ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ដាំកូនឈើនិងចែកទាន​​ក្នុងឧទ្យាន​ជាតិ​គិរី​រម្យ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ ពិធីបុណ្យ​ដាំ​កូន​ឈើ​និង​ចែកទាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត ដែលកម្មវិធី​ប្រារ​ព្ធ​ធ្វើ​ឡើង ​នៅ​លើ​ទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​ ស្ថិត​នៅ​ក្នុង​ឧ​ទ្យា​នជាតិ​គី​រី​រម្យ​ ក្នុងភូមិ​អូ​រក​សេះ​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ​ ដែល​ជា​ភរិយា​​ឥស្សរជន​នៃ​ជួរ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប…

​ខេត្តកំពង់ស្ពឺ ៖ ពិធីបុណ្យ​ដាំ​កូន​ឈើ​និង​ចែកទាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត ដែលកម្មវិធី​ប្រារ​ព្ធ​ធ្វើ​ឡើង ​នៅ​លើ​ទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​ ស្ថិត​នៅ​ក្នុង​ឧ​ទ្យា​នជាតិ​គី​រី​រម្យ​ ក្នុងភូមិ​អូ​រក​សេះ​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ​ ដែល​ជា​ភរិយា​​ឥស្សរជន​នៃ​ជួរ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប ​។

លោក​ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត​ញឹក ប៊ុ​ន​ថា ​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា ​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​​ដ៏​មាន​តម្លៃ​របស់​លោក​ជំទាវ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​​ ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏មាន​តម្លៃ​ចូលរួម​ដាំ​កូន​ឈើ​នៅ​ក្នុង​មជ្ឈមណ្ឌល ​ដើម្បី​ជា​ជំរក​ដល់​មនុស្ស​សត្វ​ទាំង​ឡាយ​ចូល​ជ្រក ហើយ​បានជា​បុណ្យ​កុស​ល្យ​ដល់​អ្នក​ដាំ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​មហា​ឧបាសិកា ក៏​បាន​មាន​ប្រសា​ន៍​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ផ្តល់​ដី​ចំនួន​១២៦​ហិ​កតា ​នៅ​លើ​ទីតាំង​ខា​លើ​ សម្រាប់​កសាង​ជា​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សា​នា​កម្ពុជា​ ទុកជា​សម្បត្តិ​ជាតិ​ដែល​អាច​ប្រែក្លាយ​តំបន់​ឧទ្យាន​ជាតិ​គី​រី​រម្យ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍វប្បធម៌​សាសនា​នា​ពេល​ដ៏ឆាប់​ៗ​ខាង​មុខ​នេះ​ ។

អត្ថបទសរសេរ ដោយ