ត្រូវ​បាន​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បំផ្លាញ​ចោល

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ លោក​ឧត្ត​សេនីយ៍​ទោ សាន្ត ប៊ុ​ន​ធឿ​ន នាយ​រង​សេនាធិការ…

ខេត្តកំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ លោក​ឧត្ត​សេនីយ៍​ទោ សាន្ត ប៊ុ​ន​ធឿ​ន នាយ​រង​សេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​កម្លាំង​ធ្វើការ​កាត់​បំផ្លាញ​ចោល​រថយន្ត​កែ​ច្នៃ (​ប៉ា​កុង​) ចំនួន​០៥​គ្រឿង​ទៀត ដែល​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ឳ​រ៉ា​ល់​បង្ក្រាប​បាន​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែរ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

សូម​រម្លឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ទោ សាន្ត ប៊ុ​ន​ធឿ​ន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ធ្វើការ​កាត់​រថយន្ត​កែ​ច្នៃ​ប៉ា​កុង ចំនួន​០១​គ្រឿង និង​បាន​ធ្វើការ​ដាក់​គ្រាប់រំសេវ​បំផ្ទុះ​បំផ្លាញ​ចោល ដែល​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ល្បាត​ចល័ត​រុករក​ឃើញ​រថយន្ត​កែ​ច្នៃ បា​កុង​០១​គ្រឿង និង​ឈើ​ប្រភេទ​ម្រេញ ចំនួន​០៣​ដុំ ដែល​ឈ្មួញ​លាក់​ទុក នៅ​ចំណុច​ក្នុង​ព្រៃ​ជិត​ជើងភ្នំ ខាងលិច​ភូមិ​ក្រ​វៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ