ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជាង​៣០០​នាក់​ផ្ទុះ​ការ​តវ៉ា ​ក្រោយ​បើក​​​ប្រាក់ខែ​មិន​ទៀងទាត់​ ថែម​ទាំង​បញ្ឈប់​​​ការងារ​កម្មករ​ទៀត

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ក្រុម​កម្មករ​ប្រមាណ​ជា​ជាង​៣០០​នាក់​បាន​ប្រមូលផ្តុំ​ធ្វើការ​តវ៉ា​ចំពោះ​ក្រុមហ៊ុន​អង្គ​របា​ណា​ណា​ ដែល​មិន​បាន​បើក​ប្រាក់ខែ​ទៀងទាត់​ ព្រម​ទាំ​ង​បញ្ឈប់​ការងារ​កម្មករ​ដោយ​គ្មាន​ហេតុផល​។ ​ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ​មិថុនា ឆ្នាំ​​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ…

ខេត្តស្ទឹងត្រែង​ ៖ ​ក្រុម​កម្មករ​ប្រមាណ​ជា​ជាង​៣០០​នាក់​បាន​ប្រមូលផ្តុំ​ធ្វើការ​តវ៉ា​ចំពោះ​ក្រុមហ៊ុន​អង្គ​របា​ណា​ណា​ ដែល​មិន​បាន​បើក​ប្រាក់ខែ​ទៀងទាត់​ ព្រម​ទាំ​ង​បញ្ឈប់​ការងារ​កម្មករ​ដោយ​គ្មាន​ហេតុផល​។

​ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ​មិថុនា ឆ្នាំ​​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វា​យ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​ ។

ក្រុម​កម្មករ​ទាំងនោះ​បាន​ប្រ​មូ​ល​ផ្តុំ​លើកគ្នា​មក​តវ៉ា​នៅ​មុខ​ស្នាក់​ការ​ក្រុមហ៊ុនអង្គរ​​បាណាណា ​ក្នុង​គោលបំណង​ស្នើ​ឲ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជួយអន្តរាគមន៍​ដើម្បី​រក​វិធី​ដោះស្រាយ​​បញ្ហា​​ជូន​ដល់​ពួក​គាត់​ ដោយសារ​អ្នក​គ្រ​ប់​គ្រង​ដែល​ជា​មេការ​ទើប​មក​ថ្មី​​បាន​ប្រើ​កម្មករ​ដោយ​មិន​អនុវត្តន៍​តាម​កិច្ចសន្យា​។

តំណាង​កម្មករ​ម្នាក់​គឺ​លោក​ឈាន សំណាង បាន​ស្នើរ​ទៅ​ប្រ​ធា​ន​មន្ទីរ​បណ្តុះបណ្តាល​ការងារ និង​វិជ្ជាជីវៈ​ខេត្ត អ​ញ្ជើ​​ញ​ចុះ​ពិនិត្យ​អំពី​សកម្មភាព​ការងារ​កម្មករ​ផង​ ពីព្រោះ​ក្រុម​កម្មករ​បាន​រង​ការ​គាប​សង្កត់​ពី​សំណាក់​មេការ​ជនជាតិ​វៀតណាម​ដែល​ទើ​បមក​ថ្មី ដោយ​ប្រើ​កម្មករ​ក្នុង​អ​កប្ប​កិរិយា​មើល​ងាយ ប្រើ​ពាក្យអសុរោះ​ ហើយ​មិន​គោរព​តាម​កិច្ចសន្យា​របស់​ក្រុម​ហ៊ុន​​ទៀត​ផង ។​

តំណាង​កម្មករ​រូប​នេះ​​បាន​បន្ត​ថា មេការ​ថ្មី​ទើបតែ​ចូល​មក​បំពេញការងារ​មិន​ទាន់​បាន​២​ខែ​ផង​ ហ៊ាន​ប្រមាថមើលងាយ ហើយ​ដក​ការងារ​មិន​ឲ្យ​កម្មករ​ធ្វើ ឯ​ប្រាក់​ខែ​ក៏​បើក​មិន​បាន​ទៀងទាត់​ និង​ហ៊ាន​ជ្រើសរើស​កម្មករ​ថ្មី​ដែល​ជា​ខ្សែរយ​:​របស់​ខ្លួន​ឲ្យ​ចូល​មក​ធ្វើ​ការ​ជំនួស​​ទៀតផង​ ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់ប្រាក់​ចំណូល​សម្រាប់​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក ប៊ួ​រ វិ​រុន ប្រធាន​មន្ទីរ​បណ្តុះ​បណ្តាល​ការងារ ​និង​វិជ្ជាជីវៈ​ខេត្ត​ស្ទឹង​ត្រែង​បាន​សំណូមពរ​ឲ្យ​កម្មករ​ទាំងអស់​ធ្វើការ​អត់ធ្មត់ និង​បំបែកគ្នា​ចេញពី​មុខ​ទីស្នាក់ការ​របស់​ក្រុម​ហ៊ុន​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​មន្ត្រី​ស្ថាប័ន​មាន​សមត្ថកិច្ចធ្វើការ​ដោះ​ស្រាយ​ជូន​នៅ​ថ្ងៃ​ទី​១០​ មិថុនា​នេះ ។

ដោយឡែក​លោក ហ៊័​រ ហ្វា​ង​យុង ជនជាតិ​វៀតណាម​ជា​មេការ​គ្រប់គ្រង​ក្នុង​ចំការ​ចេកអំបូង​លឿងរបស់​​ក្រុមហ៊ុន​អង្គ​របា​ណា​ណា ក៏​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​កម្ម​ករ​ផង​ដែរ ​តែ​ហាក់​មិន​មានការ​ដោះ ស្រាយ​តាម​ការ​ទាមទារ​របស់​កម្ម​ករ​ឡើយ ។

ជាមួយ​ការ​តវ៉ា​​ខាងលើនេះ​ កម្មករ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ចំការ​ចេក​អំបូង​លឿង​ខាងលើ​នេះ ពួក​គាត់​ចង់បាន​ការងារ​ធ្វើ​គ្រប់គ្រាន់​ហើយ ពេលបើក​ប្រាក់ខែ​ក៏​​ត្រូវ​គ្រប់​ចំនួន និង​ទៀង​ទាត់ ដោយ​មិន​ត្រូវ​បញ្ឈប់​ពួក​គាត់​ជា​កម្មករ​ចាស់ចោល​​នោះ​ទេ ព្រោះ​ពួក​គាត់​ជា​អ្នក​មក​ពី​ខេត្ត​ឆ្ងាយៗ គឺ​មក​ធ្វើ​​ការ​លក់​កម្លាំង​ពលកម្ម​នៅ​ទី​នេះ សម្រាប់​ដូរ​យក​ប្រាក់​កម្រៃ​ដើម្បី​ដោះស្រាយ​ជីវភាព​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ