ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ខម​មិន​ចូល​ផេ​ក​ស្នងការ​ភ្លាម​! ចុះ​ដល់ទី​តាំង​ភ្លែត​​ «រឿងផឹកស៊ីបង្ករំខាន»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទោះបីជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ បាន​ក្រើនរម្លឹក​ម្តង​ហើយ​ម្តងទៀត ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ មិន​អ​ញ្ចឹ​ង​កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នៃ​រលក​ទី​២ នៃ​កូ​វី​ដ​១៩ ដូច្នេះ​ បងប្អូន​មិន​គួរ​ជួបជុំ​ផឹកស៊ីមិន​រក្សា​គម្លាត​សុវត្ថិភាព​នោះ​ទេ ។…

រាជធានី​ភ្នំពេញ​៖ ទោះបីជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ បាន​ក្រើនរម្លឹក​ម្តង​ហើយ​ម្តងទៀត ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ មិន​អ​ញ្ចឹ​ង​កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នៃ​រលក​ទី​២ នៃ​កូ​វី​ដ​១៩ ដូច្នេះ​ បងប្អូន​មិន​គួរ​ជួបជុំ​ផឹកស៊ីមិន​រក្សា​គម្លាត​សុវត្ថិភាព​នោះ​ទេ ។

យ៉ាងណាមិញ នៅ​តែ​មាន​បងប្អូន​មួយ​ចំនួន​បន្ត​ការ​ជួបជុំ​ផឹកស៊ី ហាក់​មិន​អើពើ​នឹង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ឡើយ​ជាង​នេះ​ទៅ​ទៀត ​ថែម​ទាំង​ផឹកស៊ី ចាក់​ធុងបាស់ បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិតខាង​ថែម​ទៀត​ផង ។

ជាក់ស្តែង​ នា​រាត្រី​ថ្ងៃ​ទី​០៧ និង​ទី០៨ ខែមិថុនា ឆ្នាំ​២០២០ កន្លង​ទៅ​សមត្ថកិច្ច​ប៉ូ​លី​សបាន​ចុះ​ទៅ​ទីតាំង​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ផឹកស៊ី​បង្កជា​សំឡេង​​រំខាន​ដល់​អ្នក​ជិតខាង ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​ផេ​ក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា «​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទាស់ចិត្ត​ឡើយ ទទួល​បាន​ខំ​មិន​ភ្លាម ចុះ​ដល់ទី​តាំង​ភ្លាម ។ ទទួល​បាន​ខំ​មិន​ប្រជាពលរដ្ឋ​ភ្លាម ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​តាម​បណ្តា​ខណ្ឌប៉ុស្តិ៍​ភ្លាម ដើម្បី​ចុះ​ដល់ទី​តាំង​ដែល​ផឹកស៊ី ចាក់​ធុង​បាស់ បង្ក​សំឡេងរំខាន​ដល់​អ្នក​ជិតខាង ដោយ​បាន​ធ្វើការ​ណែនាំ​អប់រំ និង​បញ្ឈប់​សកម្មភាព​រំខាន​នេះ
​ភ្លាម​ៗ​ផង​ដែរ​» ។

មួយ​ករណី​ទៀត​កាលពី​រាត្រី​ថ្ងៃ​ទី ០៨ មិថុនា​នោះ សមត្ថ​កិ​ច្ថ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ឧត្តម​សេ​នីយ៍​ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស តាមដាន​ជា​ប្រចាំ​រាល់​ខំ​មិន​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើការ​ផ្តល់​ព័ត៌​មាន​បន្ត​ដល់​ខណ្ឌ និង​ប៉ុស្តិ៍ និង​មាន​វិធាន​ការណ៍​ភ្លាម​ៗ​ ចំពោះ​ទីតាំង​ដែល​ផឹកស៊ី​ចាក់​ធុងបាស់​បង្ក​សម្លេង​រំខាន ដែល​ធ្វើ​ឲ្យ​អ្នក​ជិតខាង​មិន​អាច​សម្រាក​បាន ៕

អត្ថបទសរសេរ ដោយ