ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបថត​ស្វិត​ៗ ឆ័​យ​លី ដា​ឡែ​ន និង​បុរស​​វ័យក្មេង​ម្នាក់ តើ​ពួក​គេ​ត្រូវជា​អ្វី​នឹង​​គ្នា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​មេម៉ាយ សាច់​ទ្រ​លត់ ឆ័​យ​លី ដា​ឡែ​ន បាន​បដិសេធ​ថា បុរស​ដែល​នាង​ជ្រើសរើស​បន្ត គឺ​អាយុ​លើស​នាង ប៉ុន្តែ​នៅ​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នក​មេម៉ាយ សាច់​ទ្រ​លត់ ឆ័​យ​លី ដា​ឡែ​ន បាន​បដិសេធ​ថា បុរស​ដែល​នាង​ជ្រើសរើស​បន្ត គឺ​អាយុ​លើស​នាង ប៉ុន្តែ​នៅ​ពេល​នេះ គេ​បានឃើញ​រូបភាព​បង្ហោះ​ជាមួយ​បុរស​ម្នាក់ មុខកាត់​ចិន ផ្អែមល្ហែម​លើស​ជាតិ​ស្ករ ធ្វើ​ឱ្យ​ក្លាយជា​ច​ម្ង​ល់​។ តើ​ពួក​គេ​ត្រូវជា​អ្វី​ឱ្យ​ច្បាស់? ស្នេហា ឬ​ក៏​ជា​មិត្តភាព​! ទាំងនេះ​ជា​សំណួរ ដែល​បងប្អូន​ទស្សនិកជន ឆ្ងល់​ហើយ​ចង់​ដឹង​ថា ដា​ឡែ​ន កំពុង​ធ្វើ​រឿង​អ្វី​ឱ្យ​ប្រាកដ​ជាក់ ជាមួយ​ប្រុស​ក្មេង​ម្នាក់​នោះ​។

ដា​ឡែ​ន ធ្លាប់​និយាយ​កាលពីមុន​ថា អ្នក​ដែល​នាង​រើស​យក​ជា​គូ មិនមែន​ជា​បុរស​វ័យក្មេង​ទេ ត្រូវ​តែ​អាយុ​បង​នាង​តិចតួច​។ យ៉ាងណា​ម៉ិ​ញ នៅ​ពេល​ដែល​ឃើញ​រូបថត​នាង​បង្ហោះ គេឯង​នូវ​តែ​គិត​ថា នោះ​ជា​គូស្នេហ៍ ខណៈ​ភាព​ស្និត​គ្នា​នេះ លើស​ពី​មិត្ត​ធម្មតា​ទៅ​ទៀត​។

តើ​មក​ពី​និស្ស័យ​ឬ​យ៉ាងណា? បានជា​ជម្រុញ​ឱ្យ ឆ័​យ​លី ដា​ឡែ​ន រកបាន​តែ​បុរស​វ័យក្មេង រាប់អាន ឬ​គ្រាន់តែ​ជា​ឆាកល្ខោន?

បើ​តាម​ប្រភព​បុរស​ដែល​អាច​ទាញ ដា​ឡែ​ន ស្និត​បាន​នេះ គឺជា​អតីត​តារា​សម្តែង​ម្នាក់​ដែល​ធ្លាប់​ប្រឡូក​សិល្បៈ ។ ហើយ​ជា​ញឹកញាប់ ថត​ជា​ខារ៉ាអូខេ​ឱ្យ​សាន់​ដេរ និង​ហង្ស​មាស រួច​ក៏​បាន​បាត់​មុខ​មួយ​រយៈ ដោយ​ឮ​ថា ទៅ​ធ្វើការ​ខាង​ផ្នែក​ទេសចរណ៍ ហើយ​ឧស្សាហ៍​ទៅ​ក្រៅប្រទេស​ទៀត ប៉ុន្តែ​ព្រោះ​បញ្ហា​កូ​វី​ដ​១៩ សល់​ពេល​ច្រើន អតីត​តួ​ប្រុស​ម្នាក់​នេះ ក៏​ចំណាយពេល​មក​ស្វែង​យល់​ចិត្ត​ឆ័​យ​លី ដា​ឡែ​ន សឹង​រាល់ថ្ងៃ រហូត​ដើរ​កម្សាន្ត​ជាមួយ​គ្នា​គ្រប់​តំបន់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ