ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាការិនី​ម្នាក់​នៅមិន​ជឿ​ថា​ខ្លួន​​ជួប​គ្រោះ​ហើយមានជីវិតមកដល់សព្វថ្ងៃ​ (​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កីឡាការិនី Sophia Floersch នៅ​តែ​មិន​ទាន់​ជឿ​ថា ខ្លួន​ជា​អ្នក​ឆ្លងកាត់​គ្រោះថ្នាក់​ដ៏​រន្ធត់​កាលពី​ឆ្នាំ​២០១៨ និង​មានជីវិត​មក​ដល់​សព្វថ្ងៃ​។ រឿងរ៉ាវ​នេះ បាន​កើតឡើង​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រណាំង​រថយន្ត…

សហរដ្ឋអាមេរិក ៖ កីឡាការិនី Sophia Floersch នៅ​តែ​មិន​ទាន់​ជឿ​ថា ខ្លួន​ជា​អ្នក​ឆ្លងកាត់​គ្រោះថ្នាក់​ដ៏​រន្ធត់​កាលពី​ឆ្នាំ​២០១៨ និង​មានជីវិត​មក​ដល់​សព្វថ្ងៃ​។

រឿងរ៉ាវ​នេះ បាន​កើតឡើង​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រណាំង​រថយន្ត Formula 3 នៅ​ទីក្រុង​ម៉ា​កាវ (Macau Grand Prix) នៅ​ពេល Sophia Floersch កំពុង​ស្ថិត​ក្នុង​ល្បឿន ២៧៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ខណៈ​ដែល​រថយន្ត​នាង បាន​ប៉ះទង្គិច​គ្នា​ជាមួយ​រថយន្ត​កីឡាការិនី​ជប៉ុន Sho Tsuboi ហើយ​ក៏​បាន​ហោះ​ប៉ើង​ទៅ​បុក​របាំង​សុវត្ថិភាព​យ៉ាង​ពេញទំហឹង ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់ មានការ​ផ្ញា​ក់​ផ្អើល​យ៉ាង​ខ្លាំង និង​មិន​គួរ​ឱ្យ​ជឿ​ចំពោះ​ឧបទ្ទវហេតុ​មួយ​នេះ​។

កីឡាការិនី​អា​ល្លឺ​ម៉​ង់ ដែល​ពេល​នោះ​មាន​វ័យ​ត្រឹមតែ១៧​ឆ្នាំ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ក្រុង​ម៉ា​កាវ ដោយ​ទទួល​ការ​វះកាត់​អស់​រយៈពេល ១១​ម៉ោង បន្ទាប់​បាក់ឆ្អឹង​ខ្នង​ជា​ច្រើន​កន្លែង​។

ឆ្លើយឆ្លង​ជាមួយ CNN Sport កីឡាការិនី​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​ប្រសិនបើ​ខ្ញុំ​មើល​វី​ដេ​អូ ខ្ញុំ​នៅ​តែ​មិន​ជឿ​ថា​វា​បាន​កើតឡើង​មក​លើ​រូប​ខ្ញុំ​។ ខ្ញុំ​មិនមែន​អារម្មណ៍​បែប​នេះ​ទេ នៅ​ពេល​កំពុង​បញ្ជា​រថយន្ត​»​។

នាង​បាន​បន្ត​ទៀត​ថា «​ជា​ការ​ពិត​ណាស់ វា​គឺជា​គ្រោះថ្នាក់​កន្លង​យូរ​មក​ហើយ​។ ក្រៅពី​ការ​ធ្វើ​បទ​សម្ភាសន៍ ខ្ញុំ​មិន​ដែល​គិត ឬ​និយាយ​អំពី​វា​ទៀត​ទេ ពីព្រោះ​វា​មាន​អារម្មណ៍​ដូច​ជា​រឿង​ចាស់​ទៅ​ហើយ​» ៕ (ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ