ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខម្នាក់វាយអ្នកលក់ការ៉េម ព្រោះតែទ្រាំនឹងសម្តីមិនបាន​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​បុរសជា​សន្តិ​សុខ​ម្នាក់​​បាន​យកដងអំបោស​​ដែក​អុីណុក​វាយ​ទៅលើបុរសម្នាក់ទៀត​​ជា​អ្នកលក់​កា​រ៉េ​ម បណ្តាល​ឱ្យ​រងរបួស​បែកក្បាល បន្ទាប់ពី​​ខឹង​​បុរសជា​អ្នកលក់​កា​រ៉េ​ម​ដែលស្នាក់នៅ​​ជួល​បន្ទប់​ជាប់​គ្នានោះ​ជេ​រ​ប្រមាថ​ប្រពន្ធ និង​កូន​របស់​ខ្លួន ហើយជនសង្ស័យក៏​ទាញ​ដង​អំបោស​ដែក​អុីណុ​​ក​ប្រវែង​១,១៥​ម៉ែត្រ វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រងរបួស​បែកក្បាល​ដេរ​៧​ថ្នេរ ចំណែកជនសង្ស័យត្រូវ​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន…

ខេត្តសៀមរាប ៖ ​បុរសជា​សន្តិ​សុខ​ម្នាក់​​បាន​យកដងអំបោស​​ដែក​អុីណុក​វាយ​ទៅលើបុរសម្នាក់ទៀត​​ជា​អ្នកលក់​កា​រ៉េ​ម បណ្តាល​ឱ្យ​រងរបួស​បែកក្បាល បន្ទាប់ពី​​ខឹង​​បុរសជា​អ្នកលក់​កា​រ៉េ​ម​ដែលស្នាក់នៅ​​ជួល​បន្ទប់​ជាប់​គ្នានោះ​ជេ​រ​ប្រមាថ​ប្រពន្ធ និង​កូន​របស់​ខ្លួន ហើយជនសង្ស័យក៏​ទាញ​ដង​អំបោស​ដែក​អុីណុ​​ក​ប្រវែង​១,១៥​ម៉ែត្រ វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រងរបួស​បែកក្បាល​ដេរ​៧​ថ្នេរ ចំណែកជនសង្ស័យត្រូវ​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន ។​

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៨និង​២០​នាទី​យប់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ​នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្ត​សៀម​រាប រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ឃាត់ខ្លួន​ជន​សង្ស័យ​​ដល់​ក្នុងផ្ទះ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ​ខែមិថុនា​ ឆ្នាំ​២០២០ នេះ​ថា ជនសង្ស័យ​ឈ្មោះ ផេង ណា​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​​ឃុំកើតហេតុ​ខាងលើ ។​ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប៉ុន សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​ការ​រ៉េ​ម ​ស្នាក់​នៅ​​បន្ទប់​​ជួល​ជាប់​គ្នាជាមួយជនសង្ស័យ​ ក្នុង​ភូមិ​​ឃុំកើតហេតុ​ខាងលើ​ ។​

​តាម​ប្រភព​​ដដែលបាន​ឱ្យ​ដឹង​បន្ត​ថា មុនពេលកើតហេតុ ជន​រង​គ្រោះ​បាន​ជេរ​ម្រ​មា​ថ​ទៅ​លើ​កូន​ប្រពន្ធ​របស់​ជនសង្ស័យ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ទ្រាំមិន​បាន​ក៏​​យក​ដង​អំបោស​ដែក​​អុី​ណុ​ក​ប្រវែង​១,១៥​ម៉ែត្រ វាយ​ទៅ​លើ​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​​រងរបួស​ត្រង់​ថ្ងាសផ្នែក​ខាង​ឆ្វេង​រយះ​ហូរ​ឈាម បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​ចូល​ដេក​ក្នុងផ្ទះ​ធ្វើ​ព្រងើយ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ដឹក​យក​ទៅព្យាបាល​នៅ​​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាបដេរ​មុខរបួស​​ចំនួន​៧ថ្នេរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ជំនាញ​ ​បន្ទាប់មក​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​តុលាការខេត្ត ចាត់ការ​បន្ត​តាម​ច្បាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ