ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កំ​ហុង​អ្នក​ណា? លួច​ចម្លង​ត្រូវ​គ្រូ​ដក​ក្រដាស​ប្រឡង និស្សិត​ម្នាក់បែរជា​គិត​​ខ្លី​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា និស្សិត​ម្នាក់​នៅ​ឯ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ខេត្ត​សាន​ស៊ី ប្រទេស​ចិន បាន​ធ្វើ​បញ្ចប់ជីវិត​ខ្លួនឯង​កាលពី​ចុង​ស​ប្តា​ហ៍ បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាប់​បាន ពេល​លួច​បើក​ចម្លង​នៅ​ក្នុង​ការ​ប្រឡង​។…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា និស្សិត​ម្នាក់​នៅ​ឯ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ខេត្ត​សាន​ស៊ី ប្រទេស​ចិន បាន​ធ្វើ​បញ្ចប់ជីវិត​ខ្លួនឯង​កាលពី​ចុង​ស​ប្តា​ហ៍ បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាប់​បាន ពេល​លួច​បើក​ចម្លង​នៅ​ក្នុង​ការ​ប្រឡង​។ នៅ​ពេល​នេះ ក្រុម​គ្រួសារ​របស់​និស្សិត​រួប​នេះ បាន​រករឿង​គ្រូ​ដែល​មើល​ការ​ខុស​ត្រូវការ​ប្រឡង​នេះ​។

និស្សិត​ឆ្នាំ​ទី​២ វ័យ​២០​ឆ្នាំ ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា ស៊ឺ (Shi) នៅ​សាកលវិទ្យាល័យ North University of China ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​គ្រូ​គ្រប់គ្រង​ការ​ប្រឡង ពេល​កំពុងចម្លង​ឯកសារ​តាម​រយៈ​ទូរស័ព្ទ​ដៃ ដែល​លាក់​នៅ​ក្រោម​តុ កាលពី​រសៀល​ថ្ងៃ​សៅរ៍​។

បន្ទាប់​ពី​គ្រូ​សម្រេច​ដក​ក្រដាស់​ប្រឡង​របស់ Shi ចេញ គេ​បាន​ដើរ​ចេញពី​បន្ទប់ ហើយ​ឡើង​ទៅ​ដំបូល​របស់​អគារ រួច​ក៏​លោត​ចុះ​មក​ក្រោម​តែ​ម្តង ។ មុន​ពេល​គាត់​លោត គាត់​បាន​ផ្ញើ​សារ​ចុង​ក្រោយ​ទៅ​ម្តាយ​របស់​គាត់ ដោយ​និយាយ​ថា «​សុំ​ទោស​» ។

https://www.youtube.com/watch?v=i6kaT30H0pA

បន្ទាប់​ពី​មរណភាព​របស់​និស្សិត​រូប​នេះ សមាជិកគ្រួសារ​របស់​គាត់​មួយ​ចំនួន បាន​ចោទប្រកាន់​សាកលវិទ្យាល័យ និង​គ្រូបង្រៀន​ថា ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់ Shi ត្រូវ​បាត់បង់​។

សាច់ញាតិ​ម្នាក់​របស់ Shi បាន​ប្រាប់​សារព័ត៌មាន Global Times កាលពី​ថ្ងៃ​ច័ន្ទ​ថា​៖ «​ពួក​យើង​ទទួលស្គាល់​ថា វា​ជា​កំហុស​មួយ​ដែល​បើក​ចម្លង​ពេល​កំពុង​ប្រឡង​។ តែ​នេះ​មិនមែន​មាន​ន័យ​ថា សាកលវិទ្យាល័យ​រួចខ្លួន​នោះ​ទេ ព្រោះ Shi បាន​បាត់បង់​ជីវិត នៅ​ក្នុង​ម៉ោង​សិក្សា​នៅ​ទីធ្លា​សាលា​»​។

ទោះ​យ៉ាងណា កាលពី​ថ្ងៃ​អង្គា​រ៍ លោក​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ថ្នាក់ដឹកនាំ​ជឿជាក់​ថា គ្រូ​ដែល​គ្រប់គ្រង​ការ​ប្រឡង​នោះ​មិន​មាន​អ្វី​ខុស​ទេ​។ បញ្ហា​នេះ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​នៅ​លើ​បណ្តាញ​សង្គម​ចិន នៅ​ស​ប្តា​ហ៍​នេះ ដោយ​មាន​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ជា​ច្រើន បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​សាកល​វិទ្យា​ធិ​ការ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ