ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​​ស្មាន​មិន​ដល់​! កំពុង​បើក​ម៉ូតូ​សុខៗ ស្រាប់តែ​រលំ​ដើម​សង្កត់មួយ​គ្រួសារ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ដោយ​ជាយថា​ហេតុ​​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​កំពុង​តែ​បើកបរ​ម៉ូតូ​លើ​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​រលំ​ដើមឈើ​មួយ​ដើម​មក​សង្កត់ពីលើ​តែ​ម្តង បណ្តាល​ឱ្យ​រង​របួស​ចំនួន​៥​នាក់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៨…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ដោយ​ជាយថា​ហេតុ​​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​កំពុង​តែ​បើកបរ​ម៉ូតូ​លើ​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​រលំ​ដើមឈើ​មួយ​ដើម​មក​សង្កត់ពីលើ​តែ​ម្តង បណ្តាល​ឱ្យ​រង​របួស​ចំនួន​៥​នាក់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ឬ​ស្សី​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

សេចក្តីរាយការណ៍​បន្ត​ថ ជន​រង​គ្រោះ​ទាំង​៥​នាក់​ខាងលើ រួច​មាន​១-​ឈ្មោះ ហុង វេ​ត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ (​អ្នក​បើក​ម៉ូតូ​) រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង 1R 3328 (​រង​របួសស្រាល​) ។ ២- ឈ្មោះ ឆាត ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​រង​របួសស្រាល​) ៣- ឈ្មោះ អាត់ ប្រុស​អែ ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​រង​របួសស្រាល​) ៤- ឈ្មោះ រ៉ា យូ​រី ភេទ​ស្រី អាយុ​៦​ឆ្នាំ (​រង​របួសស្រាល​) និង​៥- ឈ្មោះ អាត់ ស្រី​អៃ ភេទ​ស្រី អាយុ​៤ ឆ្នាំ (​រង​របួសស្រាល​) ជន​រង​គ្រោះ​ទាំង​៤​នាក់ ជា​អ្នក​រួម​ដំណើរ​។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មួយ​គ្រួសារ​មាន​ចំនួន​៥​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ចំការ​ដោយ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ពេល​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ត្រូវ​ដើមឈើ​មួយ​ដើម​រលំ​សង្កត់ពីលើ​ជន​រង​គ្រោះ​ទាំង​៥​នាក់ បណ្តាល​ឱ្យ​រង​បួស​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ហើយ​ក៏​ប្រគល់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​ឱ្យ​សាច់ញាតិ​វិញ ដើម្បី​មក​ទទួលយក​ទៅ​ជួសជុល ចំណែក​ជន​រង​គ្រោះ​ទាំង​៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ