ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​ជំនាញ​ខាង​លូក​ហោប៉ៅ​តាម​ផ្សារ ពេល​នេះ​អស់​លក្ខណ៍​​ហើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចោរ​ស្រី​ម្នាក់​ជំនាញ​ខាង​ដើរ​លូក​យក​លុយ​គេ​តាម​ផ្សារ​នោះ​អស់លក្ខណ៍​ហើយ ក្រោយ​ពី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន រួច​ប្រគល់​ឱ្យ​ប៉ូលិស​មូលដ្ឋាន​យក​ទៅ​សួរនាំ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​ព្រឹក…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចោរ​ស្រី​ម្នាក់​ជំនាញ​ខាង​ដើរ​លូក​យក​លុយ​គេ​តាម​ផ្សារ​នោះ​អស់លក្ខណ៍​ហើយ ក្រោយ​ពី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន រួច​ប្រគល់​ឱ្យ​ប៉ូលិស​មូលដ្ឋាន​យក​ទៅ​សួរនាំ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​បរិវេណ​ក្នុង​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​វិហា​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​ពលរដ្ឋ​ចាប់​បាន​ចោរ​ស្រី​ជើងឆើត​ម្នាក់​ជំនាញ​ខាង​ធ្វើ​សកម្មភាព​ដើរ​លួច​លុយ​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ឥ​វ៉ា​ន់​ក្នុង​ផ្សារ​ក្រោម រួច​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ដង្គំ ដើម្បី​សួរនាំ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​បាន​បន្ថែម​ថា ជនសង្ស័យ​ជា​ចោរ​ស្ត្រី​ជើងឆើត​ខាងលើ​មានឈ្មោះ យស់ ស្រី​ម៉ៅ អាយុ​៤៣​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​លួច (​យក​ប្រាក់​)​។ ចំណែក​ជន​រង​គ្រោះ ហួត យឿ​ន ភេទ​ស្រី អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា វេលា​ម៉ោង​១០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​បរិវេណ​ក្នុង​ផ្សារ​ក្រោម ភូម​វិហា​ចិន មាន​ករណី​អំពើ​លួច (​យក​ប្រាក់​) ដោយ​ជន​សង្ស័យ​បាន​ដើរទៅ​ផ្សារ​ក្រោម​ចាស់ ក្នុង​គោលបំណង​ទៅ​ទិញ​ម្ហូប លុះ​ពេល​ដើរទៅ​ដល់​កន្លែង​លក់​ចានឆ្នាំង ស្រាប់តែ​ឃើញ​មាន​ស្ត្រី​ចំណាស់​ម្នាក់​ដើរ​ចេញពី​កន្លែង​លក់​ចាន​ឆ្នាំ​បាន​បន្តិច ហើយ​ណាមួយ​កន្លែង​នោះ​រាង​ចង្អៀត​ព្រោះតែ​មាន​មនុស្ស​ច្រើន​ផង​ដែរ ជនសង្ស័យ​ក៏​ដើរ​តាម​ពីក្រោយ​ស្ត្រី​រង​គ្រោះ រួច​ក៏​យកដៃ​ស្ដាំ​លូក​យក​ប្រាក់​នៅ​ហោប៉ៅ​ខាងឆ្វេង​របស់​ជន​រង​លួច​បាន​លុយ​ចំនួន​៥០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​២៨៤០០០​រៀល​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​លុយ​រួច ជន​រង​គ្រោះ​ក៏​បាន​ចាប់ដៃ​ជន​សង្ស័យ​​ជាប់ ហើយ​ក៏​បាន​ប្រគល់​ឱ្យ​សន្តិសុខ​ផ្សារ​យក​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ដើម្បី​សួរនាំ​។ ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​លុយ​ពី​គេ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ (​ចោរ​ស្រី​) ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​។ ចំណែក​លុយ ដែល​ចោរ​ស្រី​លួច​ពី​ជន​រង​គ្រោះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ ធ្វើការ​ប្រគល់​ឱ្យ​ស្ត្រី​រង​គ្រោះ​វិញ​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ