ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត បុរស​ម្ចាស់​ហាង«​ធា​រ៉ា​» ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សួរចម្លើយ​​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់​ពី​សមត្ថកិច្ច​បាន​កោះហៅ​ជន​ដៃដល់ ម្ចាស់​ហាង​ធា​រ៉ា មក​ប៉ុស្តិ៍​នគរបាល​វត្ត​ភ្នំ ធ្វើការ​សាកសួរ​រួច​មក ទីបំផុត​ទៅ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់​ពី​សមត្ថកិច្ច​បាន​កោះហៅ​ជន​ដៃដល់ ម្ចាស់​ហាង​ធា​រ៉ា មក​ប៉ុស្តិ៍​នគរបាល​វត្ត​ភ្នំ ធ្វើការ​សាកសួរ​រួច​មក ទីបំផុត​ទៅ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​តាម​ច្បាប់​។

បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ករណី​បង្ក​ហិង្សា​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០ ។

ជន​ដៃដល់ មានឈ្មោះ កាន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​ធា​រ៉ា ស្ថិត​នៅផ្ទះ​លេខ​៧៨ ផ្លូវ​លេខ​១០៨ សង្កាត់​វត្ត​ភ្នំ ដែល​បាន​បង្ក​ហឹ​ង្សា​លើ​បុគ្គលិក​របស់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន និង​បានឃើញ​វី​ដេ​អូ​ខ្លី​បរ​យ​:​ពេល​៣​នាទី អំពី​ករណី​ម្ចាស់​ភោជនីយ៍ដ្ឋាន​មួយ​ឈ្មោះ ធា​រ៉ា មាន​ជម្លោះ​ជាមួយ​ភរិយា ឃើញ​ដូច្នេះ​បុគ្គលិក​ក៏​បាន​ជួយ​ចូល​ឃាត់ ក្នុង​ពេល​នោះ​បុរស​ជា​ប្តី ដែល​ជា​ម្ចាស់​ហាង​បាន​ប្រើ​អំពើ​ហិង្សា​យក​ចាន​គប់ និង​ទាត់​ធាក់​បុគ្គលិក បណ្តាល​ឲ្យ​រង​របួស ប៉ុន្តែ​ជន​រង​គ្រោះជា​បុគ្គលិក​ពុំ​បាន​មក​ដាក់​ពាក្យបន្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ទេ លុះ​មក​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៣០​នាទី ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​ទទួល​ព័ត៌មាន​អំពី​ករណី​បង្ក​ហឹ​ង្សា​នេះ ភ្លាម​នោះ​ក៏​បាន​ទាក់ទង​ទៅ​លោកនាយ​ប៉ុស្តិ៍​ចាត់វិធានការ​ភ្លាម​ៗ ដោយ​លោកនាយ​ប៉ុស្តិ៍​បាន​ធ្វើការ​កោះហៅ​ជន​បង្ក​ឲ្យ​ចូលខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​ទាក់ទង​នឹង​ករណី​បង្ក​អំពើ​ហិង្សា​នេះ ។

ពេល​នេះ​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​និង​កំពុងធ្វើការ​សួរ​ចម្លើយ​ម្ចាស់​ហាង ដែល​ជា​ជន​បង្ក​ហិង្សា និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​រម្លឹក​ដែរ​ថា បុរស​ម្ចាស់​ហាង «​ធា​រ៉ា​» ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន​មក​ធ្វើការ​សាកសួរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ