ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​តែង​មានទុក្ខ​ពេល​នាង​មានគភ៌

3 ឆ្នាំ មុន

ការ​មានគភ៌​ជា​ការណ៍​មួយ​ដែល​នាង​ជា​ភរិយា​ទាំង​អៀនខ្មាស ទាំង​ត្រូវ​ទ្រាំ​ថែម​ទៀត​នូវ​ទម្ងន់​ដែល​កូន​ក្នុង​ផ្ទៃ​បន្ថែម​ជា​រៀងរាល់ថ្ងៃ ខណៈ​នេះ​ស្វាមី​គប្បី​មានគុណ​ធម៌ និង​ជួយ​សម្រួល​ដោះ​ទុក្ខ​ធុរៈ​ភរិយា​ជា​ការ​ចាំបាច់​ណាស់ ។ ព្រោះថា​ខណៈ​នេះ​នាង​មិន​អាច​ឈរ​បាន​ស្រួល ដើរ​បាន​ស្រួល ឬ​ប្រកប​កិច្ចការ​អ្វី​បាន​ស្រួល ដូច​កាលដែល​មិន​មានកូន​ក្នុង​ផ្ទៃ​នោះ​ទេ ។…

ការ​មានគភ៌​ជា​ការណ៍​មួយ​ដែល​នាង​ជា​ភរិយា​ទាំង​អៀនខ្មាស ទាំង​ត្រូវ​ទ្រាំ​ថែម​ទៀត​នូវ​ទម្ងន់​ដែល​កូន​ក្នុង​ផ្ទៃ​បន្ថែម​ជា​រៀងរាល់ថ្ងៃ ខណៈ​នេះ​ស្វាមី​គប្បី​មានគុណ​ធម៌ និង​ជួយ​សម្រួល​ដោះ​ទុក្ខ​ធុរៈ​ភរិយា​ជា​ការ​ចាំបាច់​ណាស់ ។

ព្រោះថា​ខណៈ​នេះ​នាង​មិន​អាច​ឈរ​បាន​ស្រួល ដើរ​បាន​ស្រួល ឬ​ប្រកប​កិច្ចការ​អ្វី​បាន​ស្រួល ដូច​កាលដែល​មិន​មានកូន​ក្នុង​ផ្ទៃ​នោះ​ទេ ។ ទាំង​ចំណីអាហារ​ក៏​ដូច​គ្នា​ដែរ មាន​ស្រី​ខ្លះ​រហូត​ដល់​ចាញ់កូន ឬ​នឹក​ចង់​ចំណី​ផ្ដេសផ្ដាស​ដែល​រក​មិន​បាន​ក៏​មាន ។ ដូច​ក្នុង​សម័យ​ពុទ្ធកាល មហេសី​ព្រះបាទ​ពិម្ពិសារ ពេល​ដែល​ព្រះ​នាង​ទ្រង់​ព្រះ​គភ៌ កូន​ក្នុង​ព្រះ​ឧទរ​បាន​បណ្ដាល​ឲ្យ​ព្រះ​នាង​ចង់​តែ​សោយ​ព្រះ​លោហិត​របស់​ស្វាមី​រហូត​ទាល់តែ​ស្គមស្គាំង រីងរៃ​ព្រោះ​ពុំ​ហ៊ាន​ប្រាប់ ។ លុះ​ក្រោយមក ព្រះបាទ​ពិម្ពិសារ ព្រះ​អង្គ​ចេះ​តែ​ជម្រិត​ជជីក​សួរ ទើប​ព្រះ​នាង​ទូល​ប្រាប់​ទៅ ។

ព្រះបាទ​ពិម្ពិសារ​ក៏​យក​ព្រះ​ខ័នមក​អារ​ព្រះ​ហស្ដ​សម្រក់​ព្រះ​លោហិត​ឲ្យ​មហេសី​សោយ​ភ្លាម ។ គ្រាន់តែ​សោយ​ហើយ ព្រះ​នាង​ក៏​ឈប់​ឃ្លាន ហើយ​ក៏​ជា​ចាប់ពី​ថ្ងៃ​នោះ​ទៅ ។

ត្រង់នេះ​លោក​ចង់​បញ្ជាក់​ថា ស្ត្រី​ពេល​មាន​គ​ក៌​ក្នុង​ផ្ទៃ​គឺ​វា​លំបាក​ខ្លាំង​ណាស់ ដូច្នេះ ស្វាមី​ត្រូវ​យល់​ទុក្ខ​ធុរៈ​របស់​ភរិយា​ឲ្យ​មែនទែន​ធ្វើ​យ៉ាងណា​កុំឱ្យ​នាង​ពិបាកចិត្ត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ