ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ក្រុម​អាវ​ក្រហម​លោក​ចា​ទុផ​ន ព្រំ​ផា​ន់ ត្រូវ​ហាម​មិន​ឱ្យ​ចេញពីប្រទេស

13 ឆ្នាំ មុន

លោក​ចា​ទុ​ផ​ន ព្រំ​ផា​ន់ ជា​មេដឹកនាំ​ដ៏សំខាន់​មួយ​រូប​របស់​ក្រុម​អាវ​ក្រហម ពេលនេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាក​ចេញពីប្រទេស​ថៃ​ឡើយ ។ បទបញ្ជា​ដែល​ហាមលោក​ចា​ទុ​ផ​ន មិន​ឱ្យធ្វើ​ដំណើរ​ចាក​ចេញពីប្រទេស​ថៃ ត្រូវ​បាន​ចេញ​ដោយ​មជ្ឈមណ្ឌលដោះស្រាយ​ស្ថានភាព​គ្រាអាសន្ន ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត ។ បទបញ្ជា​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២១ ឧសភា ទៅ ។

លោក​ចា​ទុ​ផ​ន បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិសកាលពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មក ប៉ុន្ដែ​មិនត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ ដោយសារ​រូបលោក​ជា​សមាជិក​សភា​មួយ​រូប​នៃ​គណបក្សភឿ​ថៃ ដែល​រូប​លោក​ត្រូវ​ការពារ​ដោយអភ័យឯកសិទ្ធិ​សភា ។ ដោយសារ​ខ្លាច​លោក​ចា​ទុ​ផ​ន រត់គេចខ្លួន​ចេញពី​ប្រទេស​ មជ្ឈមណ្ឌល​ដោះស្រាយគ្រាអាសន្ន​ក៏​បាន​ចេញ​បញ្ជា​ហាម​មិន​ឱ្យលោក​ចា​ទុ​ផ​ន ចាក​ចេញពី​ប្រទេស​ថៃ ៕