ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក​សម្លៀក​បំពាក់​ល្បី​ផលិត​នៅ​កម្ពុជា​នឹង​បិទ​ហាង​ប្រមាណ ១២០០ ទូ​ទាំង​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ម៉ាក​ផលិតផល Zara បាន​អះអាង​ថា ខ្លួន​នឹង​បិទ​ហាង​ដល់​ទៅ​១២០០ ហាង​ហ្វេ​ស​ស៊ិ​ន​របស់​ខ្លូ​ន​នៅ​ជុំវិញ​ពិភពលោក នៅ​ពេល​ដែល​អ្នក​លក់រាយ​សម្លៀក​បំពាក់​ព្យាយាម​ជំរុញ​ការ​លក់​តាម​អ៊ី​ន​ធឺ​ណែ​ត​ក្នុងអំឡុងពេល​ភាព​វឹកវរ​ដែល​បាន​កើតឡើង​ដោយសារ Covid-19 រាតត្បាត…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ម៉ាក​ផលិតផល Zara បាន​អះអាង​ថា ខ្លួន​នឹង​បិទ​ហាង​ដល់​ទៅ​១២០០ ហាង​ហ្វេ​ស​ស៊ិ​ន​របស់​ខ្លូ​ន​នៅ​ជុំវិញ​ពិភពលោក នៅ​ពេល​ដែល​អ្នក​លក់រាយ​សម្លៀក​បំពាក់​ព្យាយាម​ជំរុញ​ការ​លក់​តាម​អ៊ី​ន​ធឺ​ណែ​ត​ក្នុងអំឡុងពេល​ភាព​វឹកវរ​ដែល​បាន​កើតឡើង​ដោយសារ Covid-19 រាតត្បាត ។

ក្រុមហ៊ុន Inditex បាន​និយាយ​ថា ហាង​ជា​ច្រើន​ចន្លោះ​ពី​១០០០ និង​១២០០ ហាង ភាគច្រើន​ហាង​ការ​លក់ គឺ​មានការ​ខាតបង់​ច្រើន ជា​ពិសេស គឺ​ម៉ាក​ផលិតផល Zara ខណៈ​ម៉ាក ឬ​យីហោ​ល្បី​ៗ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​អេ​ស្បា​ញ​នេះ គឺ​រួម​មាន Bershka, Pull & Bear និង Massimo Dutti ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Guardian ថ្ងៃ​ទី​១០ មិថុនា កន្លង​ទៅ ។

ការ​បិទទ្វារ​ហាង​លក់រាយ​ម៉ាក​សម្លៀក​បំពាក់​ដែល​បាន​ផលិត​នៅ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នោះ គឺ​ត្រូវ​បាន​គេ​រំពឹង​ថា គឺជា​បណ្តុំ​ហាង​នៅ​អាស៊ី និង​អឺរ៉ុប ។ គេ​យល់​ថា ហាង​ចំនួន ១០៧ របស់ Inditex នៅ​ក្នុង​ចក្រភព​អង់គ្លេស​ទំនងជា​មិនសូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ទេ ។ Inditex បាន​និយាយ​ថា ការ​បិទ​នឹង​ជួយ​ដល់ «​ចំនួន​ទឹកប្រាក់​នឹង​នៅ​ថេរ​» ដោយ​បុគ្គលិក​នៃ​បណ្តា​ហាង​ដែល​នឹង​បិទទ្វារ​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ នឹង​ត្រូវ​បាន​ផ្តល់​តួនាទី​ក្នុង​ការងារ​ផ្សេង​ទៀត​ដូច​ជា ការ​បញ្ជូន​ទំនិញ​តាម​អ៊ី​ន​ធឺ​ណេ​ត​វិញ ។ ចំនួន​ហាង​សរុប​នឹង​ធ្លាក់​ចុះ​ពី ៧.៤១២ ដល់​ចន្លោះ ៦.៧០០ និង ៦.៩០០ បន្ទាប់​ពី​ការ​រៀបចំ​ឡើង​វិញ​ដែល​រួម​បញ្ចូល​ទាំង​ការ​បើកហាង​ថ្មី​ចំនួន ៤៥០ ផង​ដែរ ។

ក្រុមហ៊ុន Inditex ដែល​ជា​ក្រុមហ៊ុន​លក់រាយ​សម្លៀក​បំពាក់​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ដោយ​ការ​លក់​ធ្លាក់​ចុះ ៤៤% មក​នៅ​ត្រឹម ៣,៣ កោដិ​ផោន (២,៩ ប៊ី​លាន​) ចន្លោះ​ពី​ថ្ងៃ​ទី ១ ខែកុម្ភៈ​ដល់​ថ្ងៃ​ទី ៣០ ខែមេសា ដែល​ជា​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​ហិរញ្ញវត្ថុ​របស់​ខ្លួន ។ ក្រុមហ៊ុន​បាន​រាយការណ៍​ពី​ការ​ខាតបង់​សុទ្ធ​ចំនួន ៤០៩ លាន​ផោន​ក្នុងអំឡុងពេល​ត្រីមាស​នេះ ។ ស្ទើរតែ​មួយ​ភាគ​បួន​នៃ​ហាង​របស់​ខ្លួន​នៅ​តែ​បិទទ្វារ​ត្រឹម​ថ្ងៃ​ទី ៨ មិថុនា ។

ទោះ​យ៉ាងណា​កំណើន​នៃ​ការ​លក់​តាម អ៊ី​ន​ធឺ​ណែ​ត​ធ្វើ​ឡើង​សម្រាប់​ភាព​ទន់ខ្សោយ​នៃ​ការ​លក់​មួយ​ចំនួន​នៅ​ហាង ។ ការ​លក់​តាម​អ៊ី​ន​ធឺ​ណេ​ត​បាន​កើនឡើង ៥០% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​នេះ​និង​កើនឡើង ៩៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែមេសា​កន្លង​ទៅ ។

សូម​បញ្ជាក់​ថា​ម៉ាក ឬ​យីហោ​សម្លៀក​បំពាក់ Zara គឺ​ត្រូវ​ម៉ាក​មួយ​ក្នុង​ចំណោម​ម៉ាក​សំខាន់​ៗ​ផ្សេង​ទៀត ដូច​ជា​ម៉ាក​របស់​ស៊ុ​យ​អែ​ត H&M, GU របស់​ជប៉ុន និង​ម៉ាក​របស់​ប្រទេស​នៅ​អា​មេ​រិ​ក​និង​អឺរ៉ុប​ជា​ច្រើន​ដែល​បាន​ផលិត​នៅ​រោងចក្រ​កាត់ដេរ​ជា​ច្រើន​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ