ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​នៅ​ភ្នំពេញ​និង​ក្រុង​ធំ​ៗ​ងាយ​ប្រឈម​ការ​​ឆ្លង​កូ​វី​ដ​១៩ 

3 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​ជា​ច្រើន​មក​កកកុញ​រស់នៅ​ទីក្រុង​ភ្នំ​េ​ព​ញ​ដើម្បី​ស្វែងរក​ឱកាស​ការងារ​និង​ជំ​នួ​ញ​។ វា​ជា​និ​ន្ន​ការ​ទូ​ទាំង​ពិភពលោក​ដែល​ទីក្រុង​ធំ​ៗ​បាន​ក្លាយ កន្លែង​ប្រមូលផ្តុំ​មនុស្ស​មក ពី​គ្រប់​ទិស​ទី​។ ប៉ុន្តែ​តើ​វា​ពិតជា​ល្អ​គ្រប់​ករណី​ទេ? ការ​រស់នៅ​កកកុញ​ដូច​បច្ចុប្បន្ន​នៅ​ក្រុងភ្នំពេញ​បង្កើន​ហា​និ​ភ័​យ​ច្រើន​សម្រាប់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​និង​ជំងឺ​ផ្សេង​ទៀត​។ ក្នុង​ករណី​កូ​វី​ដ​១៩​បច្ចុបន្ន វា​ទាមទារ​អោយ​មនុស្ស​នៅ​ឃ្លាត​ពី​គ្នា​។ ប៉ុន្តែ​វា​មិន​អ​ញ្ចឹ​ង​ទេ យើង​បាន​រស់នៅ​ប្រជ្រៀត​គ្នា​ហើយ​យើង​ក៏​មិន…

មនុស្ស​ជា​ច្រើន​មក​កកកុញ​រស់នៅ​ទីក្រុង​ភ្នំ​េ​ព​ញ​ដើម្បី​ស្វែងរក​ឱកាស​ការងារ​និង​ជំ​នួ​ញ​។ វា​ជា​និ​ន្ន​ការ​ទូ​ទាំង​ពិភពលោក​ដែល​ទីក្រុង​ធំ​ៗ​បាន​ក្លាយ កន្លែង​ប្រមូលផ្តុំ​មនុស្ស​មក ពី​គ្រប់​ទិស​ទី​។

ប៉ុន្តែ​តើ​វា​ពិតជា​ល្អ​គ្រប់​ករណី​ទេ?

ការ​រស់នៅ​កកកុញ​ដូច​បច្ចុប្បន្ន​នៅ​ក្រុងភ្នំពេញ​បង្កើន​ហា​និ​ភ័​យ​ច្រើន​សម្រាប់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​និង​ជំងឺ​ផ្សេង​ទៀត​។ ក្នុង​ករណី​កូ​វី​ដ​១៩​បច្ចុបន្ន វា​ទាមទារ​អោយ​មនុស្ស​នៅ​ឃ្លាត​ពី​គ្នា​។ ប៉ុន្តែ​វា​មិន​អ​ញ្ចឹ​ង​ទេ យើង​បាន​រស់នៅ​ប្រជ្រៀត​គ្នា​ហើយ​យើង​ក៏​មិន ទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​អំពី​គម្លាត​សង្គម​ដូចដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដែរ​។

យើង​គួរតែ​នាំ​គ្នា​បង្កើន​ការ​រក្សា​គម្លាត​សង្គម​នេះ​អោយ​បាន​ល្អ​ដើម្បី​ចៀសវាង​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិ​េ​សស​ក្នុង​ក្រុងភ្នំពេញ​។

ការ​កើនឡើង​នូវ​អត្រា​ប្រជាជន​មាន​ន័យ​ថា​មនុស្ស​ត្រូវ​បង្ខំ​ឲ្យ​រស់នៅ​ក្នុង​លក្ខខណ្ឌ​មិនល្អ​ហើយ​វា​ផ្តល់​ឱកាស​អោយ​ជំងឺ​ធ្វើការ​រាត​ត្បា​ត​​។

គ្រោះថ្នាក់​នៃ​ការ​រស់នៅ​ទី​​ក្រុង​ធំ​ៗ ក្នុង​ការ​ឆ្លង​មេរោគ​និង​ការ​រាតត្បាត​មេ​រោ​គ្រូ​វ​បង្ហាញ​ក្នុ​ង​សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា «ការ​រ​រាតត្បាត​ជំងឺ​»​។

សៀវភៅ​នេះ​បាន​លើក ឧទាហរណ៍​នៅ​ឆ្នាំ​១៨៥០ ទីក្រុង​ញូ​វ​យ៉​ក របស់​អា​មេ​រិ​ក​មាន​មនុស្ស​ច្រើន​រស់នៅ​។ លក្ខខណ្ឌ​បែប​នេះ​ហើយ​ដែល​នាំ​ទៅ​កាន់ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ នៅ​ឆ្នាំ​១៨៣២ និង​ឆ្នាំ​១៨៤៩​។

នៅ​ឆ្នាំ​២០១៤ មាន​ទីក្រុង​មួយ​ចំនួន​នៅ​អា​ហ្វ្រិក​​ខាងលិច​មាន​ឆ្លង​នូវ​អេ​បូ​ឡា​។ ហើយ​វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ការ​ផ្ទុះ​ទាំងនោះ​ប៉ះពាល់​ដល់​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ជាងគេ​។

កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ផ្តល់​ប្រយោជន៍​បី​យ៉ាង​ដល់​មេរ​រោគ​។

ទី​មួយ មនុស្ស​កាន់តែ​ច្រើន មេរោគ​កាន់តែ​សាយភាយ​លឿន​។

មេរោគ​ជា​ច្រើន​ធ្វើ​ដំនើរ​តាម​រយៈ​ទំនាក់ទំនង​សង្គម​ដូច​ជា​ការ​ចាប់ដៃ ហើយ​មនុស្ស កាន់តែ​ច្រើន​កាន់តែ​មានការ​ប្រាស្រ័យ​ទាក់ទង​ច្រើន​។ ដូចនេះ ពេល​ដែល​មេរោគ​ផ្លាស់ ទី​ពី​ទីក្រុង​ដែល​មិនសូវ​មាន​មនុស្ស​ទៅ​ទីក្រុង​ដែល​មាន​អត្រា​ប្រជា​ជាន​ច្រើន​វា​នឹង​បង្កើន​កម្រិត​ឆ្លង​។

ទី​ពីរ មេរោគ​នឹង​រស់នៅ​បាន​យូរ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​។
នៅ​ទីក្រុង​ដែល​មាន​អត្រា​ប្រជាជន​ច្រើន មនុស្ស​ងាយ​នឹង​ឆ្លង ដែល​មាន​ន័យ​ថា ការ​ចម្លង​រាលដាល​មាន​រយៈពេល​យូរ​។

មុន​ឆ្នាំ​២០១៤ ការ​ផ្ទុះ​នូវ​ជម្ងឺ​អេ​បូ​ឡា​កើត​មាននៅ​ទីក្រុង​តូច​ៗ ហើយ​មាន​ត្រឹមតែ​២​រឺ​៣ ខែ​តែ​ប៉ុណ្ណោះ​។ តែ​នៅ​ឆ្នាំ​២០១៤ វា​កើត​មាននៅ​ទីក្រុង​អា​ព្រិច​ខាងលិច ដែល​កម្រិត​នៃ ការ​ឆ្លង​បន្ត​លូតលាស់​រយៈពេល​១០​ខែ​បន្ទាប់​ពី​ចាប់ផ្តើម​។

ទី​បី ហ្វូង​មនុស្ស មេរោគ​មានការ​កាច​សាហាវ​។
ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មិនសូវ​មាន​មនុស្ស មេរោគ​មិន​អាច​កាច​សាហាវ និង​សំលាប់​មនុស្ស​លឿន​ទេ​។ មិន​អ​ញ្ចឹ​ង​ទេវា​មិន​អាច​ចម្លង​ទៅ​កាន់​អ្នក​ដទៃ​ទេ​។ តែ​តាំងពី​មេរោគ​អាច​ចម្លង​បាន​រហ័ស​នៅ​ក្នុង​ទីក្រុង​ដែល​មាន​មនុស្ស​ច្រើន​មេរោគ​ក៏​អាច​កាន់តែ​សាហាវ​និង​កាន់តែ​ងាយ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​និង​សម្លាប់​អ្នក​ដែល​ឆ្លង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ