ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សហការ​គ្នា​ដឹក​ទឹក​មក​បញ្ចូល​ក្នុង​កស្សិណ​ប្រាសាទបាគង «សង្គ្រោះ​ត្រី»​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​បាន សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដឹក​ទឹក​ទៅ​បញ្ចូល​ក្នុង​កស្សិណ​ប្រាសាទបាគង​ដើម្បី​សង្គ្រោះ​ជីវិត​ត្រី​ប្រា​មួយ​ចំនួន​ដែល​នៅ​សល់ បន្ទាប់​ពី​ត្រី​ប្រា​ជា​ច្រើន​ក្បាល​បាន​ងាប់​ដោយសារ​ទឹក​ក្នុង​កស្សិណ​រីង​រាក់​ធ្វើ​ឱ្យ​ទឹក​ឡើង​កម្ដៅ ។…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​បាន សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដឹក​ទឹក​ទៅ​បញ្ចូល​ក្នុង​កស្សិណ​ប្រាសាទបាគង​ដើម្បី​សង្គ្រោះ​ជីវិត​ត្រី​ប្រា​មួយ​ចំនួន​ដែល​នៅ​សល់ បន្ទាប់​ពី​ត្រី​ប្រា​ជា​ច្រើន​ក្បាល​បាន​ងាប់​ដោយសារ​ទឹក​ក្នុង​កស្សិណ​រីង​រាក់​ធ្វើ​ឱ្យ​ទឹក​ឡើង​កម្ដៅ ។ នេះ​បើ​តាម​លោក ឡេ​ង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែងប្រាប់​ឱ្យ​ដឹង ។ សូមរំលឹកថា៖ មើល៍ថាតើ​ស្តាយយ៉ាងណា? ត្រីប្រាដ៏​ធំ១៤​ក្បាល​​​​ងាប់​​២ថ្ងៃ​​ជាប់​គ្នា​

លោក ឡេ​ង កុសល ថ្លែង​ថា អាជ្ញាធរ​ជាតិអប្សរា​តែងតែ​គិតគូរ​ពី​បញ្ហា​នេះ ប៉ុន្តែ​ដោយសារ​កស្សិណ​ប្រា​សាទបាគង​នេះ ជា​កស្សិណ​មួយ​ដែលរង់​ចាំតែ​ទឹកភ្លៀង​ប៉ុណ្ណោះ​ដូច​ជា​ស្រះស្រង់​ដែរ មិន​មាន​ប្រភព​ទឹក​នៅ​ជិត​ដែល​អាច​បង្ហូរ ឬ​បូម​បញ្ចូល​ភ្លាម​ៗ​បាន​នោះ​ទេ ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​នៅ​កស្សិណ​ប្រាសាទ​បា​គង​មិន​ទាន់​រីងស្ងួត​នោះ​ទេ គ្រាន់តែ​ទឹក​រីង​រាក់​រួម​តូច​ថ្ងៃ​ក្តៅ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ត្រី​មួយ​ចំនួន​ងាប់ ។ ត្រី​ប្រា​ជា​ច្រើន​ក្បាល​នៅ​ក្នុង​កស្សិណ​ប្រាសាទ​បាគង ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង បាន​ងាប់ ឯ​ជា​ច្រើន​ក្បាល​ទៀត​ប្រឈម​នឹង​ការ​ងាប់​ដោយសារ​ទឹក​ក្នុង​កស្សិណ​នេះ​ហើយ​ឡើងក​ម្តៅ​។ នេះ​បើ​តាម​ការ​ផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០​ថា ត្រី​ទាំងនោះ បាន​ងាប់​តាំងពី​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា​ម្ល៉េះ ។ពួក​គាត់​រស់នៅ​ទី​នេះ ខ្លះ​មាន​អាយុ​៥០​ទៅ​៦០​ឆ្នាំទៅ​ហើយ មិន​ដែល​ឃើញ​ទឹក​កស្សិណ​ប្រាសាទ​នេះ​រីង​រាក់ និង​ឃើញ​មាន​ត្រី​ធំ​ៗ​បែប​នេះ​ងាប់​ទេ ។នេះ​ជា​លើក​ដំបូង​ហើយ ដែល​ឃើញ​ទឹក​កស្សិណ​ប្រាសាទបាគង​រីង និង​ប្រទះ​ឃើញ​ត្រី​ធំ​ៗ​ជា​ច្រើន​ក្បាល​ងាប់ ។ត្រី​ដែល​ងាប់​និង​កំពុង​រស់នៅ​ក្នុង​កស្សិណ​នេះ ជា​ប្រភេទ​ត្រី​ប្រា ដែល​គេ​យក​មក​លែង ។

ត្រី​ទាំងនេះ​មួយ​ចំនួន​បាន​ងាប់ ហើយ​ត្រូវ​បាន​គេយក​ទៅ​កប់​ចោល ឯ​ត្រី​ដែល​នៅ​រស់​មួយ​ចំនួន​ត្រូវ​បាន​ប្រជាពលរដ្ឋ ចាប់​យក​ទៅ​ដាក់​នៅ​ស្រះផ្សេង និង​មួយ​ចំនួន​ទៀត​កំពុង​រស់នៅ​ក្នុង​ទឹក​ដែល​រាក់​នៅ​ក្នុង​កស្សិណ​នេះ ។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​និយាយ​ទៀត​ថា ត្រី​ទាំងនេះ​គេ​មិន​យក​ទៅ​បរិភោគ​ទេ ព្រោះ​គេ​មាន​ជំនឿ​ថា​ជា​ត្រី​អ្នកតា និង​មួយ​ចំនួន​ទៀត​អះអាង​ថា សាច់​ត្រី​នេះ​មាន​ក្លិនស្អុយ​ព្រាំ​បរិភោគ​មិនកើត ៕ ​

អត្ថបទសរសេរ ដោយ