មនុស្សល្អមានលក្ខណៈសម្គាល់៧ប្រការដែលបុគ្គលគួរកត់ចំណាំចាំទុកក្នុងចិន្តា និងគួរដើរតាមលំអាននេះឱ្យបានត្រឹមត្រូវគឺៈ
១-ធម្មញ្ញុតា ភាវៈជាអ្នកស្គាល់នូវហេតុនិងផល ដូចជាដឹងថា របស់នេះជាហេតុជាទីតាំងនៃផលជាដើម ។
២-អត្ថញ្ញុតា ភាវៈជាអ្នកស្គាល់នូវផលនៃហេតុមានស្គាល់ថា សេចក្តីសុខនេះជាផលដែលកើតមកអំពីហេតុជាដើម ។
៣-អត្តញ្ញុតា ភាវៈជាអ្នកដឹងខ្លួនថា យើងមានជាតិគោត្រត្រកូលយ៉ាងនេះ ស័ក្តិយសសម្បត្តិបរិវារប៉ុណ្ណេះ ចំណេះវិជ្ជា ត្រឹមប៉ុណ្ណេះៗ ហើយត្រូវប្រព្រឹត្តខ្លួនឱ្យសមគួរដល់ឋានៈដែលមាននោះៗ ។
៤-មត្តញ្ញុតា ជាអ្នកស្គាល់ប្រមាណក្នុងការស្វែងរកទ្រព្យចិញ្ចឹមជីវិតដោយសម្មាជីវៈ និងស្គាល់ប្រមាណក្នុងការបរិភោគឱ្យល្មមសមគួរ ។
៥-កាលញ្ញុតា ជាអ្នកស្គាល់កាលវេលាដ៏សមគួរក្នុងពេលប្រកបកិច្ចនោះៗ ។
៦-បរិសញ្ញុតា របៀបជាអ្នកស្គាល់ប្រជុំជន និងកិរិយាដែលត្រូវប្រព្រឹត្តក្នុងទីប្រជុំជននោះៗថា ពួកនេះកាលទៅរកតោងធ្វើកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះជាដើម ។
៧-បុគ្គលញ្ញុតា ជាអ្នកស្គាល់នូវអធ្យាស្រ័យនៃបុគ្គលថា បុគ្គលនេះល្អ គួរគប់ជាមិត្ត បុគ្គលនេះជាមនុស្សអាក្រក់មិនគួរគប់យកជាមិត្តជាដើម ។
លំអានទាំង៧ប្រការនេះកើតមានដល់បុគ្គលណា បុគ្គលនោះនឹងចម្រើនដោយសបរិវារ ។ សាន សារិន
ចែករំលែកព័តមាននេះ