ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ស្ងប់​កូ​វី​ដ​១៩​បន្តិច​ស្រី​ស្អាត​-​ប្រុស​សង្ហា​៣​គូ​នាំ​គ្នា​ផ្អែមល្ហែម​កប់​សេរី​នៅ​មាត់​ឆ្នេរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ប្រមាណ​ជាង​១ ខែ​ចុង​ក្រោយ​នេះ ស្ថានភាព​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​ភាព​ប្រសើរ​ឡើង ក្រោម​កិច្ច​ខិតខំ​យ៉ាង​ខ្លាំងក្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស គឺ​ក្រុម​គ្រូពេទ្យ​ជួរ​មុខតែ​ម្តង…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ប្រមាណ​ជាង​១ ខែ​ចុង​ក្រោយ​នេះ ស្ថានភាព​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​ភាព​ប្រសើរ​ឡើង ក្រោម​កិច្ច​ខិតខំ​យ៉ាង​ខ្លាំងក្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស គឺ​ក្រុម​គ្រូពេទ្យ​ជួរ​មុខតែ​ម្តង ។

ទន្ទឹម​នឹង​នោះ​ក្រសួងទេសចរណ៍​ក៏​កំពុង​ជម្រុញ​ឲ្យ​ទេសចរ​ក្នុងស្រុក​ចូលរួម​ចំណែក​ស្តា​នូវ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឡើង​វិញ តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ ។

ជាក់ស្តែង តារាចម្រៀង និង​តារា​សម្តែង​ស្រី​ប្រុស ស្រស់​ស្អាត និង​ស្រស់​សង្ហា ៣​គូ​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​យ៉ាង​រំភើយ​ជាមួយ​គ្រួសារ​យ៉ាង​មាន​ភាព​កក់ក្តៅ និង​បាន​បង្ហោះ​រូប​ផ្អែមល្ហែម​ធ្វើ​អោយ​អ្នកគាំទ្រ រួម​ទាំង​តារា​នៅ​ក្នុង​សិល្បៈ​ផង​ដែរ មើល​ហើយ​ច្រណែន ហើយ​លាន់មាត់​ថា ពួក​គាត់​ស្វី​ត​អី​ស្វី​ត​យ៉ាងនេះ ។

ប្រាកដ​ណាស់​កូ​វី​ដ​១៩ ក៏​បាន​ធ្វើ​ឲ្យ​តារា​ៗ​រង​គ្រោះ​បាត់បង់​ចំណូល ដោយសារ​តែ​ការ​ផ្អាក​ការ​សម្តែង និង​ថត​កម្មវិធី​នានា ហេតុ​ដូច្នេះ​ហើយ​អ្នកសិល្បៈ​ហាក់​មាន​ពេលទំនេរ​ជាង​មុន ទើប​ឃើញ​គូស្នេហ៍​អ្នកសិល្បៈ​ធ្វើ​ដំណើរ​កម្សាន្ត​នានា​ឡើង​វិញ ពីព្រោះ​ខក​ខាត​ពេលវេលា​ល្អ​ៗ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​អស់​រយៈ​ជា​យូរ​មក​ហើយ ។

យ៉ាងណាមិញ តារា​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​សម្រេចចិត្ត​ជ្រើស​យក​ការ​ធ្វើ​ដំណើរ​នៅ​ក្នុងស្រុក និង​បាន​ទៅ​កន្លែង​ផ្សេង​គ្នា​ដូច​ជា លក្ខណៈ​ធម្មជាតិ​ព្រៃ​ភ្នំ និង​តាម​ឆ្នេរសមុទ្រ​ផង​ដែរ ។

នៅ​ក្នុង​នោះ​សង្កេត​ឃើញ​ថា មាន​តារា​សម្តែង និង​ជា​ពិធី​ការី អ្នក​នាង​គង់​សុ​ជាតិ និង​លោក​ជា វិបុល បាន​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​ឯនាយ​សមុទ្រ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ នឹង​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​សម្រាប់​សាង​ជា​អនុស្សាវរីយ​នៅ​លើ​ទឹកដី​កោះ​ដ៏​ស្រស់​ស្អាត ។

រីឯ​អ្នក​នាង គង់ ចាន់​ស្រី​មុំ និង​លោក គឹ​ម សីហា បាន​ជ្រើស​យក​ដំណើរ​កម្សាន្ត​គ្រួសារ​នៅ​ឯ​មណ្ឌលគិរី ជា​លក្ខណៈ​ព្រៃ​ភ្នំ បែប​ធម្មជាតិ​យ៉ាង​ស្រស់​ស្អាត ។

ហើយ​ចុង​ក្រោយ លោក នី រតនា និង​ភរិយា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​កោះ ដែល​មាន​លក្ខណៈ​ស្ងាត់​សម្រាប់​ជា​ពេលវេលា​មួយ​សម្រាប់​គ្រួសារ និង​ផ្តិត​យក​រូបភាព​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ ។

បើ​ទោះបីជា​ធ្វើ​ដំណើរ​យ៉ាងនេះ​ក្តី ក៏​តារា​ស្រី​ប្រុស​ទាំងនោះ នូវ​តែ​រក្សា​សុវត្ថិ និង​ថែរក្សា​សុខភាព​ចំពោះ​ក្រុម​គ្រ​សារ​ផង​ដែរ ៕

កែសម្រួលដោយ