ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ជាង​២​ម៉ឺន​តោន​ធ្លាយ​ចេញពី​អាង​ស្តុក​ប្រេងចូល​ទន្លេ​ បុគ្គលិក​​៣​ត្រូវ​ចាប់​ខ្លួន

3 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​អ្នកស៊ើប​អង្កេត​រុ​ស្ស៊ី កាលពី​ថ្ងៃ​ពុធ បាន​ឃុំខ្លួន​បុគ្គលិក ៣​នាក់​នៃ​រោងចក្រ​ថាមពល​មួយ…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​អ្នកស៊ើប​អង្កេត​រុ​ស្ស៊ី កាលពី​ថ្ងៃ​ពុធ បាន​ឃុំខ្លួន​បុគ្គលិក ៣​នាក់​នៃ​រោងចក្រ​ថាមពល​មួយ ជុំវិញ​ការ​លេច​ធ្លាយ​ប្រេង​ដ៏​ធំ​ជាង​២​ម៉ឺន​តោន​ចូល​ទៅ​ក្នុង​ទន្លេ ​នៅ​តំបន់​អាក់​ទិ​ក ខណៈ​ក្រុម​ឆ្លើយ​តប​បាន​ព្រមាន​ថា ការ​សម្អាត​ឱ្យ​អស់​ប្រេង​ពីលើ​ទឹកនឹង​ចំណាយពេល​ច្រើន​ឆ្នាំ​។

ការ​លេច​ធ្លាយ​ប្រេង​ជាង ២១,០០០​តោន បាន​កើតឡើង បន្ទាប់​ពី​អាង​ស្តុក​ប្រេងឥន្ធនៈ​មួយ​បាន​ដួល​រលំ កាលពី​ខែ​មុន​នៅ​ឯ​រោងចក្រ​ថាមពល ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​យក្ស Norilsk Nickel នៅ​ក្នុង​ទីក្រុង Norilsk​។

អ្នក​បរិស្ថាន​និយាយ​ថា វា​ជា​រឿង​ដ៏​អាក្រក់​បំផុត ដែល​មិន​ធ្លាប់​មាននៅ​តំបន់​អាក់​ទិ​ក​។

លោក Viktor Bronnikov អគ្គនាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប្រេង​និង​ឧស្ម័ន Transneft Siberia បាន​និយាយ​ថា អ្នក​ដែល​ធ្វើការ​នៅ​ការដ្ឋាន​នេះ បាន​មើលឃើញ​ពី​ផល​ប៉ះពាល់​ដំបូង​នៃ​ការ​កំពប់​ប្រេង​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​។

គណៈកម្មាធិការ​ស៊ើបអង្កេត កំពុង​ពិនិត្យ​មើល​គ្រោះថ្នាក់ និង​បាន​និយាយ​ថា បាន​ឃាត់ខ្លួន ប្រធាន​ស្ថានីយ​ថាមពល គឺ​លោក Pavel Smirnov និង​វិស្វករ​ពីរ​រូប​ទៀត ពី​បទ​សង្ស័យ​រំលោភ​ច្បាប់​​ការពារ​បរិស្ថាន​។ ប្រសិនបើ​រក​ឃើញ​ថា មាន​កំហុស​មែន​នោះ ពួក​គេ​អាច​នឹង​ជាប់​ពន្ធនា​គារ​​រហូត​ដល់​៥​ឆ្នាំ​។

យោង​តាម​ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​បានឱ្យ​ដឹង​ថា ការ​សម្អាត​ដ៏​ធំ​នេះ មាន​មនុស្ស​ជិត ៧០០​នាក់ ចូលរួម ហើយ​ត្រូវ​ទាមទារ​ពេលវេលា​យូរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ