ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ក្រុម Stoke City ឆ្លង​កូ​វី​ដ​-១៩ មុន​​ប្រកួត​​មិត្តភាព​ជាមួយ Man Utd

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ អ្នកចាត់ការ​ក្លិប Stoke City លោក Michael O’Neill បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ការ​ធ្វើតេស្ត​ដំណាក់កាល​ចុង​ក្រោយ​កាលពី​ថ្ងៃ​ចន្ទ​។…

ប្រទេស​អង់គ្លេស ៖ អ្នកចាត់ការ​ក្លិប Stoke City លោក Michael O’Neill បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ការ​ធ្វើតេស្ត​ដំណាក់កាល​ចុង​ក្រោយ​កាលពី​ថ្ងៃ​ចន្ទ​។

សូម​ជម្រាប​ថា ក្រុម Stoke City នឹង​ត្រូវ​ធ្វើការ​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម Manchester United ប៉ុន្តែ​ក្រោយ​ទទួល​បាន​ដំណឹង​ខាងលើរួចមក​ ជំនួប​មួយ​នេះ ត្រូវ​បាន​សម្រេច​លុប​ចោល​កាលពី​ថ្ងៃ​អង្គារ​។

ក្លិប Stoke City បាន​បញ្ជាក់​ថា អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​រូប​នេះ បច្ចុប្បន្ន​ត្រូវ​បានឱ្យ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្លិប ដោយ​តម្រូវ​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល​មួ​យស​ប្តា​ហ៍ ដើម្បី​បន្ត​ការ​តាមដាន និង​ទទួល​ការ​ពន្យា​បាល​ពី​ក្រុម​គ្រូពេទ្យ​។

ជំនួយការ​របស់ Michael O’Neill គឺ​លោក Billy McKinlay នឹង​ទទួល​បន្ទុក​ការងារ​ទាំងអស់ ជា​ពិសេស​ទៅ​លើ​ការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​សំរាប់​ការ​ប្រកួត​របស់​ពួក​គេ​ទល់​ជាមួយ​ក្រុម Reading ថ្ងៃ​ទី​២០ ខែមិថុនា​ខាង​មុខ​ក្នុង​ក្រប​ខណ្ឌ Championship៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ