ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមាន​និស្សិត​របស់​ខ្លួន​មិន​ឱ្យទៅ​រៀន​នៅ​អូស្ត្រាលី

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ​នៅ​ប្រទេស​ចិន​បាន​ព្រមាន​និស្សិត​ចិន​កុំ​ឱ្យទៅ​អូស្ត្រាលី ដើម្បី​សិក្សា ដោយសារ​តែ​មាន​ឧប្បត្តិហេតុ​ជា​ច្រើន​នៃ​ការ​រើសអើង​ពូជសាសន៍​ទៅ​លើ​អ្នក​មក​ពី​អាស៊ី ក្រោយ​ពេល​មានការ​កើតឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ក្រសួង​បាន​ប្រាប់​និស្សិត​ដែល​មាន​គម្រោង​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ក្នុង​ប្រទេស​អូស្ត្រាលី…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ​នៅ​ប្រទេស​ចិន​បាន​ព្រមាន​និស្សិត​ចិន​កុំ​ឱ្យទៅ​អូស្ត្រាលី ដើម្បី​សិក្សា ដោយសារ​តែ​មាន​ឧប្បត្តិហេតុ​ជា​ច្រើន​នៃ​ការ​រើសអើង​ពូជសាសន៍​ទៅ​លើ​អ្នក​មក​ពី​អាស៊ី ក្រោយ​ពេល​មានការ​កើតឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ក្រសួង​បាន​ប្រាប់​និស្សិត​ដែល​មាន​គម្រោង​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ក្នុង​ប្រទេស​អូស្ត្រាលី ឱ្យ​វាយតម្លៃ​ពី​ហានិភ័យ​ដោយ​ប្រុង​ប្រយ័ត្ន និង​ធ្វើការ​ជ្រើសរើស​ដោយ​ប្រយ័ត្នប្រយែង ក្រោយ​កត់​សម្គាល់ថា សាកលវិទ្យាល័យ​អូស្ត្រាលី គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ខែកក្កដា មុន​ពេល​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​។

ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ក៏​បាន​ចេញ​ការ​ព្រមាន​ស្រ​ដៀង​គ្នា​នេះ ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​ផង​ដែរ ដោយ​ធ្វើការ​ណែនាំ​ប្រឆាំង​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី ដោយសារ​ការ​កើនឡើង​នៃ​ការ​រើសអើង​ជាតិ​សាសន៍ និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី ដែល​ផ្តើម​ចេញពី​កំហឹង​ជុំវិញ​ការ​ផ្ទុះ​ឡើង​នូវ​កូ​វី​ដ​១៩​។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ថ្មី​មួយ​នៅ​ឆ្នាំ​នេះ ដោយសារ​ប្រទេស​អូស្ត្រាលី គឺជា​ប្រទេស​មួយ​ដែល​នាំមុខ ក្នុង​ការ​អំពាវនាវ​ឱ្យ​មានការ​សាកសួរ​រក​ប្រភព​ពិតប្រាកដ​នៃ​ជំងឺ​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ផង​ដែរ​ថា និស្សិត​ចិន​ជាង ១៦៤,០០០​នាក់ បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ឧត្តម​សិក្សា​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​មុន ដែល​នាំ​ថវិកា​ជូន​ដល់​ប្រទេស​នោះ​ដល់​ទៅ​ជាង ២០​ពាន់​លាន​ដុល្លារ​​អា​មេ​រិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ