ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​តា​បញ្ចប់​ការ​សាងសង់​កីឡដ្ឋាន​ទី​៣ ត្រៀម​សម្រាប់ World Cup 2022

3 ឆ្នាំ មុន

ប្រទេស​កា​តា ៖ កា​តា​គ្រោង​នឹង​បើក​សម្ពោធ​កីឡាដ្ឋាន​បាល់ទាត់​ទី​៣ ដែល​បាន​បញ្ចប់​ការ​សាងសង់ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ (FIFA World Cup 2022)…

ប្រទេស​កា​តា ៖ កា​តា​គ្រោង​នឹង​បើក​សម្ពោធ​កីឡាដ្ឋាន​បាល់ទាត់​ទី​៣ ដែល​បាន​បញ្ចប់​ការ​សាងសង់ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ (FIFA World Cup 2022) ។

កីឡដ្ឋាន​ Education City

កីឡាដ្ឋាន​នោះ​មានឈ្មោះ​ថា Education City វា​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤៥,៣៥០​នាក់ ដែល​មា​នទី​តាំងនៅ​ទីក្រុង Al Rayyan ប្រទេស​កា​តា និង​ជា​កីឡដ្ឋាន​ទី​៣ បន្ទាប់​ពី​កីឡដ្ឋាន Khalifa International ក្នុង​ឆ្នាំ ២០១៧ (​ជួសជុល​កែ​លំអ​ឡើង​វិញ​) និង​កីឡដ្ឋាន Al Janoub ក្នុង​ឆ្នាំ ២០១៩ ដែល​សុទ្ធតែ​ទទួល​ជោគជ័យ​ក្នុង​ការ​សាងសង់​ស្ថាបនា​រួចរាល់ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup 2022 ។

កីឡដ្ឋាន​ Education City

សេចក្តីថ្លែងការណ៍ របស់​គណៈកម្មាធិការ​រៀបចំ​ព្រឹ​ត្តិ្ក​ការណ៍​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​ការ​បញ្ចប់​ការ​សាងសង់​កីឡាដ្ឋាន​នេះ​ជា​ផ្លូវការ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ជាមួយ​កម្មវិធី​ផ្សាយ​ផ្ទាល់ ដើម្បី​អបអរសាទរ​ការ​ចូលរួម​ចំណែក​របស់​កម្មករ​ជួរ​មុខ អំឡុង​ពេល​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩​។

កីឡដ្ឋាន Al-Janoub

ប្រទេស​កា​តា នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​មជ្ឈិមបូពា​៌ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត FIFA World Cup 2022 ដោយ​បាន​កំពុង​បន្ត​ការ​រៀបចំ និង​សាងសង់​កីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ដើម្បី​ផ្តល់​កីឡដ្ឋាន​សរុប​ចំនួន​៨ ឱ្យទាន់​ពេលវេលា​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ ២០២២ ។

កីឡដ្ឋាន Al-Thumama

សូម​ជម្រាបកីឡដ្ឋាន​ទាំង ៨ ដែល​ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ ២០២២ រួម​មាន​៖ កីឡដ្ឋាន Khalifa International, Al Janoub, Education City, Ras Abu Aboud, Al Bayt, Al Rayyan, Al Thumama និង​កីឡដ្ឋាន Lusail ៕ (ដកស្រង់​ចេញពី aljazeera)​

កីឡដ្ឋាន Al-Rayyan
កីឡដ្ឋាន Khalifa-International
កីឡដ្ឋាន Lusail
កីឡដ្ឋាន Ras-Abu-Aboud
កីឡដ្ឋាន Al-Bayt

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ