ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ឡើងថ្លៃ នាំ​គ្នា​ទៅ​បោះបង្គោល​យក​ដី​បឹង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​អាជ្ញាធរ​ក្រុង​បា​វិត​ បាន​បញ្ជា​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ដឹកនាំ​កម្លាំង​មន្ត្រី​នគ​រ​បាល​​ប៉ុ​ស្តិ៍រដ្ឋបាល​លោក​មេ​ភូមិ ​និង​ប្រជា​ការពារ​ ចុះ​រុះ​រើ​បង្គោល​ថ្ម ដែល​មាន​ជន​ទុច្ចរិត​លួច​យក​ទៅ​បោះ​រំលោភ​យក​ដី​បឹង​សាធារណៈ​(​បឹង​ខ្វាង​)​ធ្វើ​ជា​កម្មសិទ្ធិ​។ ​ទាក់ទិន​ករណី​បោះបង្គោល​រំលោភ​យក​ដី​បឹង​ខ្វាង​នេះ​ដែរ​ លោក​ចៅសង្កាត់​ព្រៃ​អ​ង្គុ​ញ​បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ ​អាជ្ញាធរ​ក្រុង​បា​វិត​ បាន​បញ្ជា​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ដឹកនាំ​កម្លាំង​មន្ត្រី​នគ​រ​បាល​​ប៉ុ​ស្តិ៍រដ្ឋបាល​លោក​មេ​ភូមិ ​និង​ប្រជា​ការពារ​ ចុះ​រុះ​រើ​បង្គោល​ថ្ម ដែល​មាន​ជន​ទុច្ចរិត​លួច​យក​ទៅ​បោះ​រំលោភ​យក​ដី​បឹង​សាធារណៈ​(​បឹង​ខ្វាង​)​ធ្វើ​ជា​កម្មសិទ្ធិ​។

​ទាក់ទិន​ករណី​បោះបង្គោល​រំលោភ​យក​ដី​បឹង​ខ្វាង​នេះ​ដែរ​ លោក​ចៅសង្កាត់​ព្រៃ​អ​ង្គុ​ញ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​រុះរើ​បង្គោលព្រំ​ដី​នៅ​បឹង​ខ្វាង​នេះ​ គឺ​យោង​តាម​ការ​ណែនាំ​ និង​បញ្ជា​របស់​លោក​លឹ​ម សៀង ហេង អភិ​បាលក្រុង​បា​វិត​ដាក់​បញ្ជា​ឲ្យ​ចុះ​រុះរើ​បង្គោល​ថ្ម ដែល​ជន​ឈ្លៀតឱកាស​លួច​យក​បង្គោល​មក​បោះ​រំលោភ​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​។​

ការ​ចុះ​រុះរើ​បង្គោល​នេះ​ដែរ​ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា ​នៅ​ចំណុច​បឹង​ខ្វាង​ខាងជើង​ ស្ថិត​នៅ​ភូមិ​ជ្រៃ​ធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​។ ​ការ​ចុះ​រុះរើ​នេះ ​គឺ​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​អ​ង្គុ​ញ រួម​ទាំង​កម្លាំង​នគ​បាល​ប៉ុ​ស្ដឹ៍​រដ្ឋបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ និង​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ លោក​អនុ​ភូមិ​ជ្រៃ​ធំ និង​ប្រជា​ការពារ​ភូមិ បាន​ចុះ​ដក​បង្គោលព្រំ​ដី​ដែល​ប្រជាពលរដ្ឋ និង​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​លួច​បោះបង្គោល រំលោភ​យក​ដី​បឹង​ខ្វាង ធ្វើ​ជា​កម្មសិទ្ធិយ៉ាង​អណាធិបតេយ្យ​។

ព័ត៌មានបន្ថែម កោះសន្តិភាព​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ