ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មើល៍ថាតើ​ស្តាយយ៉ាងណា? ត្រីប្រាដ៏​ធំ១៤​ក្បាល​​​​ងាប់​​២ថ្ងៃ​​ជាប់​គ្នា​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ពលរដ្ឋ​បាន​មានការ​ស្រណោះ​អាឡោះអាល័យ​​​ត្រីប្រា​ដែល​​យកទៅ​​លែង​តាំងពី​តូច​ៗ​រហូត​ដល់​ធំ​ក្នុង​ទឹក​ជ្រៅបានងាប់បន្តបន្ទាប់ ដោយក្នុង​១​ក្បាលមានទម្ងន់រហូត​ជិត​៤​គីឡូគីឡូក្រាម ។ ត្រី​ប្រាបណ្តែតងាប់អស់​ចំនួន​១៤​ក្បាល​ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ ដោយអណ្តែត​ពេញ​លើ​ទឹក​ក​សិន្ទ ដែល​​​រីងស្ងួត​​ស្ទើរ​អស់​ក្នុង​បរិវេណ​វត្ត​ប្រា​សាទ​បាគង ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​ហើយរហូតមក​ទល់​រសៀល​​ថ្ងៃទី០៩ មិថុនា…

ខេត្តសៀមរាប ​៖ ​ពលរដ្ឋ​បាន​មានការ​ស្រណោះ​អាឡោះអាល័យ​​​ត្រីប្រា​ដែល​​យកទៅ​​លែង​តាំងពី​តូច​ៗ​រហូត​ដល់​ធំ​ក្នុង​ទឹក​ជ្រៅបានងាប់បន្តបន្ទាប់ ដោយក្នុង​១​ក្បាលមានទម្ងន់រហូត​ជិត​៤​គីឡូគីឡូក្រាម ។ ត្រី​ប្រាបណ្តែតងាប់អស់​ចំនួន​១៤​ក្បាល​ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ ដោយអណ្តែត​ពេញ​លើ​ទឹក​ក​សិន្ទ ដែល​​​រីងស្ងួត​​ស្ទើរ​អស់​ក្នុង​បរិវេណ​វត្ត​ប្រា​សាទ​បាគង ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​ហើយរហូតមក​ទល់​រសៀល​​ថ្ងៃទី០៩ មិថុនា ​មិន​ទាន់​ឃើញ​មានមុខ​មន្ត្រី​អាជ្ញាធរ​អប្សរា​ចុះ​មក​ពិនិត្យ​ឡើយ នេះ​បើ​តាម​ពលរដ្ឋ​នាំ​គ្នា​មក​ចោមរោម​មើល ​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​វត្ត​ប្រាសាទបាគង បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​​ដដែល​​នេះ​ថា ទឹក​ក្នុង​ក​សិន្ទ វត្ត​ប្រាសាទបាគង នោះ​រីងស្ងួតស្ទើរ​អស់ ហើយ​ងាប់​ត្រី​អស់​១៤​ក្បាល​នេះ គឺរយៈពេល​ជាង​១​ខែ​មុន ក​សិន្ទ​នេះ​បាន​រីក​ស្ងួត​បណ្តើ​រហើយ ប៉ុន្តែ​មិនឃើញ​មាន​មន្ត្រី​ខាង​អាជ្ញាធរ​អប្សរាណា​មក​អើត​មើល​ទេ ឃើញ​តែ​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង​មក​មើល ​តែ​មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ ដោយសារ​តំបន់​នោះ​គឺ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ។

ប្រសិនបើ​ខាង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ហ៊ាន​លូកដៃ​ប្រាកដ​ជា​អាជ្ញាធរ​អប្សរា​ប្តឹង​ទៅ​តុលាការ​ដូច​រឿង​ប្រជាពលរដ្ឋសុំ​ច្បាប់​សាងសង់​ធ្វើ​ផ្ទះ ហើយ​មិន​ឱ្យធ្វើ​បែរជា​មន្ត្រី​សន្តិសុខ​នៃ​អាជ្ញាធរ​អប្សរា​មក​យក​លុយ​រួច​នាំ​គ្នា​ទៅ​វិញ​ចឹ​ង​ ។

ចំណែក អ្នកមីង សែ​ម ដែល​រស់នៅ​ពី​ខាងជើង​វត្ត​ប្រាសាទបាគង ក្នុងភូមិ​តា​ឡោក ឃុំ​បាគង ស្រុក​ប្រា​សាទបាគង ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាពដែរ​​ថា កាលពីដើម ពួក​ខ្ញុំ​តែង​នាំ​គ្នា​មក​ដងទឹក​ក្នុង​ក​សិន្ទ​វត្ត​ប្រាសាទបាគង​នេះ ​យក​ទៅ​ងូត ឬ ហូបដាំបាយ ព្រោះ​ម្តុំ​ផ្ទះមីង ពុំ​មានទឹក​ទេ ដល់​ឆ្នាំ​២០០០ អ៊ុំ ត្រូវ​បាន​ខាង​អង្ក​ការ មក​ជីក​អណ្តូង​ឱ្យ​ក្នុង​១​ភូមិ មាន​៤ អណ្តូង ទើបបាន​ប្រើ រ​ហូ​តុំ​មក​ដល់​សព្វថ្ងៃ​។

អ្នកមីងបាន​រៀបរាប់​បន្ត​ថា រហូត​មក​ដល់​សព្វថ្ងៃ រូប​គាត់​អាយុ​៦៣​ឆ្នាំ​ហើយ នៅ​មិន​ទាន់​ឃើញ​ទឹក​ក​សិន្ទ​នេះ​រីងស្ងួត ដូច​ប៉ុន្មាន​ខែ​នេះ​ដែរ ដល់​ពេល​ឃើញ​ទឹក​ក​សិន្ទ រីង ហើយ ម្តេច​ខាង​មេ​ភូមិ មិន​ជួយ​រាយការណ៍​ទៅ​ឱ្យ​អាជ្ញាធរ​អប្សរា​ឬ អាជ្ញាធរ​ពាក់ព័ន្ធ ផង រហូត​ដល់​ត្រី​ងាបអស់១៤ក្បាល ជិត៣០ គីឡូ ក្នុង​រយៈ​ពេល​២​ថ្ងៃ ហើយ ទើប​នាំ​គ្នា​ភ្ញាក់​ផ្អើ​ញ ពេញ​ទាំង​ខេត្តសៀមរាប ដោយសារ​មាន​ឃើញ​អ្នក​បង្ហោះ​ក្នុង​ហ្វេ​ស​បុក​។

រីឯលោកសូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​វេលា​ម៉ោង​១២​ និង​៣៨​នាទី​រសៀល​ថ្ងៃ​ទី​៩​ មិថុនា​ នេះ​ថា ចំពោះ​ត្រី​ប្រា​ងាប់​ ចំនួន​១៤​ក្បាល រយៈពេល​២​ថ្ងៃ​នេះ គឺ​លោក​បានដឹង​ហើយ ប៉ុន្តែ​លោក​គ្មាន​សិទ្ធ ធ្វើ​អ្វី​បាន​ទាំងអស់ បាន​ត្រឹមតែ​ជួយ​ចុះ​មើល​នឹង ជ្រោម​ជ្រែង​ពី​ខាងក្រោយ​តែ​ប៉ុណ្ណោះ ។

ដោយសារ​ក្នុង​បរិវេណ​វត្ត​នេះ ក៏​ដូច​ក្នុង​ទូ​ទាំង​ស្រុក​ប្រាសាទបាគង​ដែរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បើ​ខាង​ស្រុក​ហ៊ាន លូក ដៃ សាកមើល ពិតជា​គេ​ថា យើង​ខុស​ទាំងស្រុង ដូច្នេះ ​មាន​តែ​លោក សុំ​យោបល់​ទៅ​ខាង​អាជ្ញាធរ​អប្សរា ដើម្បី​រៀបចំ​ស្តា​ទឹក​ក​សិន្ទ​នេះ​ឡើង​វិញ ដើម្បី​រក្សា ក​សិន្ទ នេះ​ឱ្យ​មានទឹក នៅ​គង់វង្ស​ដូច​កាលពីដើម​។

​លោក​បាន​ប្រាប់​បន្ថែម​ថា ចំពោះ​ត្រី​ប្រាដែលងាប់​ទាំងអស់​១៤​ក្បាល ក្នុង​រយៈពេល​២​ថ្ងៃ​នោះ គឺ​ខាង​គណៈ​កម្មការ​អាចារ្យវត្ត បាន​យក​ទៅ​កប់​ទាំងអស់ ហើយ​២​ក្បាល​ព្រឹក​មិ​ញ ដែល​វា​នៅ​លើគោក​នោះ ត្រូវ​បាន​យក​ទៅ​ទុក​នៅ​វត្ត រការ ក្នុងភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រីឯ ត្រី ដែល នៅ​សល់ គឺ ខាង ចៅអធិការ​វត្ត បាន​យក​ទៅ​ផ្ញើរ​នៅ​វត្ត រការ​ទាំងអស់ រង់ចាំ​ខាង​អាជ្ញាធរ​អប្សរា ធ្វើការ​ចុះ​មក​ស្តា ក​សិន្ទ នោះ​ឡើង​វិញ ទើប​យក​ត្រី​នេះ​មក​វិញ​។

ជុំវិញ​ករណី​រឿង ត្រីប្រាងាប់​ចំនួន​១៤​ក្បាល​រយៈពេល​២​ថ្ងៃ នៅ​ក្នុង​ទឹក​ក​សិន្ទ វត្ត​ប្រាសាទបាគង នេះ លោក ឡុ​ង កុសល អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់ ភ្នាក់ងារ កោះសន្តិភាព យើង​តាម តេ លេ​ក្រាម នៅ​វេលា​ម៉ោង​៤​និង​២២​នាទី​រសៀល​ថ្ងៃ​ទី​៩​ មិថុនា​ឆ្នាំ​២០២០​នេះ​ថា ពាក់​ព័​ន្ទនឹង​រឿង​ត្រី​ងាប់​នេះ គឺ​ដោយសារ​ទឹក​រាក់ ហើយ ឡើង​កំ​ដៅ យើង​ពុំ មាន​ទឹកភ្លៀង​សោះ ចឹ​ង វា មាន​បញ្ហា​លំបាក ធ្វើ​ឱ្យ​ត្រី​នោះ​រង​គ្រោះ​រហូត​ដល់​ពុល​ងាប់​ ។

អត្ថបទសរសេរ ដោយ