ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បុក្កតោ និង​អុកចត្រង្គ ជា​ប្រភេទ​កីឡា​​ដែល​កម្ពុជា​រំពឹង​ឈ្នះ​មេដាយ​សុ​ី​ហ្គេ​ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កម្ពុជា​កាន់តែ​បង្កើន​ការ​ត្រៀមខ្លួន ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ទាំង​ការ​រៀបចំ​ទីតាំង​ដើម្បី​ប្រកួត និង​ទាំង​ការ​រៀបចំ​កីឡាករ​មួយ​ចំនួន​ដើម្បី​​ស្វាគមន៍​វត្តមាន​កីឡាករ​កីឡាការិនី​មក​ពី​១០​ប្រទេស​ផ្សេង​ទៀត ។ ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំងអស់ កម្ពុជា​មិន​ទាន់​សម្រេច​យក​អស់​នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កម្ពុជា​កាន់តែ​បង្កើន​ការ​ត្រៀមខ្លួន ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ទាំង​ការ​រៀបចំ​ទីតាំង​ដើម្បី​ប្រកួត និង​ទាំង​ការ​រៀបចំ​កីឡាករ​មួយ​ចំនួន​ដើម្បី​​ស្វាគមន៍​វត្តមាន​កីឡាករ​កីឡាការិនី​មក​ពី​១០​ប្រទេស​ផ្សេង​ទៀត ។ ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំងអស់ កម្ពុជា​មិន​ទាន់​សម្រេច​យក​អស់​នៅឡើយ​ទេ តែ​យ៉ាងណា​គេ​កត់​សម្គាល់ថា មាន​កីឡា​២​ប្រភេទ​ដែល​កម្ពុជា​បាន​សម្រេច​ដាក់​បញ្ចូល ហើយ​រំពឹង​ថា នឹង​ទទួល​បាន​មេដាយមាស​ពី​វិញ្ញាសា​សំខាន់​ៗ នៅ​ក្នុង​ប្រភេទ​កីឡា​នោះ គឺ​កីឡា​ល្បុក្កតោ និង អុកចត្រង្គ ដែល​ជា​កីឡា​ប្រចាំ​ជាតិ​របស់​កម្ពុជា​។

យោង​តាម​ការ​ប្រកាស គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ កម្ពុជា (CAMSOC)​បាន​ជ្រើស​យក​កីឡា​ចំនួន​១៧​ប្រភេទ​ហើយ​ដើម្បី​ដាក់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម
ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ បើ​តាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កីឡា​ទាំង​១៧​ប្រភេទ​នោះ សុទ្ធតែ​ជា​កីឡា​សក្តានុពល ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​នៅ​លើ​ឆាក អន្តរជាតិ និង​ជា​ប្រភេទ​កីឡា​តម្រូវ​ឲ្យ​មាន (​អត្តពលកម្ម​, ហែល​ទឹក​) ។ ប៉ុន្តែ​លោក​នៅ​តែ​រំពឹង​ខ្លាំង​លើ​កីឡា​ប្រចាំ​ជាតិ​របស់​កម្ពុជា​ចំនួន​២​គឺ​កីឡា​ល្បុក្កតោ និង​អុកចត្រង្គ ។

លោក វ៉ា​ត់ ចំរើន បន្ត​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​មម្ចាស់ផ្ទះ​មាន​សិទ្ធិ​ដាក់​ប្រភេទ​កីឡា​ដែល​ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​ជាងគេ ជា​ពិសេស​គឺ​កីឡា​ប្រចាំ​ជាតិ​របស់​ខ្លួន ទើប​លោក​យល់​ថា​ការ​ដាក់​កីឡា​ល្បុក្កតោ និង​អុកចត្រង្គ គឺជា​អ្វី​ដែល​កម្ពុជា​រំពឹង​ច្រើន​សម្រាប់​វិស័យ​មួយ​នេះ​។

អគ្គលេខាធិការ​CAMSOC រូប​នេះ​បន្ថែម​ថា ក្រៅពី​កីឡា​សក្តានុពល​ទាំង​១៧​ប្រភេទ​ខាងលើ ក៏​មាន​ប្រភេទ​កីឡា​ត្រៀម​ដាក់​បញ្ចូល និង​បម្រុង​ដាក់​បញ្ចូល​ជា​ច្រើន​ទៀត​ផង​ដែរ ដោយ​គ្រាន់តែ​កម្ពុជា​កំពុង​ពិចារណា​ថា​តើ​ជ្រើស​យក​កីឡា​ណា​បន្ថែម​ទៀត ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​អាច​មាន​ឱកាស​ដណ្ដើម​យក​មេដាយ​។

លោក​អះអាង​ថា ទាំង​ប្រភេទ​កីឡា​ត្រៀម​ដាក់​បញ្ចូល និង​បម្រុង​ដាក់​បញ្ចូល សុទ្ធតែ​អាច​មាន លទ្ធភាព​ក្នុង​ការ​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ បើ​កីឡា​ទាំងនេះ អាច​មាន​សក្តានុពល​គ្រប់គ្រាន់​ក្នុង​ការ​ដណ្តើម មេដាយ ។ លោក​ថា ចំណាត់ថ្នាក់​ទី​១ ជា​ក្រុម ដែល​ត្រូវ​ដាក់​បញ្ចូល​មាន​១៧​ប្រភេទ​, ចំណាត់ថ្នាក់​ទី​២ ជា​ក្រុម​ដែល​ត្រៀម​ដាក់​បញ្ចូល មាន​១៥​ប្រភេទ និង​ចំណាត់ថ្នាក់​ទី​៣ ជា​ក្រុម បម្រុង​ដាក់​បញ្ចូល​មាន​១៣​ប្រភេទ ៘

លោក​ថា កីឡា​ទាំង​១៧​ប្រភេទ​ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣
ទាំងនោះ​រួម​មាន​អត្តពលកម្ម​, ហែល​ទឹក​, ប៉េតង់​,ជឺ​ជិត​ស៊ូ , តេ​ក្វា​ន់​ដូ WTF, ម៉ូតូ​ទឹក​, វ៉ូ​វី​ណា​ម ,
ប្រដាល់​គុន​ខ្មែរ​, ល្បុក្កតោ​, អុកចត្រង្គ​, ចំបាប់​,តេ​ក្វា​ន់​ដូ ITF, សូ​ហ្វ​តិ​ន្នី​ស​, ប្រដាល់​សាកល​, វាយ​កូន​បាល់ និង​សីដក់់ (​ឈិ​ន​ឡូ​ន ) ជាដើម​។

មក​ទល់​ពេល​នេះ កីឡាករ​ម្នាក់​ៗ​កាន់តែ​បង្កើន​ការ​ត្រៀមខ្លួន ។ ដោយឡែក សម្រាប់​កីឡា​ដែល​ស្ថិត​ក្នុង​ការ​ត្រៀម​ដាក់​បញ្ចូល​រួម​មាន កីឡា​វាយ​សី​, កា​រ៉ា​តេ​, គុន​ដាវ​, ប្រណាំង​កង់​,វាយ​កូន​ឃ្លី​លើ​តុ​,​ទ្រី​យ៉ា​ត្លុង​,​ទូកក្តោង​,​កាយសម្ព័ន្ធ​,​ជិះសេះ​,​បាល់បោះ​,​បាល់ទះ​,​យូ​ដូ​,​រាំ​, វាយកូនគោល និង​ទូក​កា​នូ​និង​រូ​វី​ង ។

កីឡា​បម្រុង​ដាក់​បញ្ចូល​រួម​មាន កីឡា​អេ​ឡិច​ត្រូ​និក​(E-Sport), លើក​ទម្ងន់​, វូ​ស៊ូ​, សូ​រិ​ន​ហ្សី​កាំ​ប៉ូ​, អុក​ចិន​, បញ្ច​សីលា​, បាញ់​ធ្នូ​,បាញ់កាំភ្លើង​, ហុ​ក​គី​, ប៊ី​យ៉ា និង​ស្នូកឃ័រ​,​បាល់ឱប​, បេ​ស្ប​ល និង​កីឡា​ឡើង​ភ្នំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ