ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៦ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​២០០៦
-​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង Yagyakarta និង​កោះ​ជ្វា ប្រទេស​ឥណ្ឌូ​ណេ​ស៊ីកំរិត​ពី​៤,៦ ទៅ​៤,៨​រី​ស្ទ័​រ បាន​បណ្ដាល​ល​ឱ្យ​ស្លា.ប់​មនុស្ស ៥.៧៨២​នាក់ របួស​ជាង​៣៦.០០០​នាក់ ផ្ទះ១៣៥.០០០​ខ្នង​ត្រូវ​ខូចខាត សាលា​រៀល១៤៨​ត្រូវ​បំផ្លាញ និង​សាលារៀន​៥៣៧ កន្លែង​ផ្សេងទៀត​ត្រូវ​ខូចខាត ហើយ​មនុស្ស ១,៥​លាន​នាក់​បាត់បង់​ជំរក ។
​ឆ្នាំ​២០០៧
-​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ប្រារឰ​ពិធីបុណ្យខួប​ប្រជាធិបតេយ្យ​ជាតិ​លើក​ទី​១៧៥ ដែលធ្លាប់​បាន​ធ្វើ​តាំងពី​ឆ្នាំ​១៨៣២​មក ។
​ឆ្នាំ​២០០៨
-​នយោបាយ​កូន​មួយ​របស់​ប្រទេស​ចិន បាន​ត្រូវ​ផ្អាកដោយ​អនុញាត​ឱ្យ​ឪពុក​ម្ដាយ ដែល​មានកូន​ស្លា.ប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ខេត្ដ ស៊ី​ឈួ​ន ឆ្នាំ​២០០៨ អាច​ឱ្យ​មានកូន​មួយទៀតបាន ។

ឆ្នាំ​១២៩៣
-​គ្រោះ​រញ្ជួយ​ដី​កើតឡើង​នៅ​ទីក្រុង កា​មា​គុ​រ៉ា ប្រទេស​ជប៉ុន បណ្ដាល​ល​ឱ្យ​ស្លាប់មនុស្ស​៣០.០០០​នាក់ ។
ឆ្នាំ​១៦៧០
-​ស្ដេច​ឆាល​ទី​២ នៃ​ចក្រភព​អង់គ្លេស និង​ស្ដេច​ល្វី​ទី​១៤ នៃ​ប្រទេស​បារាំង បានឡាយព្រះហស្ដលេខា​លើ​សន្ធិសញា​សំងាត់ ដូ​វ័​រ ដែល​ជា​សន្ធិសញា​ការពារ​គ្នា​រវាងប្រទេស​ទាំង​ពីរដោយ​បារាំង​ជួយ​អង់គ្លេស​ឱ្យចូល​ជា​សមាជិក​ជា​ថ្មី​នៃ ្រៀ​មាន Roman Catholic Church ហើយ​អង់គ្លេស​ក៏​ជួយ​បារាំង​ក្នុងសង្គ្រាម​ជាមួយ​ប្រទេស​ហុ​ល្លង់ ។
ឆ្នាំ​១៧៧០
-​ប្រទេស​រុ​ស្ស៊ី​បាន​លើក​កងទ័ពជើងទឹកមក​វាយប្រហារ​លើ​ប្រទេស​ទួ​រ​គី នៅ​មុនពេល​មាន​សង្គ្រាម​ទាមទារ​ឯករាជ្យ​របស់ ប្រទេស​ក្រិ​ច​ចេញពី​ប្រទេស​ទួ​រ​គី ។
ឆ្នាំ​១៨០៥
-​ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត បាន​ឡើង​គ្រងរាជ្យ​ជា​ថ្មី​លើ​ប្រទេស​អ៊ី​តា​លី ។
ឆ្នាំ​១៨៦៤
-​ម៉ុ​នតា​ណា ត្រូវ​បាន​គេ​រៀបចំ​ជា​ដែនដីរបស់​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៨៧៩
-​សន្ធិសញា​ហ្គា​ន​ដា​ម៉ាក់ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ស្ដេច​ម៉ូ​ហា​ម៉ាត យ៉ា​គូប​ខាន់នៃប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​លោក​ព្យែ​រល្វី ណា​ប៉ូ​ឡេ​អុង​កា​វ៉ា​ណា​រី ដែល​ជា​អ្នកតំណាងរដ្ឋាភិបាល​អង់គ្លេស​នៅ​ប្រទេស​ឥណ្ឌា ។ សន្ធិសញា​នេះ​ធ្វើ​ឡើង​ដើម្បី​ការពារ​ការ​ឈ្លា​នពាន​ពី​ប្រទេស​អង់គ្លេស​កាន់តែ​ជ្រៅ​មក​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​សំរេច​ប្រគល់ចំណុច​ព្រំដែន​មួយ​ចំនួន​ឱ្យទៅ​ចក្រភព​អង់គ្លេ​ស ហើយ​លះបង់​អំណាច​គ្រប់គ្រង​ការបរទេស​ឱ្យទៅ​អង់គ្លេស ។
ឆ្នាំ​១៨៨៩
-​ជណ្ដើរយន្ដ​ទី​១ នៅ​ទួ​រ​អេ​ហ្វែ​ល បានត្រូវ​គេ​បើក​បំរើ​ជា​សាធារណៈ ។
ឆ្នាំ​១៩១៧
-​ខ្យល់ព្យុះ​ទ័​រណា​ដូ បាន​បោកបក់​កាត់​រដ្ឋអ៊ី​លី​ណ​យ សហរដ្ឋអាមេរិក ស្លាប់​មនុស្ស ១០១​នាក់ និង​របួស​៦៨៩​នាក់ ។
ឆ្នាំ​១៩១៨
-​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ហ្ស៊​ក​ហ្ស៊ី ត្រូវ​បាន​បង្កើត​ឡើង​ចេញពី​ប្រទេស​រុ​ស្ស៊ី ដោយ​មានការ​ទទួលស្គាល់​ពី​ប្រទេស​ទួ​រ​គី និង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។
ឆ្នាំ​១៩៦៩
-​អា​ប៉ូ​ឡូ​ទី​១០ បាន​ត្រឡប់​កាន់​ផែនដីវិញ បន្ទាប់​ពី​បំពេញបេសកកម្ម ដោយ​ជោគជ័យ​រយៈពេល​៨​ថ្ងៃ ក្នុង​ការ​រក​ទិន្នន័យ​ចាំបាច់សំរាប់​យាន​អាវ​កាស​ទី​៤ ដែល​មនុស្ស​ផលិត ហើយ​អាច​ចុះ​ចត​លើ​ភព​ព្រះ​ចន្ទ ។
ឆ្នាំ​១៩៧២
-​សហរដ្ឋអាមេរិក និង​សហភាព​សូ​វៀតបាន​ចុះហត្ថលេខា​លើ​សន្ធិសញា ABMABMT (Anti-Ballistic Missile Treaty)  ដែល​ជា​សន្ធិសញា​កំរិត​ចំនួន​មី​ស៊ី​ល មាន​ផ្ទុកសារធាតុ​គីមី ឬ​នុយក្លេអ៊ែរ របស់​ប្រទេសមហាអំណាច​ទាំង​ពីរ ។
ឆ្នាំ​១៩៨៣
-​គ្រោះ​រញ្ជួយ​ដី​កំរិត​៧,៧​រី​ស្ទ័​រ បាន​កើតឡើង​ក្នុង​ប្រទេស​ជប៉ុន​ដោយ​សំលាប់​មនុស្សយ៉ាងតិច​១០៤​នាក់បាត់​ខ្លួន​ជា​ច្រើន​នាក់ និងរបួស​រាប់​ពាន់​នាក់ ហើយ​អគារ​ជា​ច្រើន​ពាន់ខ្នង​បាន​ត្រូវ​បំផ្លាញ ។
ឆ្នាំ​១៩៨៦
-​សហគមន៍​អឺរ៉ុប​បាន​អនុម័ត​ទង់ជាតិអឺរ៉ុប ។
ឆ្នាំ​១៩៩១
-​យន្ដហោះ​ថៃ​ជើងហោះហើរ​០០៤ បាន ផ្ទុះ​ពេល​កំពុង​ហោះហើរ ហើយ​បាន​ធ្លាក់​នៅចន្លោះ​ខេត្ដ​ស៊ូ​ផា​ន​បូ​រី និង​ខេត្ដ​អ៊ូ​ថៃ​ថា​នី  បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២២៣​នាក់ ។
ឆ្នាំ​២០០៤
-​អតីត​ទាហាន​អា​មេ​រិ​ក​ថេរី នី​ខូ​ល ត្រូវបាន​គេ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួយ​រួម​ដៃ​ក្នុង​ការ​ដាក់​គ្រាប់បែកនៅ​ទីក្រុង​អូ​ក្លា​ហូ​ម៉ា កាលពី​ឆ្នាំ​១៩៩៥ ដែលបណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៦៨​នាក់ របួស ៦៨០​នាក់ ។ គាត់​ត្រូវ​បាន​គេ​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។
ឆ្នាំ​២០០៥
-​មន្ដ្រី​ប៉ូលិស​ថៃ​ឈ្មោះ​សុម​ឆៃ វី​សិត​ស៊ី​នហា ត្រូវ​បាន​គេ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារអស់​មួយ​ជីវិតពី​បទ​សំលាប់​អ្នកទេសចរសាក់​កាដូ​ជនជាតិ​អង់គ្លេសនា​ឆ្នាំ​២០០៤ ។
ឆ្នាំ​២០០៦
-​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង Yagyakarta និង​កោះ​ជ្វា ប្រទេស​ឥណ្ឌូ​ណេ​ស៊ីកំរិត​ពី​៤,៦ ទៅ​៤,៨​រី​ស្ទ័​រ បាន​បណ្ដាល​ល​ឱ្យ​ស្លាប់​មនុស្ស ៥.៧៨២​នាក់ របួស​ជាង​៣៦.០០០​នាក់ ផ្ទះ១៣៥.០០០​ខ្នង​ត្រូវ​ខូចខាត សាលា​រៀល១៤៨​ត្រូវ​បំផ្លាញ និង​សាលារៀន​៥៣៧ កន្លែង​ផ្សេងទៀត​ត្រូវ​ខូចខាត ហើយ​មនុស្ស ១,៥​លាន​នាក់​បាត់បង់​ជំរក ។
ឆ្នាំ​២០០៧
-​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ប្រារឰ​ពិធីបុណ្យខួប​ប្រជាធិបតេយ្យ​ជាតិ​លើក​ទី​១៧៥ ដែលធ្លាប់​បាន​ធ្វើ​តាំងពី​ឆ្នាំ​១៨៣២​មក ។
ឆ្នាំ​២០០៨
-​នយោបាយ​កូន​មួយ​របស់​ប្រទេស​ចិន បាន​ត្រូវ​ផ្អាកដោយ​អនុញាត​ឱ្យ​ឪពុក​ម្ដាយ ដែល​មានកូន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ខេត្ដ ស៊ី​ឈួ​ន ឆ្នាំ​២០០៨ អាច​ឱ្យ​មានកូន​មួយទៀតបាន ។
-​សត្វ​ប៊ី​វ័​រ​អឺរ៉ុប នឹង​ដាក់​ឱ្យ​បង្កាត់​ពូជ​ក្នុងប្រទេស​ស្កុ​តឡែ​ន បន្ទាប់​ពី​គ្មាន​ពូជ​សត្វ​នេះ អស់​រយៈពេល​៤០០​ឆ្នាំ​មក​ហើយ​នោះ ៕