ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ក្រោធ​ជា​លក្ខណៈ​របស់​មនុស្ស​ពាល

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​អដ្ឋង្គិក​មគ្គ​ជា​ផ្លូវ​ឆ្ពោះទៅ​រក​សន្តិភាព អ្នកនិពន្ធ​បាន​សរសេរ​អំពី​ទោស​នៃ​សេចក្តី​ខឹង​ក្រោធ​ជា​ហេតុ​នាំ​ឱ្យ​ប្រាសចាក​សន្តិភាព​យ៉ាងនេះ​ថា ខឹង​ក្រោធ​ជា​និស្ស័យ​របស់​បុគ្គល​ពាល​ទេតើ ! ប្រយោជន៍​អី​នឹង​ការ​ខឹង​ក្រោធ​នោះ សេចក្តី​ក្រោធ​ប្រៀប​ដូច​ជា​ភ្លើង ខឹង​ក្រោធ​កាន់តែ​ខ្លាំង ភ្លើងកំហឹង​ដុត​រោល​ក៏​កាន់តែ​ធំធេង​អ្នក​ដែល​វេទនា​គឺ​ខ្លួន​យើង​គ្មាន​សេចក្តី​ស្ងប់​សុខ​ក្នុង​ចិត្ត​អ្វី​ឡើយ ។ ការ​ខឹង​ក្រោធ​នេះ​បើ​កើត​មាន​ក្នុង​អ្នក​ណា​ហើយ​ងាយ​នឹង​បង្ក​អន្តរាយ​ខ្លាំង​ណាស់…

នៅ​ក្នុង​គម្ពីរ​អដ្ឋង្គិក​មគ្គ​ជា​ផ្លូវ​ឆ្ពោះទៅ​រក​សន្តិភាព អ្នកនិពន្ធ​បាន​សរសេរ​អំពី​ទោស​នៃ​សេចក្តី​ខឹង​ក្រោធ​ជា​ហេតុ​នាំ​ឱ្យ​ប្រាសចាក​សន្តិភាព​យ៉ាងនេះ​ថា ខឹង​ក្រោធ​ជា​និស្ស័យ​របស់​បុគ្គល​ពាល​ទេតើ ! ប្រយោជន៍​អី​នឹង​ការ​ខឹង​ក្រោធ​នោះ សេចក្តី​ក្រោធ​ប្រៀប​ដូច​ជា​ភ្លើង ខឹង​ក្រោធ​កាន់តែ​ខ្លាំង ភ្លើងកំហឹង​ដុត​រោល​ក៏​កាន់តែ​ធំធេង​អ្នក​ដែល​វេទនា​គឺ​ខ្លួន​យើង​គ្មាន​សេចក្តី​ស្ងប់​សុខ​ក្នុង​ចិត្ត​អ្វី​ឡើយ ។

ការ​ខឹង​ក្រោធ​នេះ​បើ​កើត​មាន​ក្នុង​អ្នក​ណា​ហើយ​ងាយ​នឹង​បង្ក​អន្តរាយ​ខ្លាំង​ណាស់ ដូច្នេះ​គប្បី​រៀន​រម្ងាប់​សេចក្តី​ក្រោធ​នេះ​ឱ្យ​អស់ ឬ​ឱ្យ​ស្រាល​ចុះ​ក៏​ជា​ការ​ល្អ គឺ​កុំឱ្យ​ការ​ខឹង​ក្រោធ​ត្រាំ​ង​នៅ​ក្នុង​ចិត្ត​តទៅ​ទៀត ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ជីវិត ។

ផល​នៃ​ការ​ខឹង​ក្រោធ​មាន ធ្វើ​ឱ្យ​ចិត្ត​មិន​បាន​សម្រាក​, សេចក្តី​ក្រោធ​ជា​លក្ខណៈ​របស់​មនុ​ស្ស​​ពាល​, សេចក្តី​ក្រោធ​មិនល្អ​សោះឡើយ​, សេចក្តី​ក្រោធ​ទុកដូចជា​ច្រែះ​ស៊ី​ដែក​, សេច​ក្តី​ក្រោ​ធ​នាំ​ទៅ​រក​សេចក្តី​វិនាស​, គ្មាន​ការ​ចាប់ចង​ឯណា​ស្មើនឹង​ទោសៈ​គឺ​ការ​ខឹង​ក្រោធ​នេះ​ទេ​, គ្មាន​កំហុស​ណា​ស្មើនឹង​ទោសៈ​ឡើយ​, ជន​ដែល​ខឹង​ក្រោធ​ច្រើន​សូ​ម្បី​តែ​ឪពុក​ម្តាយ​ខ្លួន​ឯង​ក៏​ហ៊ាន​សម្លាប់​, ជន​ដែល​ក្រោធ​រមែង​មិនដឹង​នូវ​ផល​អន្តរាយ​ទាំងឡាយ​ឡើយ​, អ្នក​ក្រោធ​រមែង​មិនឃើញ​នូវ​ហេតុ​ទាំងឡាយ​, មនុស្ស​ក្រោធ​តែង​ដេក​កើតទុក្ខ​ជា​និច្ច​, អ្នក​ដែល​មាន​សេចក្តី​ក្រោធ​ចូលលុក​លុយ​ក្នុង​កាយ​ហើយ​តែង​បំផ្លាញ​នូវ​ផលប្រយោជន៍​ដែល​ខ្លួន​មាន​ទាំងអស់ ។

នេះ​ជា​ភាសិត​ខ្លះ​ៗ​ក្នុង​ចំណោម​ពុទ្ធភាសិត​ជា​ច្រើន​ទៀត​ដែល​ព្រះ​បរមគ្រូ​ទ្រង់​បង្ហាញ​អំពី​ទោស​នៃ​ការ​ខឹង​ក្រោធ ដែល​ពោរពេញ​ទៅ​ដោយ​អន្តរាយ គួរ​វៀរ​ទើប​ខ្លួន​យើង​នេះ​មាន​សន្តិភាព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ