ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរមានប្រៀបជាងលុយអាមេរិក និង ចិន តែខ្សោយកម្លាំងជាងលុយជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះធៀបទៅនឹងថ្ងៃម្សិល មិញ គឺមានប្រៀបជាងប្រាក់ដុល្លារអាមេរិក និងប្រាក់យន់ចិន ប៉ុន្តែខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះធៀបទៅនឹងថ្ងៃម្សិល មិញ គឺមានប្រៀបជាងប្រាក់ដុល្លារអាមេរិក និងប្រាក់យន់ចិន ប៉ុន្តែខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុន ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងអត្រាប្តូរ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃបន្តិចបើធៀបជាមួយប្រាក់រៀលខ្មែរ ដោយ ១ដុល្លារ អាមេរិក ស្មើនឹង ៤១០០ រៀលប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃម្សិលមិញ គឺ ១ដុល្លារស្មើនឹង ៤១០៨ រៀលឯណោះ ។

ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់យន់ចិនក៏បានធ្លាក់ថ្លៃបន្តិចដែរធៀបជាមួយប្រាក់រៀលខ្មែរ ដោយថ្ងៃនេះផងដែរ ១យន់ចិន ទិញចូលត្រឹមតែ ៥៧៩ រៀល ហើយលក់ចេញ ៥៨៥ រៀល ដែលកាលពីម្សិលមិញទិញចូលរហូតដល់ ៥៨១ រៀល និងលក់ចេញដល់ទៅ ៥៨៧ រៀលឯណោះ ។

Chinese yuan banknotes, China’s currency.

ជាមួយគ្នានេះសម្រាប់អត្រាប្តូរប្រាក់យ៉េនជប៉ុនវិញ គឺមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរ បន្តិចវិញ ដែលថ្ងៃនេះ ១០០យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៨០៣ រៀល ហើយលក់ ចេញ ៣៨៤១ រៀល ដែលកាលពីម្សិលមិញ ទិញចូលត្រឹមតែ ៣៧៨៨ រៀល និងលក់ចេញ តែ ៣៨២៦ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ