ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​ស្រោចស្រង់​ភ្ញៀវ​ទេសចរ​អន្តជាតិ​ឡើង​វិញ​ចាប់ផ្តើម​ពី​ប្រទេសជិតខាង​ក្នុង​អាស៊ាន​មុនគេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា ប្រទេស​ក្នុង​តំបន់​អាស៊ាន​អាច​ថមថយ ឬ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ ធូរស្បើយ​នោះ នា​ពេល​ខាង​មុខ​ប្រទេស​កម្ពុជា​នឹង​អាច​ស្រោចស្រង់​ភ្ញៀវ​ទេសចរ​បាន​ឡើង​វិញ ដោយ​អាច​ចាប់ផ្តើម​ពី​ប្រទេស​ជិតខាង​មុនគេ​សិន ។ ការ​ព្យាករណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា ប្រទេស​ក្នុង​តំបន់​អាស៊ាន​អាច​ថមថយ ឬ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ ធូរស្បើយ​នោះ នា​ពេល​ខាង​មុខ​ប្រទេស​កម្ពុជា​នឹង​អាច​ស្រោចស្រង់​ភ្ញៀវ​ទេសចរ​បាន​ឡើង​វិញ ដោយ​អាច​ចាប់ផ្តើម​ពី​ប្រទេស​ជិតខាង​មុនគេ​សិន ។

ការ​ព្យាករណ៍​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ អ្នកឯកទេស​ខាង​ផ្នែក​ទេសចរណ៍​ម្នាក់ ដែល​លោកស្រី​ក៏​ដូច​ជា ក្រុមហ៊ុន​ទេសចរណ៍ និង​អ្នក​មគ្គុទ្ទេសក៍​មួយ​ចំនួន​ធំ​កំពុង​សង្ឃឹមថា អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​ក្នុង​សមាជិក​អាស៊ាន ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​លើង​ឡើង​ថា «​នៅ​ពេល​វិបត្តិ​នេះ​បាន​ធូរស្បើយ​ខ្លះ យើង​អាច​និយាយ​បាន​ថា មិនមែន​ចប់​ភ្លាម មនុស្សរ​ត់ទៅ​ដើរ​លេង​ភ្លាម​នោះ​ទេ តែ​វា​ក៏​អាច​បាន​ខ្លះ​ដែរ ដែល​ពួក​គេ​នឹង​អាច​ចាប់ផ្តើម​ពី​ជំហាន​ជិត​មុន ដូច​ជា​នៅ​ក្នុងស្រុក និង​បន្ទាប់​មក​អាច​ជា​ប្រទេស​ជិតខាង ដូចនេះ​យើង​រំពឹង​លើ​ប្រទេស​ជិតខាង​ច្រើន​អាច​ជួយ​យើង​ច្រើន​»​។

ក្នុង​ឆ្នាំ​នីមួយ​ៗ មុន​កូ​វី​ដ​១៩ កើតឡើង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ដែល​មក​ពី​ប្រទេស​ចិន​ច្រើន​ជាងគេ បន្ទាប់​មក​ប្រទេស​វៀតណាម ថៃ និង​ឡាវ​ជាដើម ទាំងនេះ​សុទ្ធសឹងតែ​ចាប់ផ្តើម​ចេញពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ជនជាតិ​ចិន​មាន​ច្រើន​ជាងគេ​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​បន្ទាប់​មក​មាន ដូច​ជា ប្រទេស​វៀតណាម ថៃ និង​ឡាវ ។

ដូចនេះ លោកស្រី និយាយ​ថា គាត់​អាច​ព្យាករណ៍ និង​សង្ឃឹមថា ប្រទេស​កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ឡើង​វិញ តាម​រយៈ​ប្រទេស​ជិតខាង​នេះឯង ។ លោកស្រី បាន​បន្ថែម​ដូចនេះ​ថា «​ខ្ញុំ​អាច​និយាយ​បាន គឺ​គួរតែ​ចាប់ផ្តើម​ពី​ប្រទេស​ជិតខាង និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដោយ​យើង​បាន​នឹង​កំពុង​ពិភាក្សា​ជាមួយ​គ្នា​ក្នុង​តំបន់​អាស៊ាន នៅ​ពេល​ជំងឺ​នេះ​មានការ​ធូរស្បើយ យើង​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​នៃ​អ្នកដំណើរ ឬ​ភ្ញៀវ​ទេសចរ​ទៅ​វិញ​ទៅ​មក​»​។

លោកស្រី​បាន​បន្ថែម​ថា បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ជា​សាកល​បាន​ធូរស្បើយ​បន្តិច លោកស្រី​ក៏​បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា ឬ​ក្នុងស្រុក​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​នានា ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ផង​ដែរ ប៉ុន្តែ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ។

យោង​តាម​សេចក្តី​ត​រាយការណ៍​ជា​សាកល​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO) បាន​និយាយ​ថា វិស័យ​ទេសចរណ៍​បាន​ធ្លាក់​ចុះ​នៃ​ចំណូល​ទេសចរណ៍​អន្តរជាតិ​ពី ៩១០ ដុល្លារ ទៅ ១,១៧០ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ បើ​ធៀប​ទៅ​នឹង​ទឹកប្រាក់​ចំណូល​ដែល​ទទួល​បាន​ចំនួន ១,៥ លាន​លាន​ដុល្លារ (Trillion) ក្នុង​ឆ្នាំ ២០១៩ ជាមួយនឹង​ការ​រឹត​បន្តឹង ១០០​ភាគរយ ការ​ធ្វើ​ដំណើរ​ទូ​ទាំង​ពិភពលោក​នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៥ មិថុនា ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ