ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man UTD បរាជ័យ​សំណើ ៨៩​លាន​ផោន​ក្នុង​ការ​នាំ​យកកីឡាករម្នាក់ពី Barcelona

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្លិប Manchester United ត្រូវ​បាន​រាយការណ៍​ថា បាន​បរាជ័យ​ក្នុង​ការ​ដាក់​សំណើ​តម្លៃ ៨៩​លាន​ផោន ដើម្បី​នាំ​យក​យុវជន Ansu…

ប្រទេស​អង់គ្លេស ៖ ក្លិប Manchester United ត្រូវ​បាន​រាយការណ៍​ថា បាន​បរាជ័យ​ក្នុង​ការ​ដាក់​សំណើ​តម្លៃ ៨៩​លាន​ផោន ដើម្បី​នាំ​យក​យុវជន Ansu Fati ពី​ក្លិបយក្ស Barcelona ។

ក្រុម Man United ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjær ត្រូវ​គេ​មើលឃើញ​ថា បាន​បង្វែរ​គោលដៅ​មក​រក​ខ្សែបម្រើ​ស្លាប​វ័យ ១៧​ឆ្នាំ Ansu Fati របស់​ក្រុម Barcelona បន្ទាប់​ពី​បាន​បោះបង់​ការ​ចង់បាន​កីឡាករ Jadon Sancho ពី​ក្រុម Borussia Dortmund ក្រោយ​ខ្សែបម្រើ​វ័យ ២០​ឆ្នាំ​រូប​នេះ គ្មាន​បំណង​ក្នុង​ការ​ចាក​ចេញពី​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់​មួយ​នេះ​ឡើយ​។

យោង​តាម​គេហទំព័រ Sport.es របស់​អេ​ស្ប៉ា​ញ​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា​ក្លិប Barcelona បាន​បដិសេធ​សំណើ​ខាងលើ និង​ទាមទារ​តម្លៃ​ខ្ពស់​ជាង​នេះ ប្រសិនបើ Man United ចង់បាន Ansu Fati ទៅ​កាន់​ទឹកដី Old Trafford​។ របាយការណ៍​ដដែល​បាន​បន្ថែម​ទៀត​ថា​ក្លិប​យក្ស​កា​តា​ឡាន់​មួយ​នេះ ចង់បាន ១៥០​លាន​ផោន​ពី​ការ​ផ្ទេរ​យុវជន Ansu Fati របស់​ខ្លួន​។

ជម្រាប​ជូន​ថា Ansu Fati បាន​ផ្លាស់​ពី​ក្រុម​ថ្នាល់ Sevilla មក​ចូលរួម​ជាមួយ​ក្រុម​ថ្នាល់ Barcelona កាលពី​ឆ្នាំ ២០១២ ដែល​កាល​ណោះ​គេ​មាន​វ័យ ១០​ឆ្នាំ​។ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ រូបគេ​បាន​ចុះ​កុងត្រា​ក្នុង​នាម​ជា​កីឡាករ​អាជីព ជាមួយ​ក្រុម​ឈុត​ធំ​រហូត​ដល់​ឆ្នាំ ២០២២ និង​បាន​បង្ហាញខ្លួន​ចំនួន ២៤​ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៤​គ្រាប់​នៅ​គ្រប់​កម្មវិធី​ទាំងអស់ ៕ (ដកស្រង់ចេញពី៖ Mirror)