ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បន្ថយ​ចំណង់​ផ្លូវភេទ​តាម​រយៈ​សមាទានសីល

3 ឆ្នាំ មុន

ស្វាមី​ទាំងឡាយ​ត្រូវ​ដឹង​នូវ​ប្រមាណ​នៃ​ការ​រួមមេត្រី​ជាមួយនឹង​ភរិយា​ព្រោះថា​នាង​ជា​មនុស្ស​ស្រី​ដែល​មាន​ភេទ​ទន់ខ្សោយ ហើយ​មាន​អ្វី​ៗ​ខុស​ពី​បុរស​ភេទ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​នូវ​ចំណង់​ផ្លូវភេទ​កុំឱ្យ​ជ្រុល​ហួសប្រមាណ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឱ្យ​គិតដល់​ការ​សមាទានសីល​៥ សីល​៨​ក្នុង​មួយ​ខែ​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ។ ពិត​ណាស់​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ត្រូវ​បម្រើ​សេចក្ដី​ត្រូវការ​ខាង​ផ្លូវភេទ​របស់​ស្វាមី ។ ចំណុច​ត្រង់នេះ…

ស្វាមី​ទាំងឡាយ​ត្រូវ​ដឹង​នូវ​ប្រមាណ​នៃ​ការ​រួមមេត្រី​ជាមួយនឹង​ភរិយា​ព្រោះថា​នាង​ជា​មនុស្ស​ស្រី​ដែល​មាន​ភេទ​ទន់ខ្សោយ ហើយ​មាន​អ្វី​ៗ​ខុស​ពី​បុរស​ភេទ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​នូវ​ចំណង់​ផ្លូវភេទ​កុំឱ្យ​ជ្រុល​ហួសប្រមាណ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឱ្យ​គិតដល់​ការ​សមាទានសីល​៥ សីល​៨​ក្នុង​មួយ​ខែ​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ។

ពិត​ណាស់​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ត្រូវ​បម្រើ​សេចក្ដី​ត្រូវការ​ខាង​ផ្លូវភេទ​របស់​ស្វាមី ។ ចំណុច​ត្រង់នេះ សំខាន់​ណាស់​ចំពោះ​អ្នកជា​ស្វាមី​ដែល​ត្រូវ​យល់​ទុក្ខ​ធុរៈ​របស់​ភរិយា​ខ្លួន និង​អារម្មណ៍​របស់​ភរិយា​ខ្លួន​ដែរ មិនមែន​ចេះ​តែ​ត្រូវការ​ពេល​ណា ថ្មើរ​ណា ក៏​ចេះ​តែ​ប្រព្រឹត្ត​សេព​អាង​តែ​គ្នា​មិន​ហ៊ាន​ប្រកែក​នោះ​ទេ​ ។

ពេល​មាន​រដូវ ពេល​មានគភ៌ ពេល​ប្រសូត​បុត្រ សុទ្ធតែ​ជា​រយៈពេល​ដែល​ស្ត្រី​គ្នា​មាន​បញ្ហា ទាំង​ផ្លូវ​កាយ និង​ចិត្ត​ដូច្នេះ ស្វាមី​គួរ​ចេះ​តម ឬ​វៀរលែង​ខ្លះ និង​ពេល​មាន​ជំងឺ​ក៏​ជា​ពេល​ដែល​យើង​ត្រូវ​យល់ចិត្ត​ភរិយា​ដែរ ។

ត្រង់នេះ​ធ្វើ​ឲ្យ​យើង​គិតដល់​ឧបោសថសីល ឬ​សីល​៨ ដែល​ព្រះសម្មាសម្ពុទ្ធ​លោក​បញ្ញត្តិ​ហើយ ដោយ​ឲ្យ​អ្នក​សមាទាន​ចេះ​វៀរចាក ឬ​ខាន តម​ការ​រួមមេត្រី​ខ្លះ ដើម្បី​កុំ​ឲ្យ​មាន​ភារៈ​ធ្ងន់​ពេក​ដល់​ភរិយា ដោយ​ការ​សមាទានសីល​គឺ​ក្នុង​១​ខែ​យើង​ខាន​តែ​៤​ដង​ប៉ុណ្ណោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ