ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត !​​ ម្ចាស់​ហាង«​ធា​រ៉ា​»ត្រូវ​​ចាត់ការ​​តាម​​​​ច្បាប់​ហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​បុរស​ជា​បុគ្គលិក​ដាក់​ពាក្យ​ប្តឹង​ទារ​សំណង​ចំនួន​៣ម៉ឺន៥​ពាន់​ដុល្លារ ក្រោយ​ពី​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ ធ្វើការ​សាកសួរ​បុរស​ឈ្មោះកាន់ វុ​ទ្ធី ជា​ម្ចាស់​ហាង«ធា​រ៉ា​» ដែល​​ប្រើ​អំពើហិង្សា​យ៉ាង​សា​ហាវព្រៃផ្សៃ​ទៅ​លើ​បុរស​ម្នាក់​ជា​បុគ្គលិក ​កាលពី​ថ្ងៃ​ទី១០​ មិថុនា​…

រាជធានីភ្នំពេញ ៖ ​បុរស​ជា​បុគ្គលិក​ដាក់​ពាក្យ​ប្តឹង​ទារ​សំណង​ចំនួន​៣ម៉ឺន៥​ពាន់​ដុល្លារ ក្រោយ​ពី​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ ធ្វើការ​សាកសួរ​បុរស​ឈ្មោះកាន់ វុ​ទ្ធី ជា​ម្ចាស់​ហាង«ធា​រ៉ា​» ដែល​​ប្រើ​អំពើហិង្សា​យ៉ាង​សា​ហាវព្រៃផ្សៃ​ទៅ​លើ​បុរស​ម្នាក់​ជា​បុគ្គលិក ​កាលពី​ថ្ងៃ​ទី១០​ មិថុនា​ ​រួច​ហើយ​នោះ ​ក៏​ត្រូវ​បាន​សម្រេច​ចាប់​ឃាត់ខ្លួន​នា​ល្ងាច​ថ្ងៃ​ដដែល ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ។​

បុរស​ជា​បុគ្គលិក​ក៏​បាន​រក​មេធាវី​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​បុរស​ជា​ម្ចា​ស់ហាង​ខាងលើ​ ទាមទារ​ប្រាក់​សំណង​ចំនួន៣ម៉ឺន៥​ពាន់​ដុល្លារ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​យកកូនចាន​ទៅ​គប់​ចំ​កណ្តាល​មុខ បណ្តាល​អោយ​ដួល​សន្លប់​ទៅ​លើ​ដី​ហើយ ស្ទុះ​ទៅ​វាយ​ទាត់​ធាក់​ទាំង​កំរោល​ទៀត កាលពី​យប់​ថ្ងៃ​ទី ០៦ ​ខែមិថុន ឆ្នាំ២០២០​កន្លង​មក​នោះ ​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដ​ដឹង​ថា បុរស​ជា​ជន​ដៃដល់​បាន​ចាប់​ឃាត់​ខ្លួន​មានឈ្មោះកាន់ វុ​ទ្ធី អាយុ៤០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះជី ធា​រ៉ា អាយុ៤៥​ឆ្នាំ ជា​ម្ចាស់​ភោជនីយដ្ឋាន​«ធា​រ៉ា​» ដែល​មាន​ទីតាំង​ផ្ទះ​លេខ ៧៨ ផ្លូវ​លេខ១០៨ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះសុត សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ​​ជា​មេការ (​និងជាក្មួយ​របស់​ស្ត្រី​ជា​ប្រពន្ធ​) បច្ចុប្បន្ន​ស្នាក់​នៅ​ហាង«ធា​រ៉ា​»មានស្រុក​កំណើត​នៅ​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ក្រោយ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​កោះហៅ​បុរស​ជា​ជន​ដៃដល់​អស់រយៈ​ពេល​ជា​ច្រើន​ម៉ោង​ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រូប​គាត់​បាន​ប្រើ​អំពើរ​ហិង្សា​ទៅ​លើ​បុរស​ជា​បុគ្គលិក​ម្នាក់ ក្នុង​ពេល​មាន​ជម្លោះ​ជាមួយ​​ស្ត្រី​ជា​ប្រពន្ធ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម facebook រួច​មក​ហើយ​នោះ ។

កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ចាត់ការ ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀតផង​ដែរ​។​ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ស្រប​ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ​ធ្វើការ​សាកសួរ និង ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​បុរស​ឈ្មោះ កាន់ វុ​ទ្ធី ជា​ម្ចាស់​ហាង «​ធា​រ៉ា​»​ខាងលើ​នោះ បុរស​ជា​ជន​រង​គ្រោះ​ក៏​បាន​រក មេធាវី​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ជន​ដៃដល់ ដែល​បាន​ប្រើ​អំពើរ​ហិង្សា​ដោយ​វា​មួយ​ដៃ និងយក​ចានថ្ម​គប់​ចំ​កណ្តាល​មុខ​ធ្វើ អោយ​ងងឹតមុខ​ដួល​សន្លប់​ទៅ​លើ​ដី​មិន​អស់ចិត្ត បុរស​រូប​នោះ​ស្ទុះ​ទៅ​ទាត់​ធាក់​យ៉ា​ព្រៃផ្សៃ​បន្ថែម​ទៀត​នោះ​។

​ដោយ​ក្នុង​ពាក្យបណ្តឹង​នេះ​ដែរ បុរស​ជា​មេការ​រង​គ្រោះ​បាន​ដាក់​ពា្យ​បណ្តឹងទាមទារ​សំណង​ជំងឺចិត្ត​ចំនួន៣​ម៉ឺន​ដុល្លារ និង សំណង​ការ ខូចខាត និង សេវាកម្ម​ច្បាប់​ចំនួន៥​ពាន់​ដុល្លារ​បន្ថែម​ទៀត សរុប៣៥ ០០០ ដុល្លារ​។

គួរ​បញ្ជាក់​ថា ករណី​បុរស​ជា​ម្ចាស់​ភោជនីយដ្ឋាន«ធា​រ៉ា​»ប្រើ​ហិង្សា​ទៅ​លើ​បុរស​ជា​មេការ​ហាង​របស់​ខ្លួន​ខាងលើ បានកើតឡើង​កាលពី​យប់​ថ្ងៃ​ទី០៦​ មិថុនា ឆ្នាំ ២០២០ កន្លង​មកនេះ និង​លុះដល់​ថ្ងៃ​ទី១០​ មិថុនា ម្សិលមិញ​នេះ ត្រូវ​បានគេ​យក​មក​រូបភាព​តាមរយៈវី​ដេ​អូ​កា​មេ​រា​សុវត្ថិភាព​ មក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម facebook​ទើប​បង្កអោយ​មានការ​ភ្ញាក់​​ផ្អើល​កើតឡើង​។​

កម្លាំង​នគរបាល​មាន​សម្ថ​កិច្ច​ប៉ុស្តិ៍​វត្ត​ភ្នំ បាន​ហៅ​បុរស​ជា​ជន​ដៃដល់​មក​ធ្វើការ​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ហើយ​បុរស​ជា​ជន​រង​គ្រោះ​រក​មេធាវី​ដាក់​ពាក្យបណ្តឹង ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន និង​បញ្ជូនបន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សុំ​ណំ​រឿង​បញ្ជូន​ទៅ​តុលាកា​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ ។

អត្ថបទសរសេរ ដោយ