ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​កម្ពុជា ទម្លាយ​អស់​ឧបសគ្គ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

3 ឆ្នាំ មុន
  • ភ្នំពេញ

សេដ្ឋកិច្ច ៖ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ចុះហត្ថលេខា ក្រុម​ចរចា​ពាណិជ្ជកម្ម កម្ពុជា​-​ចិន នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បញ្ចប់​កិច្ចចរចា​ជុំ​ទី​៣ តាម​ប្រព័ន្ធ​វី​ដេ​អូ​។…

សេដ្ឋកិច្ច ៖ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ចុះហត្ថលេខា ក្រុម​ចរចា​ពាណិជ្ជកម្ម កម្ពុជា​-​ចិន នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បញ្ចប់​កិច្ចចរចា​ជុំ​ទី​៣ តាម​ប្រព័ន្ធ​វី​ដេ​អូ​។ ជា​លទ្ធផល​កិច្ចប្រជុំ​សម្រេច​ទាំងស្រុង លើ​អត្ថបទ​កិច្ចព្រមព្រៀង​(Agreement Text) មួយ​ដើម្បី​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ពិនិត្យ និង​សម្រេច ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នៅ​ចុងឆ្នាំ​២០២០​នេះ​។

ការ​ចរចារ​ជុំ​ទី​៣ នៅ​ថ្ងៃនេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក សុខ សុ​ភ័​ក្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ចំណែក​ភាគី​ចិន​ដឹកនាំ​ដោយ​លោក Yang Zhengwel អគ្គនាយករង​ក្រសួងពាណិជ្ជកម្ម​។ កិច្ចចរចា​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​បើក​ច្រក​ទីផ្សារ ផ្នែក​ទំនិញ សេវាកម្ម វិនិយោគ កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច បច្ចេកទេស និង​ផ្នែក​នីតិកម្ម ដែល​នឹង​ជំរុញ​ការ​នាំ​ចេញ ទំនិញ​ពី​កម្ពុជា និង​ទាក់ទាញ​វិនិយោគ​បរទេស​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ក្រោយ​ការ​ចរចា​ជុំ​ទី​៣​នោះ​បាន​បញ្ចប់ ឲ្យ​ដឹង​ថា ក្រៅពី​បាន​សម្រេច​អត្ថបទ​កិច្ចព្រមព្រៀង ការ​ចរចា​ជុំ​ទី​៣​ទំនង​ដែល​ជា​ការ​ចរចា​បច្ចេកទេស​ចុង​ក្រោយ​នោះ បាន​ឯកភាព​លើ​គោលការណ៍​សំខាន់​ៗ​ទាក់ទង​នឹង​ការ​បើក​ច្រក​ទីផ្សារ​ផ្នែក​ទំនិញ និង​សេវា​ផង​ដែរ​។

ក្រសួង​ពាណិជ​កម្ម​កម្ពុជា បាន​បញ្ជាក់​ថា «​ក្រុមការងារ​នឹង​ស្នើ​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល​រៀង​ៗ​ខ្លួន ដើម្បី​ផ្តល់​ការ​យល់ព្រម​លើ​អត្ថបទ​កិច្ចព្រមព្រៀង និង​សំណើ​បើក​ច្រក​ទីផ្សារ ព្រមទាំង​ជំពូក​ផ្សេង​ៗ ដើម្បី​ធ្វើការ​សម្រេច​ប្រកាស​បិទ​បញ្ចប់​ការ​ចរចា និង​ឈាន​ទៅ​ដល់​ការ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ទ្វេភាគី នៅ​ចុងឆ្នាំ​២០២០​នេះ​»៕ ដោយ ៖ អ. សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ