UFC នឹងប្រើប្រាស់កោះដ៏ប្រណិតនៅអាប៊ូដាប៊ី សម្រាប់ការប្រកួតខែក្រោយ
សហរដ្ឋអាមេរិក ៖ ប្រធាន UFC លោក Dana White បាននិយាយកាលពីថ្ងៃអង្គារថា ការប្រកួតរបស់ស្ថាប័ន UFC…
សហរដ្ឋអាមេរិក ៖ ប្រធាន UFC លោក Dana White បាននិយាយកាលពីថ្ងៃអង្គារថា ការប្រកួតរបស់ស្ថាប័ន UFC…
សហរដ្ឋអាមេរិក ៖ ប្រធាន UFC លោក Dana White បាននិយាយកាលពីថ្ងៃអង្គារថា ការប្រកួតរបស់ស្ថាប័ន UFC នឹងត្រូវធ្វើឡើងលើកោះ Yas នៅអាប៊ូដាប៊ី (Abu Dhabi) សម្រាប់ព្រឹត្តិការណ៍ចំនួន ៤ នៅខែក្រោយរួមទាំង UFC 251 ផងដែរ។
លោក Dana White បាននិយាយថា កោះ Yas កំពុងត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះ UFC 251 នៅថ្ងៃទី១១ ខែកក្កដា និងព្រឹត្តិការណ៍ Fight Night ចំនួន ៣ ទៀតនៅថ្ងៃទី១៥, ១៨ និង ២៥ ខែកក្កដា ដោយហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នឹងកន្លែងដែលត្រូវបានរៀបចំ គឺមានចម្ងាយតិចជាងមួយគីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិរបស់អាប៊ូដាប៊ី។
បុរសវ័យ ៥០ឆ្នាំរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អ្វីៗនឹងកើតឡើងនៅលើកោះ Yas ។ ហើយគ្មាននរណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីកោះនេះទេ។ ពួកគេនឹងមានកន្លែងហ្វឹកហាត់ផ្ទាល់ខ្លួន ដែលគ្រប់គ្នាអាចធ្វើការហ្វឹកហាត់ដោយខ្លួនឯងបាន»។
ដោយសារវិបត្ដិបណ្តាលមកពីកូវីដ-១៩ អាជ្ញាធរនឹងបង្កើតតំបន់សុវត្ថិភាពមួយ រួមមានសណ្ឋាគារ កន្លែងហ្វឹកហាត់ និងភោជនីយដ្ឋានដែលនឹងបើកសម្រាប់តែកីឡាករ គ្រូបង្វឹក និងបុគ្គលិក UFC រួមទាំងបុគ្គលិកព្រឹត្តិការណ៍ផ្សេងៗទៀតតែប៉ុណ្ណោះ។
ការប្រកួតដណ្តើមខ្សែក្រវាត់ទាំង ៣ ដ៏ធំក្នុងកម្មវិធី UFC 251 នឹងត្រូវរៀបចំឡើងរវាងកីឡាករ Gilbert Burns និងម្ចាស់ជើងឯក Kamaru Usman ។
សូមបញ្ជាក់ជូនថា UFC បានពន្យារពេលព្រឹត្តិការណ៍ជាច្រើន ដែលគ្រោងធ្វើនៅចន្លោះខែមីនា និងឧសភា ដោយសារការផ្ទុះឡើងនៃវីរសុកូវីដ-១៩ ដែលបានសម្លាប់ជីវិតមនុស្សជាង ១១៤,០០០ នាក់នៅសហរដ្ឋអាមេរិក ៕ (ដកស្រង់ចេញពី៖ BBC)
ចែករំលែកព័តមាននេះ