ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ដាក់​រំសេវ​បំផ្ទុះ​កម្ទេច​ចោល​រថយន្ត​បា​កុង​១​គ្រឿង ឈ្មួញ​លាក់​ទុក​ដឹកឈើ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ទោ សាន្ត ប៊ុ​ន​ធឿ​ន នាយ​រង​សេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស…

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ទោ សាន្ត ប៊ុ​ន​ធឿ​ន នាយ​រង​សេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ធ្វើការ​កាត់​រថយន្ត​កែ​ច្នៃ​បា​កុង ចំនួន​០១​គ្រឿង និង​បាន​ធ្វើការ​ដាក់​គ្រាប់រំសេវ​បំផ្ទុះ​បំផ្លាញ​ចោល ដែល​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ល្បាត​បង្ក្រាប​បាន ។

កាលពី​ម្សិលមិញ នៅ​វេលា​ម៉ោង​៧​និង​៥៧​នាទី ថ្ងៃ​ទី​០៨ មិថុនា ២០២០ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឧ​រ៉ា​ល់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ សោម ពុទ្ធ​តារា មេបញ្ជាការ​ស្រុក បាន​ល្បាត​ចល័ត​រុករក​ឃើញ​រថយន្ត​កែ​ច្នៃ បា​កុង​០១​គ្រឿង និង​ឈើ​ប្រភេទ​ម្រេញ ចំនួន​០៣​ដុំ ដែល​ឈ្មួញ​លាក់​ទុក នៅ​ចំណុច​ក្នុង​ព្រៃ​ជិត​ជើងភ្នំ ខាងលិច​ភូមិ​ក្រ​វៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ