ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ដ៏​ពិសេស​របស់​ ពេជ្រ សោភា នឹក​ដល់​​ជីវិត​អតីត​តោកយ៉ាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​ពេជ្រ សោភា បាន​រំឭក​ពី​អតីតកាល​ជីវិត​តោកយ៉ាក​មិន​អាច​បំភ្លេច​បាន ខណៈ​នាង​ចាប់កំណើត​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ជនបទ ។ ការ​រំឭក​នេះ​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​នា​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​ពេជ្រ សោភា បាន​រំឭក​ពី​អតីតកាល​ជីវិត​តោកយ៉ាក​មិន​អាច​បំភ្លេច​បាន ខណៈ​នាង​ចាប់កំណើត​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ជនបទ ។ ការ​រំឭក​នេះ​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​នា​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ។

យ៉ាងណា​ក្ដី​ពេជ្រ សោភា បាន​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ខ្លួន ដែល​បាន​ខិតខំ​តស៊ូ​យ៉ាង​លំបាក​អស់​ពេល​ជា​ច្រើន​ឆ្នាំ រហូត​មាន​ជីវភាព​រស់នៅ​យ៉ាង​ល្អ​ប្រសើរ​នា​ពេល​បច្ចុប្បន្ន បើ​ទោះបី​ជានា​ពេល​នេះ​នាង​បាត់បង់​ឪពុក​ជាទី​ស្រឡាញ់​ដែល​ធ្លាប់​ប្រៀនប្រដៅ​នាង​ក៏​ដោយ ។

ពេជ្រ សោភា បាន​បញ្ជាក់​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​ម្តាយ​ខ្ញុំ​បាន​ផ្តល់​ជីវិត​ឲ្យ​ខ្ញុំ ហើយ​ក៏​ថ្ងៃ​ដែល​ម៉ែ​ពិបាក​បំផុត ពុក​ម៉ែ​ខ្ញុំ​ជា​កូន​អ្នកក្រ ក្រ​ដល់​ហៅ​មិន​ឮ តែ​ខ្ញុំ​មិន​ដែល​អន់ចិត្ត​ទេ​ដែល​កើតមក​ជា​កូន​ពុក​ម៉ែ តែ​ព្រោះតែ​ភាព​ក្រ​នេះ​ហើយ​ទើប​គ្រួសារ​ខំ​រក មេរៀន​ជីវិត​ត្រូវ​ខំ ដើម្បី​គ្រួសារ​យើង ព្រោះតែ​យើង​ក្រ អគុណ​រពុក អគុណរ​ម៉ែ​ដែល​បង្រៀន​កូន​ឲ្យ​ចេះ​រឹង​មាំ »​។

សារ​ដែល​ពេជ្រ សោភា បាន​បង្ហោះ​នោះ ប្រិ​យ​មិត្ត​អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន​បាន​ជូនពរ​ថ្ងៃកំណើត​ដល់​រូប​នាង ជាមួយនឹង​គាំទ្រ​ឲ្យ​តារាចម្រៀង​រី​ប​នេះ​បន្ត​ភាពរឹងមាំ​ទៅ​មុខ​ទៀត ដ្បិត​បច្ចុប្បន្ន​នាង​បាន​ឈរ​នៅ​ក្នុង​តំណែង​តារាចម្រៀង​ជួរ​មុខ​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ។

ទម្រាំ​ឈាន​មក​ដល់​ចំណុច​នេះ ពេជ្រ សោភា បាន​ឆ្លងកាត់​ព្យុះ​ជីវិត​ជា​ច្រើន​តាំងពី​កុមារភាព តាំងពី​ជា​អ្នកលក់​ទឹកអំពៅ រហូត​ក្លាយជា​តារាចម្រៀង​មួយ​រូប​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី ។
តារាចម្រៀង​ពេជ្រ សោភា បាន​ចាប់កំណើត​នៅ​ខេត្ត​ខេត្តព្រៃវែង ។ នាង​គឺជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​ស្រី​បួន​នាក់ ។

ពេជ្រ សោភា ជា​សមាជិកគ្រួសារ​មួយ​រូប​ដែល​ត្រូវ​ធានា​រ៉ាប់រង​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​របស់​នាង​តាម​រយៈ​ការ​លក់​ទឹកអំពៅ​នៅ​តាម​ដងផ្លូវ ខណៈ​ពេល​ចំណូល​ពី​ការ​លក់​នេះ​ស្ទើរតែ​មិន​គ្រប់គ្រាន់​សម្រាប់​ជីវភាព​គ្រួសារ ។ នៅ​ពេល​នាង​រៀ​ដល់​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​នាង​ក៏​បោះបង់​ចោលការ​សិក្សា និង​បាន​មក​ប្រកប​អាជីព​ជា​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។

ពេល​នោះ​ហើយ​ដែល​ជា​សំណាងល្អ ពេជ្រ សោភា ត្រូវ​បាន​ថៅ​ផលិតកម្ម​ហង្ស​មាស​ចាប់​អារម្មណ៍​ពី​ទឹកដម​សំឡេង​របស់​នាង ក៏​ផ្តល់​ឱកាស​ឲ្យ​នាង​បាន​ចូល​ច្រៀង​ក្នុង​ផលិត​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៤ ហើយ​បន្ត​មក​ទល់​បច្ចុប្បន្ន​នេះ ។

នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស បទ​ចម្រៀង​ដំបូង​របស់​ពេជ្រ សោភា ដែល​ល្បី​គឺ​បទ « Better day» ជាមួយ​DJ-​ស្តី ហើយ​បន្ទាប់​មក​មាន​បទ​ល្បី​ជា​ច្រើន​ទៀត​ទាំង​បទ​ទោល និង​បទ​ឆ្លង​ឆ្លើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ