ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរពី​នាក់​ចូល​លូច​កាច់សោ.ក រថយន្ត​ប្រ​ជា​ពលរដ្ឋ​ដល់​ក្នុង​ផ្ទះ​តែមិន​បាន​សម្រេច​ដោយ​សារ​ម្ចាស់​ដាក់ តេឡេ​បញ្ជា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ចោរ​ពីរ​នាក់​បាន​ចូល​កាច់​សោ​. ក រថយន្ត​របស់​ប្រ​ជា​ពល​រដ្ឋ​​ដែល​​​ចត​ទុក​ចោល​នៅ​បរិវេណ​ផ្ទះ​ ប៉ុ​ន្តែមិន​បាន​សម្រច​ដោយ​សារ​តែ​ម្ចាស់​ដាក់​តេលេ ស៊ីរ៉ែន​ ការ​ពារ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ម្ចាស់​រថយន្ត​ចេញ​មក​មើល​ក្រុម​ចោរ​ក៏ដក​កាំ​ភ្លើង​ខ្លី​K54 បា.ញ់​មួយ​គ្រាប់​រួច​ឡើង​ម៉ូតូ​ជិះ​គេច​ខ្លួន​តែ​ម្តង ។ ហេតុ​ការ​

រាជ​ធានី​ភ្នំ​ពេញ ៖ ចោរ​ពីរ​នាក់​បាន​ចូល​កាច់​សោ​. ក រថយន្ត​របស់​ប្រ​ជា​ពល​រដ្ឋ​​ដែល​​​ចត​ទុក​ចោល​នៅ​បរិវេណ​មុខ​ផ្ទះ​ ប៉ុ​ន្តែមិន​បាន​សម្រច​ដោយ​សារ​តែ​ម្ចាស់​ដាក់​តេឡេ​ ស៊ីរ៉ែន​ ការ​ពារ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ម្ចាស់​រថយន្ត​ចេញ​មក​មើល​ក្រុម​ចោរ​ក៏ដក​កាំ​ភ្លើង​ខ្លី​K54 បាញ់​មួយ​គ្រាប់​រួច​ឡើង​ម៉ូតូ​ជិះ​គេច​ខ្លួន​តែ​ម្តង ។ ហេតុ​ការ​ណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣ ​ទាបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី ០៣ ធ្នូ ២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​៥០៦ BJ ផ្លូវ​លេខ​២៤ ក្នុង​ភូមិ​សន្សំ​កុសល៤ សង្កាត់បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​មាន​ចោរ​ពីរ​នាក់​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ពណ៌ខ្មៅ​មួយ​គ្រឿង បាន​ជិះចូល​មក​ផ្ទះ​កើត​ហេតុ​ខាង​លើ ហើយ​ក្នុង​នោះមាន​ម្នាក់​ចុះ​ពី​លើ​ម៉ូតូ​ចូល​មក​បើក​គម្រប​គ្រប​រថយន្ត​ដើម្បី​កាច់​សោ​ក.រថយន្ត​លួច​យក​ទៅ តែ​សំណាង​អាក្រក់​ដោយ​សារ​តែ​ម្ចាស់​រថយន្ថ​បាន​បំពាក់​តេឡេ​ ស៊ីរ៉ែន​ ពេល​ដែល​ចោរ​ទៅ​ប៉ះ​រថយន្ត​នោះ​ស្រាប់តែ​ស៊ីរ៉ែន បាន​បន្លឺ​ឡើង​ធ្វើ​ឱ្យ​​​ម្ចាស់​រថយន្តដែល​កំពុង​គេង​លក់​ស្កប់​ស្គាល់​​ភ្ញាក់​ទៅ​​មើល​រថយន្ត​របស់​ខ្លួន  ក៏ប្រទះ​ឃើញ​ក្រុម​ចោរ​ពីរ​នាក់​ចូល​មក​លួចកាចសោ.ក​រថយន្ត​​​របស់​គាត់ ​។ ក្រុម​ចោរ​ខឹង​យក​រថយន្ត​មិនបាន​​សម្រេច​ក៏បាន​ទាញ​កាំ​ភ្លើង​ខ្លី​K54 មួយ​ដើម​បាញ់​គំរាម​ម្ចាស់​រថយន្ត រួច​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​តែម្តង ។

ក្រោយពេល​កើត​ហេតុ​ភ្លាមៗ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​រួច​​ក៏ឱ្យ​​ម្ចាស់​រថយន្ត​ចូល​គេង​វិញព្រោះ​ថា ក្រុម​ចោរ​លូច​យក​រថយន្ត​មិន​បាន​សម្រេច ។