ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sterling ចង់​ឃើញ​អ្នកចាត់ការ​ជនជាតិ​ស្បែក​ខ្មៅ​ច្រើន​ក្នុង​បាល់ទាត់​អង់គ្លេស

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ​ឆ្នើម Raheem Sterling របស់​ក្រុម Manchester City បាន​ជំរុញ​បាល់ទាត់​អង់គ្លេស ឱ្យ​ជនជាតិ​ស្បែក​ខ្មៅ​មានមុខ​តំណែង​ក្នុងជួរថ្នាក់ដឹកនាំ​កំពូល​…

ប្រទេស​អង់គ្លេស ៖ កីឡាករ​ឆ្នើម Raheem Sterling របស់​ក្រុម Manchester City បាន​ជំរុញ​បាល់ទាត់​អង់គ្លេស ឱ្យ​ជនជាតិ​ស្បែក​ខ្មៅ​មានមុខ​តំណែង​ក្នុងជួរថ្នាក់ដឹកនាំ​កំពូល​ ជា​ពិសេស​អ្នកចាត់ការ​ក្លិប​បាល់ទាត់​។

ដោយ​អំពាវនាវ​រក​យុត្តិធម៌​លើ​បញ្ហា​រើសអើង​ជាតិសាសន៍ ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ពាសពេញ​ចក្រភព​អង់គ្លេស ដោយ​ចូលរួម​ដើរ​ក្បួន​បាតុកម្ម បន្ទាប់​ពី​មរណភាព​របស់​បុរស​ស្បែក​ខ្មៅ George Floyd ដោយសារ​ប៉ូលិស​ប្រចាំ​ក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក សង្កត់ក​រហូត​ដាច់ខ្យល់​ស្លាប់ កាលពី​ខែ​មុន​។

កីឡាករ Raheem Sterling បាន​ថ្លែងប្រាប់ BBC Sport ឱ្យ​ដឹង​ថា «​ការ​តវ៉ា​គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​អស្ចារ្យ​មួយ ដើម្បី​ធ្វើ​ឱ្យ​សម្លេង​របស់​អ្នក បាន​ដល់​មនុស្ស​គ្រប់​គ្នា ។ ប៉ុន្តែ​បើ​គ្រាន់តែ​ការ​តវ៉ា​តែ​ម្នាក់ឯង នឹង​មិន​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​នេះ​ទេ​»​។

សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ ចង់​ឃើញ​ជនជាតិ​ស្បែក​ខ្មៅ មានមុខ​តំណែង​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កំពូល​របស់​វិស័យ​កីឡា​ក្នុង​ប្រទេស​អង់គ្លេស ដើម្បី​បញ្ជាក់​ថា គ្មាន​ការ​រើសអើង​ជាតិ​សាសន៍​​។

កីឡាករ​រូប​នេះ បាន​បន្ត​ទៀត​ថា «Steven Gerrard និង Frank Lampards (​ជនជាតិ​ស្បែក​ស​) សុទ្ធតែ​មាន​តំណែង​ជា​អ្នកចាត់ការ​ក្លិប ខណៈ Sol Campbells និង Ashley Coles (​ស្បែក​ខ្មៅ​) ដែល​មានអាជីព​ដ៏​អស្ចារ្យ​ដូច​គ្នា ប៉ុន្តែ​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​ក្នុង​វិស័យ​មួយ​នេះ​» ៕ (ដកស្រង់ចេញពី៖ BBC)