ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​សំណាង វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩​នឹង​មាន​ប្រើ​ត្រឹម​ខែកញ្ញា

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ដំណឹង​ល្អ​គឺ​មាន​វ៉ាក់សាំង​ជាង ១០០​ប្រភេទ ដែល​មាន​ប្រភេទ​ផ្សេង​ៗ​គ្នា និង​ស្ថិត​ក្នុង​ដំណាក់កាល អភិវឌ្ឍន៍​ផ្សេង​ៗ​គ្នា​។ គិត​ត្រឹម​ខែ​នេះ បេក្ខជន​វ៉ាក់សាំង​ចំនួន ៨​នាក់​បាន​ស្ថិត​ក្នុង​ការ​សាកល្បង​មនុស្ស​ដំបូង​។…

កូ​វី​ដ​-១៩ ៖ ដំណឹង​ល្អ​គឺ​មាន​វ៉ាក់សាំង​ជាង ១០០​ប្រភេទ ដែល​មាន​ប្រភេទ​ផ្សេង​ៗ​គ្នា និង​ស្ថិត​ក្នុង​ដំណាក់កាល អភិវឌ្ឍន៍​ផ្សេង​ៗ​គ្នា​។ គិត​ត្រឹម​ខែ​នេះ បេក្ខជន​វ៉ាក់សាំង​ចំនួន ៨​នាក់​បាន​ស្ថិត​ក្នុង​ការ​សាកល្បង​មនុស្ស​ដំបូង​។ ក្រុម​ស្រាវជ្រាវ​មួយ​សង្ឃឹមថា មាន​វ៉ាក់សាំង​ប្រើ​បាន​នៅ​ខែកញ្ញា​។

បើ​ពុំនោះ​ទេ​យ៉ាង​យូរ​នៅ​ត្រឹម​ដើមឆ្នាំ​២០២១ ពិភពលោក​នឹង​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩​។ ដោយសារ​តែ​មាន​បេក្ខជន​ចាក់​វ៉ាក់សាំង​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា លោក​បណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​អា​ឡែក​ហ្សី និង​ជំងឺឆ្លង​នៅ​អា​មេ​រិ​កបាន​ប្រាប់​ទស្សនាវដ្តី សមាគម​វេជ្ជសាស្ត្រ​អា​មេ​រិច​ថា គាត់​មាន​សុទិដ្ឋិនិយម​យ៉ាង​ប្រុង​ប្រយ័ត្ន​ថា យ៉ាង​ហោច​ណាស់​នឹង​មាន​វ៉ាក់សាំង មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩​។

ក្តី​សង្ឃឹម​បាន​បង្ហាញ​ចេញ​មក ខណៈ​ដែល​ពេល​ដែល​មនុស្ស​ជាង ៧​លាន​នាក់​បាន​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ហើយ​មនុស្ស​ជាង​៤​សែន​នាក់ បាន​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​-១៩​នេះ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ