ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​បញ្ចេញ​ថវិកា​ជិត​៣០​លាន​ដុល្លារ​ជួយ​ក្លិប​កំពុង​ជួប​វិ​ប​តិ្ត

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) បាន​បញ្ចេញ​មូលនិធិ​ជំនួយ ដែល​មាន​ទឹកប្រាក់​ចំនួន ២១​លាន​ដុល្លារ ដើម្បី​ជួយ​ក្លិប​នៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល (Serie A)…

ប្រទេស​ប្រេ​ស៊ី​ល ៖ សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) បាន​បញ្ចេញ​មូលនិធិ​ជំនួយ ដែល​មាន​ទឹកប្រាក់​ចំនួន ២១​លាន​ដុល្លារ ដើម្បី​ជួយ​ក្លិប​នៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល (Serie A) រួមចំណែក​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​-១៩​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ CBF ក៏​បាន​បន្ថែម​ទៀត​ថា ប្រាក់​ជំនួយ​ប្រមាណ ៣​លាន​ដុល្លារ​បន្ថែម​ទៀត នឹង​ត្រូវ​ផ្តល់​ជូន​ក្លិប​ដែល​នៅ​ក្នុង​ក្រប​ខណ្ឌ​លំដាប់​ទី​២ (Serie B) ផង​ដែរ​។

CBF ក៏​ធ្លាប់​បាន​ផ្តល់​ប្រាក់​ជំនួយ​ចំនួន​ប្រមាណ ៤​លាន​ដុល្លារ ដល់​ក្លិប​នៅ​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី​៣ និង​ទី​៤ ក៏​ដូច​ជា​ការ​បែងចែក​ទៅ​ឱ្យ​ក្រប​ខណ្ឌ​បាល់ទាត់​នារី​ផង​ដែរ​។

សូម​បញ្ចា​ក់ថា សកម្មភាព​បាល់ទាត់​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​ផ្អាក​ទាំងស្រុង​ចាប់តាំងពី​ខែមីនា ដោយសារ​ការ​ផ្ទុះ​ឡើង​ពី​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​ក្លិប​មួយ​ចំនួន​កំពុង​បាន​ព្យាយាម​ដោះស្រាយ​ជាមួយ​បញ្ហា ការ​បាត់បង់​ប្រាក់​ចំណូល​ពី​ការ​ប្រកួត និង​ការ​លក់​សំបុត្រ​របស់​ខ្លួន​។

ប្រទេស​ប្រេ​ស៊ី​ល បច្ចុប្បន្ន​កំពុង​រង​គ្រោះ​ខ្លាំង​ពី​វីរុស​ជាស​កល (​កូ​វី​ដ​-១៩) ដែល​មាន​អ្នក​ស្លាប់​ខ្ពស់​បំផុត​នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​សរុប​ចំនួន ៣៨,៤៩៧​នាក់ និង​មាន​អ្នក​ឆ្លង​សរុប ៧៤២,០៨៤​នាក់ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់​សហរដ្ឋអាមេរិក​៕ (ដកស្រង់​ចេញពី Eurosport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ