ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

League One, Two បញ្ចប់​រដូវ​កាល​មុន​កំណត់ ក្រោយ​ការ​បោះ​ឆ្នោតពីក្លិប​ទាំងអស់

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការ​ប្រកួត​ក្រប​ខណ្ឌ​លំដាប់​ទី​៣ និង​ទី​៤ (League One, Two) រដូវ​កាល​នេះ ត្រូវ​បាន​ប្រកាស​បញ្ចប់​មុន​ពេល​កំណត់ បន្ទាប់​ពី​មានការ​បោះ​ឆ្នោត​ជា​ផ្លូវការ​ពី​ក្លិប​ទាំងអស់​កាលពី​ថ្ងៃ​អង្គា​រ៍​។…

ប្រទេស​អង់គ្លេស ៖ ការ​ប្រកួត​ក្រប​ខណ្ឌ​លំដាប់​ទី​៣ និង​ទី​៤ (League One, Two) រដូវ​កាល​នេះ ត្រូវ​បាន​ប្រកាស​បញ្ចប់​មុន​ពេល​កំណត់ បន្ទាប់​ពី​មានការ​បោះ​ឆ្នោត​ជា​ផ្លូវការ​ពី​ក្លិប​ទាំងអស់​កាលពី​ថ្ងៃ​អង្គា​រ៍​។

ម្ចាស់​ជើងឯក​ទាំង​ពីរ​ក្រប​ខណ្ឌ នឹង​ត្រូវ​បាន​ទូទាត់​តាម​រយៈ​ពិន្ទុ​ក្នុង​មួយ​ប្រកួត ខណៈ​ក្រុម​ត្រូវ​ឡើង​ថ្មី (Promotion), ក្រុម​ត្រូវ​កាត់​ចោល (Relegation) និង​ការ​ប្រកួត​ជម្រុះ (Play-Off) នៅ​តែ​មាន​ដដែល​។

ជា​លទ្ធផល​យើង​ឃើញ​ថា​ក្រុម Coventry City (​ម្ចាស់​ជើងឯក League One) និង​ក្រុម ​Rotherham United (​លេខ​២) ត្រូវ​ឡើង​ទៅ​លេង​ក្រប​ខណ្ឌ Championship រដូវ​កាល​ក្រោយ​។

ដោយឡែក​ក្រុម Swindon Town (​ម្ចាស់​ជើងឯក League Two), ក្រុម Crewe Alexandra និង​ក្រុម Plymouth Argyle នឹង​ត្រូវ​ឡើង​ទៅ​លេង​នៅ League One រដូវ​កាល​ក្រោយ​។ ខណៈ​ក្រុម​បាត​តារាង Stevenage នៅ League Two​ មិន​ទាន់​កំណត់​ថា ត្រូវ​កាត់​ចោល​ទៅ​លេង​ National League នៅឡើយ​ទេ បន្ទាប់​ពី​ក្រុម Macclesfield Town ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ ​ប្រព្រឹត្ត​ខុសឆ្គង​នឹង​វិន័យ​របស់​ស្ថាប័ន EFL កាលពី​ថ្ងៃ​ទី​១ ខែមិថុនា​កន្លង​ទៅ ហើយ​បញ្ហា​នេះ​កំពុង​ត្រូវ​បាន​បន្ត​ពិភាក្សា​។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​លី​គ​ទាំង​២ ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​លើសលុប​។ EFL ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ជម្រុះ ​(Play-Off) វគ្គ​ផ្តាច់ព្រ័ត្រ League Two នឹង​ត្រូវធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ Wembley នៅ​ថ្ងៃ​ទី២៩ ខែមិថុនា​។ ខណៈ​នៅ​មិន​ទាន់​មាន​កាលបរិច្ឆេទ​ណាមួយ ត្រូវ​បាន​បញ្ជាក់​ពី EFL សម្រាប់​ការ​ប្រកួត​ជម្រុះ League One នៅឡើយ​ទេ។

សូម​បញ្ជាក់​ថា​លី​គ​បាល់ទាត់​អង់គ្លេស ត្រូវ​បាន​ផ្អាក​សកម្មភាព​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ក្រោយ​ការ​ផ្ទុះ​ខ្លាំង​នៃ​វីរុស​កូ​វី​ដ​-១៩ ខណៈ​បច្ចុប្បន្ន​មាន​តែ​ក្រប​ខណ្ឌ Premier League និង Championship ដែល​ប្រកាស​បន្តសកម្មភាព​ប្រកួតប្រជែងឡើង​វិញ នៅ​ចុងខែ​មិថុនា​នេះ ៕ (ដកស្រង់​ចេញពី៖ BBC)