ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​ឃើញ​ធម៌​ជន​នោះ​នឹង​រួច​ចាក​ទុក្ខ

3 ឆ្នាំ មុន

កាលណា​បើ​យើង​មើល​មិនឃើញ​នូវ​ធម៌​របស់​សប្បុរស​ហើយ យើង​គ្រប់​គ្នា​ក៏​មិន​អាច​នឹង​រួច​ចាក​ទុក្ខ​បាន​ដែរ ​។ ការ​បាន​រួច​ចាក​ទុក្ខ ព្រោះតែ​យើង​ឆ្លាត​បាន​មើលឃើញ​នូវ​ធម៌​រប ស់​សប្បុរស តែ​ការ​មើលឃើញ​នោះ​ទៀត​សោត មិនមែន​មើល​ដោយ​ភ្នែក​ធម្មតា​ទេ គឺ​មើល​ដោយ​បញ្ញា​ចក្ខុ​ទើប​មើលឃើញ​ធម៌​សប្បុរស​បាន​។ ធម៌​សប្បុរស​ក្នុង​ទី​នេះ​លោក​សំដៅយក​សភាវៈ​ដែល​ល្អ…

កាលណា​បើ​យើង​មើល​មិនឃើញ​នូវ​ធម៌​របស់​សប្បុរស​ហើយ យើង​គ្រប់​គ្នា​ក៏​មិន​អាច​នឹង​រួច​ចាក​ទុក្ខ​បាន​ដែរ ​។

ការ​បាន​រួច​ចាក​ទុក្ខ ព្រោះតែ​យើង​ឆ្លាត​បាន​មើលឃើញ​នូវ​ធម៌​រប ស់​សប្បុរស តែ​ការ​មើលឃើញ​នោះ​ទៀត​សោត មិនមែន​មើល​ដោយ​ភ្នែក​ធម្មតា​ទេ គឺ​មើល​ដោយ​បញ្ញា​ចក្ខុ​ទើប​មើលឃើញ​ធម៌​សប្បុរស​បាន​។ ធម៌​សប្បុរស​ក្នុង​ទី​នេះ​លោក​សំដៅយក​សភាវៈ​ដែល​ល្អ អំពើ​ល្អ អំពើ​សុចរិត ការ​ប្រព្រឹត្ត​ត្រឹមត្រូវ ។

ភ្នែក​ធម្មតា​គឺ​មើលឃើញ​តែ​របស់​ណា​ដែល​មាន​រូប​តែ​ប៉ុណ្ណោះ ចំណែក​របស់​គ្មាន​រូប ភ្នែក​ធម្មតា​មិន​អាច​មើលឃើញ​ឡើយ ។ ព្រោះហេតុនោះ​សូម​សាធុជន​ព្យាយាម​យល់​ធម៌​របស់​សប្បុរស​ឲ្យ​បាន​ច្រើន​ដើម្បី​បាន​នូវ​ទីពឹង​ដ៏​ក្សេម​ចាក​ទុក្ខ​សម្រាប់​ខ្លួនឯង ។

ថ្វី​ត្បិត​តែ​ព្រះពុទ្ធ​ព្រះ​អង្គ​ទ្រង់​បាន​យាង​ចូល​និព្វាន​ក៏​ពិតមែន តែ​ទ្រង់​បាន​ប្រតិស្ឋាន​នូវ​ព្រះធម៌​ថ្លៃ​ទុក​ដើម្បី​បានជា​ទីពឹង​សម្រាប់​សត្វលោក ។

ជន​ណា​បាន​ស្គាល់ បាន​យល់​ធម៌​របស់​សប្បុរស​ហើយ ជន​នោះ​មិន​ឯកោ​ឡើយ តែបើ​កំព្រា​ធម៌​របស់​សប្បុរស​កាលណា​ហើយ គឺ​គ្មាន​ផ្លូវ​នឹង​បាន​រូ​ច​ចាក​ទុក្ខ​ទាំងពួង​បាន​ទេ គ្រប់​គ្នា​ត្រូវ​កំព្រា ង​ងិ​ត​សូន្យសុង គ្មាន​ប្រាជ្ញា និង​កើត ចាស់ ឈឺ ស្លាប់​រង​ទុក្ខ​នៅ​ក្នុង​វាលវដ្តសង្សា​រ​នេះ​គ្មាន​ទី​ផុត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ