ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធឯកសណ្ឋានថ្មី Bayern ផ្តួល Frankfurt ឡើងទៅវគ្គផ្តាច់ព្រ័ត្រអាល្លឺម៉ង់ខាប់

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម Bayern Munich ឡើង​ទៅ​ជួប​ក្រុម Bayer Leverkusen នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ DFB…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម Bayern Munich ឡើង​ទៅ​ជួប​ក្រុម Bayer Leverkusen នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ DFB Pokal ក្រោយ​ផ្តួល​ក្រុម Eintracht Frankfurt​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា Allianz Arena ក្រុម​ម្ចាស់ផ្ទះ Bayern បើក​បានការ​នាំមុខ​មុន​នៅ​នាទី ១៤ រកបាន​ដោយ​ខ្សែបម្រើ​ស្លាប Ivan Perišić មុន​បញ្ចប់​វគ្គ​ទី​មួយ​។ ការ​ប្រកួត​ចូល​ដល់​វគ្គ​ទី​ពីរ​ក្រុម​ភ្ញៀវ​បាន​តាម​ស្មើ​មក​វិញ ដែល​រកបាន​ដោយ​ខ្សែការពារ Danny da Costa នៅ​នាទី ៦៩​។ ឈាន​ដល់​នាទី ៧៤ ខ្សែប្រយុទ្ធ Robert Lewandowski សម្រេច​គ្រាប់​បាល់​ទី​២ ដែល​គ្រាប់​ជ័យជម្នះ​។

ជា​លទ្ធផល​ក្រុម​ម្ចាស់ផ្ទះ Bayern Munich បាន​យកឈ្នះ​លើ​ក្រុម Eintracht Frankfurt ដោយ​លទ្ធផល ២-១​។

ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​លោក Hans-Dieter Flick បន្ត​ឡើង​ទៅ​ជួប​ក្រុម Bayer Leverkusen នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​ក្រុម​របស់​លោក Peter Bosz បាន​បំបាក់​ក្រុម Saarbrücken​ ​ដោយ​លទ្ធផល ៣-០ កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា​កន្លង​ទៅ​។

នៅ​ក្នុង​ជំនួប​នេះ គេ​សង្កេត​ឃើញ​ក្រុម Bayern Munich បាន​ពាក់​ឯកសណ្ឋាន​ក្នុង​ដី​ថ្មី​របស់​ខ្លួន ដែល​ទើប​ធ្វើការ​ប្រកាស​ជា​ផ្លូវការ កាលពី​ម្សិលមិញ ពោល​គឺ​មុន​ជំនួប​ខាងលើ​នេះ​។

សូម​បញ្ជាក់​ថា ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ទាំង​២ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា នៅ​កីឡដ្ឋាន​ជាតិ Olympiastadion ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់​៕