ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយទៀត​ធ្វើ​ប្រតិបត្តិការ​ហោះហើរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​អោយ​ប៉ះពាល់​ដល់​វិស័យ​អាកាសចរណ៍​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​លើ​ពិភពលោក​ប្រកាស​ពី​វិបត្តិ​ហិរញ្ញវត្ថុ និង​ឈាន​ដល់​ការ​ប្រកាស​ក្ស័យធន ។ តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​បែរជា​ស្នើរ​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​នៅ​កម្ពុជា​ទៅ​វិញ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​អោយ​ប៉ះពាល់​ដល់​វិស័យ​អាកាសចរណ៍​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​លើ​ពិភពលោក​ប្រកាស​ពី​វិបត្តិ​ហិរញ្ញវត្ថុ និង​ឈាន​ដល់​ការ​ប្រកាស​ក្ស័យធន ។ តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​បែរជា​ស្នើរ​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​នៅ​កម្ពុជា​ទៅ​វិញ ។

រូបតំណាង

យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បានអោយ​ដឹង​ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ប្រតិបត្តិការ​ហោះហើរ ដល់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​មួយទៀត គឺ​ក្រុមហ៊ុន Prince International Airlines ។

រូបតំណាង

ក្នុង​សេចក្តី​ប្រកាស​នេះ​បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ​ត្រូវ​បំពេញ​លក្ខខណ្ឌ​បច្ចេកទេស ដែល​មាន​ចំនួន​៥​ដំណាក់កាល​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​ដោយ​មន្ត្រី​ជំនាញ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ស្រប​តាម​បទ​ប្បញ្ញត្តិ​កម្ពុជា ដើម្បី​ធានា​នូវ​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព​និង​អាច​ប្រតិបត្តិការ​ក្នុងស្រុក និង​អន្តរជាតិ ។

លោក​ស៊ី​ន ចាន់​សេរី​វុ​ត្ថា​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បានអោយ​ដឹង​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​នេះ​គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ប្រភេទ ហេ​ឡេ​កុប​ទ័​រ សម្រាប់​ទុក​ជិះ​ខ្លួនឯង និង​សម្រាប់​ជួល​ទៅ​ដៃគូរ​អាជីវកម្ម​ផង ហើយ​ក្រុមហ៊ុន​នេះ មិន​ទាន់​ធ្វើ​អាជីវកម្ម​បាន​នៅឡើយ​ទេ ព្រោះ​ទើបតែ​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ ដោយ​រង់ចាំ​រាល់​ឯកសារ​គ្រប់គ្រាន់​ធ្វើ​អាច​ធ្វើ​អាជីវកម្ម​បាន ។ លោក​បាន​បន្ត​ថា « ប្រតិបត្តិការ​ហោះហើរ​របស់​ក្រុមហ៊ុន​នេះ អាច​នឹង​ចាប់ផ្ដើម​នៅ​រយៈពេល​ពីរ​បី​អាទិត្យ​ក្រោយ​ពី​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ តែ​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ គឺជា​ប្រភេទ​ក្រុមហ៊ុន ឧ​ទ្ថ​ម្ភា​ចក្រ សម្រាប់​ជួល​អោយ​គេ​និង​សម្រាប់​ជិះ​ខ្លួនឯង​ផង »​។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន ក្រុមហ៊ុន​អាកាស​ចរ​ចំ​នួ​យ​០៧ គឺ 1- Cambodia Angkor Air, 2-Sky Angkor Airlines 3-Bassaka Air 4-JC (Cambodia)International Airlines 5-Lanmei Airlines 6-Cambodia Airways 7- Prince International Airlines រួម​ទាំង ក្រុមហ៊ុន Helicopter ចំនួន​០២ គឺ 1-Helicopter Cambodia និង 2-Helistar Cambodia ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ