ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថៃ​ដ៏​ល្បីល្បាញ​លោក សា​រ៉ា​ន់​យ៉ូ បាន​លាចាក​លោក​ហើយ

3 ឆ្នាំ មុន

ថៃ ៖ យោង​តាម​ការ​បង្ហោះ​របស់​អតីត​តារា​កំប្លែង និង​តារាចម្រៀង ស៊ុន ណា​រី​ម៉ូ​នី​កា បាន​សរសេរ​​ថា «​តារាភាពយន្ត​ថៃ​ផ្នែក​បុរស មហាជន​ស្គាល់ គឺ​លោក…

ថៃ ៖ យោង​តាម​ការ​បង្ហោះ​របស់​អតីត​តារា​កំប្លែង និង​តារាចម្រៀង ស៊ុន ណា​រី​ម៉ូ​នី​កា បាន​សរសេរ​​ថា «​តារាភាពយន្ត​ថៃ​ផ្នែក​បុរស មហាជន​ស្គាល់ គឺ​លោក សា​រ៉ា​ន់ យ៉ូ បាន​ទទួល​មរណ​ភាព​ហើយ​កាលពី​ម្សិលមិញ​នេះ​»​។ នេះ​ជា​ដំណឹង​មួយ​ធ្វើ​ឱ្យ​មហាជន និង​អ្នកគាំទ្រ​របស់​លោក​មានការ​តក់ស្លុត និង​សោកស្តាយ​យ៉ាង​ខ្លាំង​ពី​សំ​ណាស់​ប្រជាជន​ថៃ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ផង​ដែរ​។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Honey Sam បាន​សរសេរ​បង្ហោះ​ថា «​លោក សា​រ៉ា​ន់ យ៉ូ អតីត​តារាភាពយន្ត​ថៃ​ដ៏​ល្បីល្បាញ​នា​ចុង​ទសវត្សរ៍​ទី​80 និង​ទី​90 ដែល​ទស្សនិកជន​ខ្មែរ​មួយ​ចំនួន​ហៅ​លោក​ថា អ្នក​ប្រុស​កណ្តាល (​ហៅ​តាម​សាច់​រឿង​ដែល​គាត់​សម្តែង ហើយ​ជា​រឿង​ល្បី​) លោក​បាន​ទទួលមរណភាព​ហើយ​នៅ​យប់​ថ្ងៃ​ពុធ ទី​10 ខែមិថុនា ឆ្នាំ​២០២០ ដោយសារ​ជំងឺ​ម្រេញ (​មហា​រីក​ថ្លើម​) ក្នុង​វ័យ​59​ឆ្នាំ (​ក្រោយ​ពី​ចូល​វ័យ​ជ្រេ​​​លោកក៏​​បាន​ក្លាយជា​អ្នកដឹកនាំ​រឿង​)​។

ធ្លាប់​ចាំ​បាន​ថា លោក​ធ្លាប់​សម្ភាសន៍​ការងារ​សិល្បៈ​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា កាលពី​នៅ​វ័យក្មេង​នា​ប្រទេស​ថៃ មាន​លោក​អ៊ិ​ត សេដ្ឋា ទៅ​ចូលរួម​ដែរ​។ យ៉ាងណា ក៏​សូម​សម្តែង​នូវ​ភាព​សោកស្តាយ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ