ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជាប់​ចង្កឹះ​ក្នុង​រន្ធ​គូថ ក្រោយ​ទៅ​មន្ទីរពេទ្យ​ថតកាំរស្មីអុិច

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ចំណាស់​ម្នាក់​ជនជាតិ​ចិន បាន​ទៅ​មន្ទីរពេទ្យ​នៅ​ខេត្ត​ហ៊ូ​ប៉ី កាលពី​ខែ​មុន ដោយ​ត្អូញត្អែរ​ពី​ការ​ឈឺចាប់​នៅ​ត្រង់​គូទ​។ បន្ទាប់​ពី​បាន​ទៅ​ដល់…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ចំណាស់​ម្នាក់​ជនជាតិ​ចិន បាន​ទៅ​មន្ទីរពេទ្យ​នៅ​ខេត្ត​ហ៊ូ​ប៉ី កាលពី​ខែ​មុន ដោយ​ត្អូញត្អែរ​ពី​ការ​ឈឺចាប់​នៅ​ត្រង់​គូទ​។

បន្ទាប់​ពី​បាន​ទៅ​ដល់ បុរស​អាយុ​៦៨​ឆ្នាំ មក​ពី​ទីក្រុង Xianyang ត្រូវ​បាន​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ ដោយ​ថតកាំរស្មីអ៊ិច ហើយ​បាន​បង្ហាញ​ពី​ប្រភព​នៃ​ការ​ឈឺ​នោះ​។ វា​គឺជា​ចង្កឹះ​ដែក​មួយ​ដែល​ជាប់​នៅ​ក្នុង​ពោះ​របស់​គាត់​។

ក្រុម​គ្រូពេទ្យ​វះកាត់ បាន​យក​ចង្កឹះ​នោះ​ចេញ​ដោយ​មិន​មាន​បញ្ហា​អ្វី​ស្មុគស្មាញ​នោះ​ទេ​។ មូលហេតុ​ដែល​ចង្កឹះ​ដែក​នោះ អាច​ចូល​ទៅ​ក្នុង​រន្ធ​គូថ​បាន គឺ​ដោយសារ​តែ​បុរស​ចំណាស់​ម្នាក់​នេះ យក​វា​ទៅ​បុក​សង្កត់​លើ​ឬ​ស​ដូង​របស់​គាត់ តែ​វា​ក៏​ចេះ​តែ​ឡើង​ជ្រៅ​ទៅ​ជ្រៅ​ទៅ រហូត​ទាល់តែ​លឹប​ចូល​ទៅ​បាត់​តែ​ម្តង​។

វេជ្ជបណ្ឌិត​ដែល​ចូលរួម​ធ្វើការ​វះកាត់​ឱ្យ​បុរស​ចំណាស់​ម្នាក់​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​មួយ​នេះ​គឺ​ពិតជា​កម្រ​មាន​ណាស់​។

ថ្វីបើ​ការ​បកស្រាយ​របស់​បុរស​ចំណាស់ ស្តាប់​ទៅ​គួរ​ឱ្យ​អស់សំណើច​ក៏​ដោយ តែ​វា​បាន​បង្ហាញ​ពី​ភាព​ស្មោះត្រង់​របស់​គាត់​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​។ វា​មិនមែន​សុខ​ៗ ចង្កឹះ​ទៅ​ចូល​ក្នុង​រន្ធ​ទ្វារ​ក្រោយ​នោះ​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ