ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​ជិត​ចូល​វិញ Pep Guardiola តែងតាំង​ជំនួយការ​ថ្មី​ភ្លាម

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ គ្រូបង្វឹក​ក្រុម Manchester City លោក Pep Guardiola បាន​សម្រេច​តែងតាំង​លោក Juan…

ប្រទេស​អង់គ្លេស ៖ គ្រូបង្វឹក​ក្រុម Manchester City លោក Pep Guardiola បាន​សម្រេច​តែងតាំង​លោក Juan Manuel Lillo ធ្វើ​ជា​ជំនួយការ​ផ្ទាល់​ថ្មី មុនពេលការប្រកួតលីគត្រឡប់មកវិញ​។

បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​វ័យ ៥៤​ឆ្នាំ​បាន​យល់ព្រម​ទទួលយក​តំណែង​ដែល​ទំនេរ​មួយ​នេះ បន្ទាប់​ពី​លោក Mikel Arteta បាន​ចាកចេញ និង​ក្លាយជា​អ្នកចាត់ការ​ក្លិប​កាំភ្លើង​ធំ Arsenal ។

មុន​ពេល​ក្លាយជា​ជំនួយការ​ថ្មី​របស់​លោក Pep Guardiola ការដឹកនាំ​ចុង​ក្រោយបង្អស់​របស់​លោក Juan Manuel Lillo ​គឺជួយឱ្យ​ក្លិប Qingdao Huanghai នៅ​លី​គ​លំដាប់​ទី​២​ចិន (League One) ​ឡើង​មក​លេង​នៅ​លី​គ​កំពូល​ចិន (CSL) ។

លោក​ជា​គ្រូបង្វឹក ដែល​មានបទពិសោធន៍​ជោក​ជាំ​ ក្នុង​ការ​ដឹកនាំ​ក្រុម​ជា​ច្រើន​ក្នុង​នោះ​មាន​ទាំង​ក្រុម Real Sociedad, Vissel Kobe និង Real Oviedo​។ លោក​ក៏​ធ្លាប់​ជា​ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឈី​លី និង​ក្រុម Sevilla ផង​ដែរ​។ ហើយ​ថែម​ទាំង​បាន​ធ្វើការ​ជាមួយ​កីឡាករ​លំដាប់​ពិភពលោក​ជា​ច្រើន អំឡុង​ពេល​អាជីព​របស់​លោក​រួម​មានទាំង Andres Iniesta, David Villa និង Yaya Toure ។

លោក Juan Manuel Lillo បាន​ថ្លែងប្រាប់​គេហទំព័រ​ផ្លូវការ​របស់ Man City ថា «​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ Pep បាន​ត្រឡប់​មក​វិញ ហើយ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដ៏​អស្ចារ្យ​នេះ​។ ហើយ​ខ្ញុំ​សង្ឃឹមថានឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ដើម្បី​ភាព​ជោគជ័យ​របស់​ក្លិប​ឆ្ពោះទៅ​មុខ​»។

សូម​បញ្ជាក់​ថា ក្រប​ខណ្ឌ​កំពូល Premier League នឹង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ខាង​មុខ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ដោយសារ​ការ​រាតត្បាត​ពី​កូ​វី​ដ​-១៩​។

បច្ចុប្បន្ន​ក្រុម Man City កំពុង​តាម​ក្រោយ​ពី​ក្រុម​កំពូល​តារាង Liverpool រហូត​ដល់ ២៥​ពិន្ទុ ខណៈ​នៅ​សល់​ការ​ប្រកួត​៩​ជុំ​ទៀត ដែល​ត្រូវ​លេង​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ៕ (ដកស្រង់​ចេញពី៖ Reuters)