ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​តាម​ហ្វេសប៊ុក​រ​ហូត​រៀប​ការ លុះ​​​​ផ្សំ​ដំណេក​កូន​​ក្រមុំ​បដិសេធ​ច្រើន​ដង ទើប​​បែកធ្លាយ

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៖ តាម​បណ្តាញសារព័ត៌មាន​ឥណ្ឌូ​នេ​ស៊ី​ថ្មី​ៗ​នេះ បាន​រាយការណ៍​ពី​ករណី​ដ៏​ចម្លែក​របស់​បុរស​អាយុ​៣១​ឆ្នាំ​ម្នាក់ ដែល​បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់​ដែល​គាត់​បាន​ជួប​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រោយ​ពេល​រៀប​ការ​រួច នៅ​យប់​ផ្សំ​ដំណេក​នាង​បដិសេធ​ម្តង​ហើយ​ម្តងទៀត លុះដល់​យប់​ទី​៣ ទើប​ដឹង​ថា តាម​ពិត​នាង​គឺជា​មនុស្ស​ប្រុស​សោះ​។…

ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៖ តាម​បណ្តាញសារព័ត៌មាន​ឥណ្ឌូ​នេ​ស៊ី​ថ្មី​ៗ​នេះ បាន​រាយការណ៍​ពី​ករណី​ដ៏​ចម្លែក​របស់​បុរស​អាយុ​៣១​ឆ្នាំ​ម្នាក់ ដែល​បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់​ដែល​គាត់​បាន​ជួប​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រោយ​ពេល​រៀប​ការ​រួច នៅ​យប់​ផ្សំ​ដំណេក​នាង​បដិសេធ​ម្តង​ហើយ​ម្តងទៀត លុះដល់​យប់​ទី​៣ ទើប​ដឹង​ថា តាម​ពិត​នាង​គឺជា​មនុស្ស​ប្រុស​សោះ​។

បុរស​ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Muh ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ជួប​ប្រពន្ធ​របស់​គាត់​ឈ្មោះ Mita នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ប្រហែល​មួយ​ខែ​មុន​។ បន្ទាប់​ពី​ស្គាល់គ្នា និង​បង្កើត​ទំនាក់ទំនង​ស្នេហា​តាម​អន​ឡាញ ក្រោយមក​អ្នក​ទាំង​ពីរ​ក៏​សម្រេចចិត្ត​ជួប​គ្នា​ក្នុង​ជីវិត​ពិត​ផង​ដែរ​។

ពួក​គេ​ទាំង​២​នាក់​បាន​ចេញ​ទៅ​ហាង​កាហ្វេ​មួយ​កន្លែង ដើម្បី​ជួប​គ្នា ហើយ​បុរស​អាយុ​៣១​ឆ្នាំ​រូប​នេះ​អះអាង​ទៀត​ថា ពេល​ជួប​គ្នា​នោះ គឺ​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ ចំពោះ​រូបរាង និង​សំលេង​របស់​ខាង​ស្រី​ទេ​។ នាង​មើលទៅ​ស្រស់​ស្អាត និង​ទន់ភ្លន់ ដែល​ធ្វើ​ឱ្យ​គាត់​លង់​ស្រលាញ់​នាង​ភ្លាម​ៗ​តែ​ម្តង បន្ទាប់​ពី​បាន​ណាត់ជួប​គ្នា​ពីរ​ទៅ​បី​ស​ប្តា​ហ៍​ហើយ គាត់​ក៏​បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយនឹង​នាង​។

https://www.youtube.com/watch?v=Rskl_HEnuVE

កាលពី​ខែ​មុន Muh បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​គាត់​អំពី​ផែនការ​រៀប​ការ​របស់​គាត់ ហើយ​គាត់​និង​ឪពុក​ម្តាយ​របស់​គាត់ បាន​ទៅ​លេង​ផ្ទះ​របស់ Mita ដើម្បី​យក​ថ្លៃ​បណ្ណាការ​ដូច​តាម​ទម្លាប់​ប្រពៃណី​។ ហើយ​ប្រាក់​ចំនួន ២០​លាន​រូពី (១,៤៣០​ដុល្លារ​) ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ក្រុម​គ្រួសារ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ថ្លៃទឹកដោះ​មួយ​ដែល​មិន​ប្រក្រតី​។

នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា កូនកំលោះ Muh និង​កូនក្រមុំ Mita បាន​ទៅ​ដល់​ការិយាល័យ​កិច្ចការ​សាសនា​នៅ​ស្រុក Kediri នៃ​កោះ​ជ្វា ភាគ​កណ្តាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដើម្បី​រៀប​ពិធី​អាពាហ៍ពិពាហ៍​របស់​គាត់​។ ពិធី​មង្គលការ​របស់​ពួក​គេ​ត្រូវ​បាន​ចូលរួម​ដោយ​អ្នកដឹកនាំ​សាសនា​មក​ពី​ជុំវិញ​តំបន់ ដែល​គ្មាន​នរណា​ម្នាក់​សង្ស័យ​អំពី​ភេទ​របស់​កូនក្រមុំ​ឡើយ​។

អ្វី​ៗ​បាន​ចាប់ផ្តើម​ចម្លែក​នៅ​ពេល​ដែល ខាង​ប្រុស​សុំ​ខាង​ស្រី​ផ្សំ​ដំណេក ហើយ​ខាង​ស្រី​ចេះ​តែ​បដិសេធ​ម្តង​ហើយ​ម្តងទៀត​។ បន្ទាប់​ពី​យប់​ទី​៣ បាន​កន្លង​ផុត​ទៅ ខាង​ប្រុស​ក៏​បានដឹង​ថា ប្រពន្ធ​របស់​គាត់​តាម​ការ​ពិត គឺជា​មនុស្ស​ប្រុស​សោះ​។

ដោយ​មាន​កំហឹង​ខ្លាំង​ពេក ខាង​ប្រុស​ក៏​បាន​សម្រេចចិត្ត​លែងលះ​ភ្លាម​ៗ​។ ដោយ​មាន​អារម្មណ៍​ថា ចាញ់បោក​មនុស្ស​ដែល​គាត់​បាន​គិត​ថា​ជា មិត្ត​រួម​ជីវិត គាត់​ក៏​បាន​ជូនដំណឹង​ដល់​ប៉ូលិស​ពី​អំពី​ការ​បោក​បញ្ឆោត​របស់​កូនក្រមុំ ហើយ​បាន​ចោទប្រកាន់​នាង​ថា «​ជា​មនុស្ស​ក្លែងបន្លំ​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ