ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ជំរុញ​ដល់​ពលរដ្ឋ អាជ្ញា​ធរ និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​អភិរក្ស​ជីវៈចម្រុះ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អភិបាល​ខេត្តកំពត បាន​លើក​ឡើង​ថា ការ​បាត់បង់​ជីវៈចម្រុះ​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស ជា​ពិសេស​ប្រភព​ចំណីអាហារ និង​ប្រព័ន្ធ​សុខភាព​។ ដូច្នេះ​ឯកឧត្តម​សូម​ឲ្យ​ប្រជាពលរដ្ឋ អាជ្ញា​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​មន្ទីរ​ជំនាញ…

ខេត្តកំពត ៖ អភិបាល​ខេត្តកំពត បាន​លើក​ឡើង​ថា ការ​បាត់បង់​ជីវៈចម្រុះ​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស ជា​ពិសេស​ប្រភព​ចំណីអាហារ និង​ប្រព័ន្ធ​សុខភាព​។ ដូច្នេះ​ឯកឧត្តម​សូម​ឲ្យ​ប្រជាពលរដ្ឋ អាជ្ញា​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​មន្ទីរ​ជំនាញ និង​ពាក់ព័ន្ធ កងកម្លាំង​ទាំង​៣​ប្រភេទ ក្រុមហ៊ុន អង្គការ​នានា សូម​ជួយ​ចូលរួម​អភិរក្ស​ជីវៈចម្រុះ​ឲ្យ​បាន​ល្អ​។

ថ្លែង​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​៥ មិថុនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​អភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើង​ទាំងអស់​គ្នា​» នៅ​បរិវេណ​មាត់​ព្រែក​កំពត ស្ថិត​ក្នុង​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០២០ ។

លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើក​ឡើង​ថា ការ​ជួបជុំ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់​អាវុធ យុវជន ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន​ជីប ម៉ុង​អ៊ិ​ន​ស៊ី ជា​ច្រើន​នាក់​នា​ឱកាស​នេះ ជា​សក្ខីភាព​បញ្ជាក់​ថា យើង​ទាំងអស់​គ្នា​បាន​យល់​ដឹង និង​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​បរិស្ថាន ស្រឡាញ់​ជីវៈចម្រុះ ដែល​ជា​ប្រភព​អាហារ​នៃ​មនុស្ស​យើង​គ្រប់​គ្នា​។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា សកម្មភាព​សព្វថ្ងៃ​នេះ​មនុស្ស​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ ជីវៈចម្រុះ លើ​ភព​ផែនដី គ្រាន់តែ​ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ ២០១៥ គម្រប​ព្រៃឈើ​ប្រមាណ​៣២​លាន​ហិ​កតា​ត្រូវ​បាន​បាត់បង់ បើ តាម​ឯកសារ​ក្នុង​រយៈពេល​១៥០​ឆ្នាំ​ចុង​ក្រោយ​នេះ គម្រប​ផ្កាថ្ម​សមុទ្រ​បាន​បាត់បង់​ជិត​ពាក់កណ្តាល ។ រីឯ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូ​ល​វិញ កំពុង​រលាយ​យ៉ាង​លឿន ស្រប​ពេល​ដែល​កម្រិត អាស៊ីត​ទឹកសមុទ្រ​កើនឡើង​កាន់តែ​ខ្ពស់​គំរាមកំហែង​ដល់​ជីវិត​សត្វ​នានា​។

បច្ចុប្បន្ន ពិភពលោក​កំពុង​ស្ថិត​នៅ​លើ​បន្ទាត់​ក្រហម នៃ​ការ​វិនាស​ផុត​ពូជ​ទ្រង់ទ្រាយ​ធំ ការ​បាត់បង់​ជីវៈចម្រុះ នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ត្រឡប់​មក​យើង​វិញ ពិសេស​ប្រភព​ចំណី​អាហារ និង​ប្រព័ន្ធ​សុខភាព​។ ដូច្នេះ​ការ​អភិរក្ស​ជីវៈចម្រុះ ជា​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ការពារ​ភព​ផែនដី​ដ៏​ស្រស់បំព្រង និង​រក្សា​បាន​នូវ​សេវាកម្ម​ធម្មជាតិ ដែល​ផ្តល់​ឲ្យ​មនុស្ស​។

លោក​សង្ឃឹមថា ការ​ស្រឡាញ់​បរិស្ថាន និង​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ពលរដ្ឋ​គ្រប់​គ្នា ក្នុង​កិច្ច​គាំពារ និរន្តរភាព​គុណភាព​បរិស្ថាន​ល្អ​តកូនតចៅ​យើង​និង​មនុស្ស​ជំនាន់​ក្រោយ​។

លោក​ស៊ុ​យ ធា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត បាន​បញ្ជាក់​ថា ជីវចម្រុះ​សំដៅ​ដល់ទី​១. ជី​វីត​នៅ​លើ​ផែនដី​រួម​មាន រុក្ខជាតិ និង​សត្វ ប្រមាណ​៨​លាន​ប្រភេទ​, ទី​២. បណ្តា​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ផ្តល់​ជម្រក​រុក្ខជាតិ និង​សត្វ និង​ទី​៣. នានាភាព​ហ្សែ​ន​នៅ​ក្នុង​ចំណោម​ជីវិត​ទាំងនោះ ។

ដូច​គ្នា​នេះ​ដែរ តំណាង​ក្រុមហ៊ុន​ជីប ម៉ុង​អ៊ី​ន​ស៊ី បាន​សម្តែង​ការ​ពេញចិត្ត និង​គាំទ្រ​ចំពោះ​សកម្មភាព កិច្ច​ការពារ និង​អភិរក្ស​បរិស្ថាន អភិរក្ស​ជីវៈចម្រុះ និង​ការ​លប់​បំបាត់​សំរាម និង​ថង​ផ្លាស់​ស្ទិ​ក នៅ​តាម​ទី​សាធារណៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ