ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​ស្វាមី​ប៉ុន្មាន​នាក់​ដែល​មានគុណ​ធម៌​ចំពោះ​ភរិយា ?

3 ឆ្នាំ មុន

នៅ​សម័យ​ដ៏​ទំនើប​នេះ មាន​ពួក​ប្រុស​ៗ​ខ្លះ​តែង​ធ្វើ​ឱ្យ​ប្រពន្ធ​ហូរ​ទឹកភ្នែក​មិន​លស់​ថ្ងៃ ព្រោះតែ​ភ្លើតភ្លើន​នឹង​អបាយមុខ​ស្រី ស្រា ល្បែង​ពា​លា ពួក​គេ​តែង​ធ្វើទុក្ខបុកម្នេញ​ដល់​នាង​ជា​ភរិយា​រាល់ថ្ងៃ តែ​ក៏​មាន​បុរស​ខ្លះ​ក៏​មានគុណ​ធម៌​ដល់​ភរិយា​ដែរ ។ តើ​មាន​បុរស​ប៉ុន្មាន​ដែល​បាន​ក្លាយទៅជា​ស្វាមី​ល្អ ឬ​ស្វាមី​ដែល​មានគុណ​ធម៌​ចំពោះ​ភរិយា…

នៅ​សម័យ​ដ៏​ទំនើប​នេះ មាន​ពួក​ប្រុស​ៗ​ខ្លះ​តែង​ធ្វើ​ឱ្យ​ប្រពន្ធ​ហូរ​ទឹកភ្នែក​មិន​លស់​ថ្ងៃ ព្រោះតែ​ភ្លើតភ្លើន​នឹង​អបាយមុខ​ស្រី ស្រា ល្បែង​ពា​លា ពួក​គេ​តែង​ធ្វើទុក្ខបុកម្នេញ​ដល់​នាង​ជា​ភរិយា​រាល់ថ្ងៃ តែ​ក៏​មាន​បុរស​ខ្លះ​ក៏​មានគុណ​ធម៌​ដល់​ភរិយា​ដែរ ។ តើ​មាន​បុរស​ប៉ុន្មាន​ដែល​បាន​ក្លាយទៅជា​ស្វាមី​ល្អ ឬ​ស្វាមី​ដែល​មានគុណ​ធម៌​ចំពោះ​ភរិយា ?

ក្នុង​នាម​ជា​ស្វាមី​ល្អ ព្រះពុទ្ធ​លោក​បាន​ចែក​គោលការណ៍​៥​ចំណុច​សម្រាប់​អនុវត្ត​ចំពោះ​ភរិយា​របស់​ខ្លួន​គឺៈ

១-​រាប់អាន លើកមុខ​ភរិយា​ថា​ជា​ភរិយា​របស់​ខ្លួន​មែន​ៗ ។

២-​មិន​មើលងាយ​ភរិយា​របស់​ខ្លួន​ដោយ​កាយ និង​វាចា ។

៣-​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា​របស់​ខ្លួន​ទៅ​មាន​ស្រី​ថ្មី ឬ​ប្រពន្ធ​ថ្មី​ឡើយ ។ តាម​ធម្មតា​ចិត្ត​ស្រី្ត មិន​ដែល​មាន​នរណា​សប្បាយចិត្ត​ទេ ពេល​ដែល​ស្វាមី​របស់​ខ្លួន​ទៅ​មាន​ស្រី​ថ្មី​នោះ ។

៤-​ប្រគល់​ភារកិច្ច​ជា​ធំ​ក្នុងផ្ទះ​ឲ្យ​ទៅ​ភរិយា​ផ្តាច់មុខ​ដូច​ជា ការ​មើល​ទុកដាក់​ទ្រព្យសម្បត្តិ រៀបចំ​តុបតែង មើល​ការ​ខុស​ត្រូវ​ក្នុងផ្ទះ​ជាដើម ។

៥-​ផ្ដល់​គ្រឿងអលង្ការ​ឲ្យ​ដល់​ភរិយា​របស់​ខ្លួន​តាម​កាល និង​តាម​តម្រូវការ​ដ៏​សមគួរ​ដល់​ភរិយា​ ។

ទាំង​៥​ប្រការ​នេះ​ជា​គុណធម៌​ដែល​ស្វាមី​ត្រូវ​សង្គ្រោះ​ដល់​ភរិយា ដើម្បី​រក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ​ផង និង​ដើម្បី​លើកតម្កើង​តម្លៃ​ស្ត្រី​ក្នុង​សង្គម​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ